Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 10:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 មាន​គ្នា​គេ​ជា​ច្រើន​និយាយ​ថា៖ «អ្នក​នោះ​មាន​អារក្ស​ចូល ហើយ​ឆ្កួត​ផង ហេតុ​អ្វី​បាន​ជា​ស្តាប់​គាត់?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

20 មនុស្ស​ជាច្រើន​ក្នុង​ពួកគេ​និយាយថា​៖ “អ្នកនេះ​មានអារក្សចូល ហើយ​ឆ្កួត​ទៀត​! ស្ដាប់​គាត់​ធ្វើអី​?”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

20 ហើយ​ពួកគេ​ជាច្រើន​និយាយ​ថា៖​ «អ្នក​នេះ​មាន​អារក្ស​ចូល​រហូត​ដល់​ឆ្កួត​ហើយ​ ហេតុអ្វី​បាន​ជា​ពួកអ្នក​ស្តាប់​វា?»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 មាន​គ្នា​គេ​ជា​ច្រើន​ពោល​ថា៖ «អ្នក​នោះ​មាន​អារក្ស​ចូល! គាត់​វង្វេង​ស្មារតី​ហើយ! ស្ដាប់​គាត់​ធ្វើ​អ្វី?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ក៏​មាន​ពួក​គេ​ជា​ច្រើន​និយាយ​ថា អ្នក​នោះ​មាន​អារក្ស​ចូល​មែន ហើយ​ក៏​ឆ្កួត​ផង ហេតុ​អ្វី​បាន​ជា​ស្តាប់​វា

សូមមើលជំពូក ចម្លង

អាល់គីតាប

20 មាន​គ្នា​គេ​ជា​ច្រើន​ពោល​ថា៖ «អ្នក​នោះ​មាន​អ៊ីព្លេស​ចូល! គាត់​វង្វេង​ស្មារតី​ហើយ! ស្ដាប់​គាត់​ធ្វើ​អ្វី?»។

សូមមើលជំពូក ចម្លង




យ៉ូហាន 10:20
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌អង្គ​ត្រូវ​ដក​ចេញ​ពី​អំណាច​ការពារ និង​ពី​សេចក្ដី​យុត្តិ‌ធម៌ តើ​មាន​អ្នក​ណា​រំពឹង​គិត​ពង្សាវតារ​របស់​ព្រះ‌អង្គ? ព្រះ‌អង្គ​ត្រូវ​កាត់​ចេញ​ពី​ស្ថាន​របស់​មនុស្ស​រស់ ហើយ​ត្រូវ​គេ​វាយ ដោយ​ព្រោះ​អំពើ​រំលង​របស់​ជន​ជាតិ​ខ្ញុំ។


ព្រះ‌យេហូវ៉ា​បាន​តាំង​អ្នក​ឡើង​ធ្វើ​ជា​សង្ឃ ជំនួស​សង្ឃ​យេហូ‌យ៉ា‌ដា ដើម្បី​ឲ្យ​មាន​ពួក​នាយក​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ឲ្យ​អ្នក​បាន​ចាប់​អស់​អ្នក​ឆ្កួត ដែល​តាំង​ខ្លួន​ឡើង​ធ្វើ​ជា​ហោរា ដាក់​គុក ដាក់​ខ្នោះ។


ដ្បិត​ពេល​សិស្ស​បាន​ដូច​ជា​គ្រូ ហើយ​អ្នក​បម្រើ​បាន​ដូច​ជា​ចៅហ្វាយ នោះ​ល្មម​ហើយ។ ប្រសិន‌បើ​គេ​ហៅ​ម្ចាស់​ផ្ទះ​ថា បេលសេ‌ប៊ូល ទៅ​ហើយ នោះ​ចំណង់​បើ​អស់​អ្នក​ដែល​នៅ​ក្នុង​ផ្ទះ តើ​គេ​នឹង​ហៅ​កាន់​តែ​អាក្រក់​យ៉ាង​ណា​ទៅ​ទៀត»។


ដ្បិត​លោក​យ៉ូហាន-បាទីស្ទ​បាន​មក មិន​បរិ‌ភោគ ក៏​មិន​ផឹក តែ​គេ​ថា "លោក​មាន​អារក្ស​ចូល"


ប៉ុន្តែ ពួក​ផារិស៊ី​និយាយ​ថា៖ «អ្នក​នេះ​ដេញ​អារក្ស ដោយ‌សារ​មេ​អារក្ស​ទេ»។


កាល​ក្រុម​គ្រួសារ​របស់​ព្រះ‌អង្គ​ឮ​ដូច្នេះ គេ​ក៏​ចេញ​ទៅ​ដើម្បី​ឃាត់​ព្រះ‌អង្គ ដ្បិត​គេ​ថា ព្រះ‌អង្គ​វង្វេង​ស្មារតី។


បណ្តាជន​ក៏​ឆ្លើយ​ឡើង​ថា៖ «អ្នក​មាន​អារក្ស​ចូល​ហើយ តើ​អ្នក​ណា​រក​សម្លាប់​អ្នក?»


ពួក​សាសន៍​យូដា​ទូល​ព្រះ‌អង្គ​ថា៖ «ឥឡូវ​នេះ យើង​ដឹង​ប្រាកដ​ថា អ្នក​មាន​អារក្ស​ចូល​ពិត​មែន ព្រោះ​លោក​អ័ប្រា‌ហាំ និង​ពួក​ហោរា បាន​ស្លាប់​អស់​ហើយ តែ​អ្នក​ថា បើ​អ្នក​ណា​កាន់​តាម​ពាក្យ​របស់​អ្នក អ្នក​នោះ​មិន​ដែល​ភ្លក់​សេចក្តី​ស្លាប់​ទៅ​វិញ។


កាល​លោក​ប៉ុលកំពុង​មាន​ប្រសាសន៍​ការ​ពារ​ខ្លួន លោក​ភេ‌ស្ទុស​ក៏​ឡើង​សំឡេង​កាត់​ថា៖ «ប៉ុល​អើយ អ្នក​វង្វេង​ស្មារតីហើយ អ្នក​រៀន​ជា​ច្រើន​ពេកបាន​ជា​អ្នក​វង្វេង​ស្មារតី​ដូច្នេះ!»


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម