Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 7:20 - ព្រះគម្ពីរខ្មែរសាកល

20 ហ្វូងមនុស្ស​ឆ្លើយថា​៖ “អ្នក​មានអារក្សចូល​ហើយ​! តើ​នរណា​ចង់​សម្លាប់​អ្នក​?”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

20 បណ្តាជន​ក៏​ឆ្លើយ​ថា៖​ «អ្នក​ត្រូវ​អារក្ស​ចូល​ហើយ!​ តើ​អ្នកណា​រក​សម្លាប់​អ្នក?»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 បណ្តាជន​ក៏​ឆ្លើយ​ឡើង​ថា៖ «អ្នក​មាន​អារក្ស​ចូល​ហើយ តើ​អ្នក​ណា​រក​សម្លាប់​អ្នក?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 បណ្ដា‌ជន​តប​ទៅ​ព្រះអង្គ​ថា៖ «លោក​ពិត​ជា​មាន​អារក្ស​ចូល​ហើយ​បាន​ជា​និយាយ​ដូច្នេះ តើ​នរណា​រក​សម្លាប់​លោក?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ហ្វូង​មនុស្ស​ក៏​ឆ្លើយ​ឡើង​ថា អ្នក​ឯង​មាន​អារក្ស​ចូល​ទេ តើ​មាន​អ្នក​ណា​រក​សំឡាប់​ឯង

សូមមើលជំពូក ចម្លង

អាល់គីតាប

20 បណ្ដា‌ជន​តប​ទៅ​អ៊ីសា​ថា៖ «អ្នក​ពិត​ជា​មាន​អ៊ីព្លេស​ចូល​ហើយ បាន​ជា​និយាយ​ដូច្នេះ តើ​នរណា​រក​សម្លាប់​អ្នក?»។

សូមមើលជំពូក ចម្លង




យ៉ូហាន 7:20
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ការ​ដែល​សិស្ស​បាន​ដូច​គ្រូ ហើយ​បាវបម្រើ​បាន​ដូច​ចៅហ្វាយ​របស់​ខ្លួន នោះ​ល្មម​ហើយ​។ ប្រសិនបើ​គេ​ហៅ​ម្ចាស់ផ្ទះ​ថា ‘បេលសេប៊ូល’ ទៅហើយ ចុះ​អ្នកផ្ទះ​នោះ​វិញ តើ​គេ​នឹង​ហៅ​លើសជាង​អម្បាលម៉ាន​ទៅទៀត​!


ប៉ុន្តែ​នៅពេល​ពួកផារិស៊ី​ឮ​ដូច្នេះ ក៏​និយាយថា​៖ “អ្នកនេះ​មិន​អាច​ដេញ​អារក្ស​បាន​ទេ លើកលែងតែ​ដោយ​បេលសេប៊ូល​មេ​អារក្ស​ប៉ុណ្ណោះ​!”។


ប៉ុន្តែ​ពួកផារិស៊ី​និយាយថា​៖ “គាត់​ដេញ​អារក្ស​ដោយ​មេ​អារក្ស​ទេ”។


ព្រះយេស៊ូវ​មានបន្ទូល​ដូច្នេះ ពីព្រោះ​គេ​និយាយថា​៖ “គាត់​មាន​វិញ្ញាណអសោច​ចូល”។


មនុស្ស​ជាច្រើន​ក្នុង​ពួកគេ​និយាយថា​៖ “អ្នកនេះ​មានអារក្សចូល ហើយ​ឆ្កួត​ទៀត​! ស្ដាប់​គាត់​ធ្វើអី​?”។


ពួកយូដា​តប​នឹង​ព្រះអង្គ​ថា៖ “ដែល​យើង​និយាយ​ថា អ្នក​ជា​ជនជាតិសាម៉ារី ហើយ​មានអារក្សចូល តើ​មិន​ត្រូវ​ទេ​ឬ​?”។


ព្រះយេស៊ូវ​ទ្រង់​តបថា​៖“ខ្ញុំ​គ្មានអារក្សចូល​ទេ​។ ខ្ញុំ​គោរព​ព្រះ​បិតា​របស់ខ្ញុំ ប៉ុន្តែ​អ្នករាល់គ្នា​បង្អាប់បង្អោន​ខ្ញុំ​។


ពួកយូដា​និយាយថា​៖ “ឥឡូវនេះ​យើង​ដឹង​ហើយ​ថា អ្នក​មានអារក្សចូល​មែន​។ អ័ប្រាហាំ និង​បណ្ដា​ព្យាការី​បាន​ស្លាប់​ហើយ ប៉ុន្តែ​អ្នក​ថា​:‘ប្រសិនបើ​អ្នកណា​កាន់តាម​ពាក្យ​របស់ខ្ញុំ អ្នកនោះ​មិន​ភ្លក់​សេចក្ដីស្លាប់​សោះឡើយ គឺ​ជារៀងរហូត’។


ខណៈដែល​ប៉ូល​កំពុង​ឆ្លើយការពារខ្លួន​ដូច្នេះ ភេស្ទុស​មានប្រសាសន៍​ដោយ​សំឡេង​យ៉ាងខ្លាំង​ថា​៖ “ប៉ូល​អើយ អ្នក​ឆ្កួត​ហើយ​! ការរៀនសូត្រ​ច្រើនពេក​បាន​ធ្វើឲ្យ​អ្នក​ទៅជា​ឆ្កួត​ហើយ​!”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម