លោកត្រូវបានដកចេញដោយការសង្កត់សង្កិន និងដោយការកាត់ទោស។ តើនរណានឹងរៀបរាប់អំពីជំនាន់របស់លោក? ដ្បិតលោកត្រូវបានកាត់ចេញពីស្ថានមនុស្សរស់ ហើយត្រូវគេវាយ ដោយព្រោះការបំពានរបស់ប្រជាជនខ្ញុំ។
យ៉ូហាន 10:20 - ព្រះគម្ពីរខ្មែរសាកល មនុស្សជាច្រើនក្នុងពួកគេនិយាយថា៖ “អ្នកនេះមានអារក្សចូល ហើយឆ្កួតទៀត! ស្ដាប់គាត់ធ្វើអី?”។ Khmer Christian Bible ហើយពួកគេជាច្រើននិយាយថា៖ «អ្នកនេះមានអារក្សចូលរហូតដល់ឆ្កួតហើយ ហេតុអ្វីបានជាពួកអ្នកស្តាប់វា?» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានគ្នាគេជាច្រើននិយាយថា៖ «អ្នកនោះមានអារក្សចូល ហើយឆ្កួតផង ហេតុអ្វីបានជាស្តាប់គាត់?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានគ្នាគេជាច្រើនពោលថា៖ «អ្នកនោះមានអារក្សចូល! គាត់វង្វេងស្មារតីហើយ! ស្ដាប់គាត់ធ្វើអ្វី?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏មានពួកគេជាច្រើននិយាយថា អ្នកនោះមានអារក្សចូលមែន ហើយក៏ឆ្កួតផង ហេតុអ្វីបានជាស្តាប់វា អាល់គីតាប មានគ្នាគេជាច្រើនពោលថា៖ «អ្នកនោះមានអ៊ីព្លេសចូល! គាត់វង្វេងស្មារតីហើយ! ស្ដាប់គាត់ធ្វើអ្វី?»។ |
លោកត្រូវបានដកចេញដោយការសង្កត់សង្កិន និងដោយការកាត់ទោស។ តើនរណានឹងរៀបរាប់អំពីជំនាន់របស់លោក? ដ្បិតលោកត្រូវបានកាត់ចេញពីស្ថានមនុស្សរស់ ហើយត្រូវគេវាយ ដោយព្រោះការបំពានរបស់ប្រជាជនខ្ញុំ។
ការដែលសិស្សបានដូចគ្រូ ហើយបាវបម្រើបានដូចចៅហ្វាយរបស់ខ្លួន នោះល្មមហើយ។ ប្រសិនបើគេហៅម្ចាស់ផ្ទះថា ‘បេលសេប៊ូល’ ទៅហើយ ចុះអ្នកផ្ទះនោះវិញ តើគេនឹងហៅលើសជាងអម្បាលម៉ានទៅទៀត!
នៅពេលសាច់ញាតិរបស់ព្រះអង្គបានឮ ពួកគេក៏ចេញមកចាប់ព្រះអង្គ ពីព្រោះគេថា៖ “គាត់វិកលចរិតហើយ”។
ពួកយូដានិយាយថា៖ “ឥឡូវនេះយើងដឹងហើយថា អ្នកមានអារក្សចូលមែន។ អ័ប្រាហាំ និងបណ្ដាព្យាការីបានស្លាប់ហើយ ប៉ុន្តែអ្នកថា:‘ប្រសិនបើអ្នកណាកាន់តាមពាក្យរបស់ខ្ញុំ អ្នកនោះមិនភ្លក់សេចក្ដីស្លាប់សោះឡើយ គឺជារៀងរហូត’។
ខណៈដែលប៉ូលកំពុងឆ្លើយការពារខ្លួនដូច្នេះ ភេស្ទុសមានប្រសាសន៍ដោយសំឡេងយ៉ាងខ្លាំងថា៖ “ប៉ូលអើយ អ្នកឆ្កួតហើយ! ការរៀនសូត្រច្រើនពេកបានធ្វើឲ្យអ្នកទៅជាឆ្កួតហើយ!”។