Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 3:21 - ព្រះគម្ពីរខ្មែរសាកល

21 នៅពេល​សាច់ញាតិ​របស់​ព្រះអង្គ​បាន​ឮ ពួកគេ​ក៏​ចេញមក​ចាប់​ព្រះអង្គ ពីព្រោះ​គេ​ថា​៖ “គាត់​វិកលចរិត​ហើយ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

21 ហើយ​នៅ​ពេល​ដែល​បងប្អូន​ព្រះអង្គ​បាន​ឮ​អំពី​ការ​នេះ​ ពួកគេ​បាន​មក​ចាប់​ព្រះអង្គ​ ពីព្រោះ​គេ​និយាយ​ថា៖​ «គាត់​វង្វេង​ស្មារតី​ហើយ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 កាល​ក្រុម​គ្រួសារ​របស់​ព្រះ‌អង្គ​ឮ​ដូច្នេះ គេ​ក៏​ចេញ​ទៅ​ដើម្បី​ឃាត់​ព្រះ‌អង្គ ដ្បិត​គេ​ថា ព្រះ‌អង្គ​វង្វេង​ស្មារតី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ព្រះ‌ញាតិ‌វង្ស​របស់​ព្រះអង្គ​ឮ​ដំណឹង​នេះ ក៏​នាំ​គ្នា​ធ្វើ​ដំណើរ​មក ដើម្បី​ចាប់​ព្រះអង្គ​ទៅ​វិញ ព្រោះ​គេ​ថា ព្រះអង្គ​វង្វេង​ស្មារតី​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 កាល​ពួក​បង​ប្អូន​ទ្រង់​បាន​ឮ គេ​ក៏​ចេញ​ទៅ​រក​ចាប់​ទ្រង់ ដ្បិត​គេ​ស្មាន​ថា​ទ្រង់​វង្វេង​ស្មារតី​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

21 ញាតិ‌វង្ស​របស់​អ៊ីសា​ឮ​ដំណឹង​នេះ ក៏​នាំ​គ្នា​ធ្វើ​ដំណើរ​មក​ដើម្បី​ចាប់​គាត់​ទៅ​វិញ ព្រោះ​គេ​ថា​អ៊ីសា​វង្វេង​ស្មារតី​ហើយ។

សូមមើលជំពូក ចម្លង




ម៉ាកុស 3:21
8 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់មក ម្ដាយ និង​ប្អូន​ៗ​របស់​ព្រះយេស៊ូវ​បាន​មកដល់ ហើយ​ឈរ​នៅ​ខាងក្រៅ ឲ្យ​គេ​ទៅ​ហៅ​ព្រះអង្គ​។


មនុស្ស​ជាច្រើន​ក្នុង​ពួកគេ​និយាយថា​៖ “អ្នកនេះ​មានអារក្សចូល ហើយ​ឆ្កួត​ទៀត​! ស្ដាប់​គាត់​ធ្វើអី​?”។


ខណៈដែល​ប៉ូល​កំពុង​ឆ្លើយការពារខ្លួន​ដូច្នេះ ភេស្ទុស​មានប្រសាសន៍​ដោយ​សំឡេង​យ៉ាងខ្លាំង​ថា​៖ “ប៉ូល​អើយ អ្នក​ឆ្កួត​ហើយ​! ការរៀនសូត្រ​ច្រើនពេក​បាន​ធ្វើឲ្យ​អ្នក​ទៅជា​ឆ្កួត​ហើយ​!”។


ដ្បិត​ប្រសិនបើ​យើង​វង្វេងស្មារតី នោះគឺ​ដើម្បី​ព្រះ ‍ហើយ​ប្រសិនបើ​យើង​ដឹងស្មារតី នោះគឺ​ដើម្បី​អ្នករាល់គ្នា​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម