Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 9:34 - ព្រះគម្ពីរខ្មែរសាកល

34 ប៉ុន្តែ​ពួកផារិស៊ី​និយាយថា​៖ “គាត់​ដេញ​អារក្ស​ដោយ​មេ​អារក្ស​ទេ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

34 ប៉ុន្ដែ​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​បាន​និយាយ​ថា៖​ «ម្នាក់​នេះ​បណ្ដេញ​អារក្ស​ដោយសារ​មេអារក្ស​ទេ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

34 ប៉ុន្តែ ពួក​ផារិស៊ី​និយាយ​ថា៖ «អ្នក​នេះ​ដេញ​អារក្ស ដោយ‌សារ​មេ​អារក្ស​ទេ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

34 ប៉ុន្តែ ពួក​ខាង​គណៈ​ផារីស៊ី​ពោល​ថា៖ «គាត់​ដេញ​អារក្ស​បាន​ដូច្នេះ​មក​ពី​ស្ដេច​អារក្ស​ប្រគល់​អំណាច​ឲ្យ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

34 តែ​ពួក​ផារិស៊ី​និយាយ​ឡើង​ថា អ្នក​នេះ​ដេញ​អារក្ស ដោយ‌សារ​តែ​មេ​អារក្ស​ទេ។

សូមមើលជំពូក ចម្លង

អាល់គីតាប

34 ប៉ុន្ដែ ពួក​ខាង​គណៈ​ផារីស៊ី​ពោល​ថា៖ «គាត់​ដេញ​អ៊ីព្លេស​បាន​ដូច្នេះ​មក​ពី​ស្ដេច​អ៊ីព្លេស​បាន​ប្រគល់​អំណាច​ឲ្យ»។

សូមមើលជំពូក ចម្លង




ម៉ាថាយ 9:34
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ការ​ដែល​សិស្ស​បាន​ដូច​គ្រូ ហើយ​បាវបម្រើ​បាន​ដូច​ចៅហ្វាយ​របស់​ខ្លួន នោះ​ល្មម​ហើយ​។ ប្រសិនបើ​គេ​ហៅ​ម្ចាស់ផ្ទះ​ថា ‘បេលសេប៊ូល’ ទៅហើយ ចុះ​អ្នកផ្ទះ​នោះ​វិញ តើ​គេ​នឹង​ហៅ​លើសជាង​អម្បាលម៉ាន​ទៅទៀត​!


ដ្បិត​យ៉ូហាន​បាន​មក ទាំង​មិន​ហូប​មិន​ផឹក គេ​ក៏​ថា​: ‘គាត់​មានអារក្សចូល​!’


ពេលនោះ មាន​បុរស​អារក្សចូល​ម្នាក់​ដែល​ខ្វាក់ភ្នែក​ផង​គ​ផង ត្រូវគេ​នាំមក​ឯ​ព្រះយេស៊ូវ​។ ព្រះអង្គ​ទ្រង់​ប្រោស​គាត់​ឲ្យជា មនុស្ស​គ​នោះ​ក៏​និយាយ​បាន ហើយ​មើលឃើញ​ផង​។


ហើយ​ប្រសិនបើ​ខ្ញុំ​ដេញ​អារក្ស​ដោយ​បេលសេប៊ូល​មែន ចុះ​កូនចៅ​របស់អ្នករាល់គ្នា​ដេញ​ពួកវា​ដោយ​នរណា​វិញ​? ដូច្នេះ កូនចៅរបស់អ្នករាល់គ្នា​នឹង​ធ្វើជា​ចៅក្រម‍របស់អ្នករាល់គ្នា​។


ពួក​គ្រូវិន័យ​ដែល​ចុះមក​ពី​យេរូសាឡិម​និយាយ​ថា​៖ “គាត់​មាន​បេលសេប៊ូល​ចូល គាត់​ដេញ​អារក្ស​ដោយ​មេ​អារក្ស​ទេ”។


ប៉ុន្តែ​មាន​អ្នកខ្លះ​ក្នុង​ពួកគេ​និយាយថា​៖ “អ្នកនេះ​ដេញ​អារក្ស​ដោយ​បេលសេប៊ូល​មេ​អារក្ស​ទេ”។


ជាការពិត អស់អ្នក​ដែល​ប្រព្រឹត្តការអាក្រក់​ស្អប់​ពន្លឺ ហើយ​មិន​មករក​ពន្លឺ​ទេ ក្រែងលោ​ការប្រព្រឹត្ត​របស់​ខ្លួន​ត្រូវបាន​លាតត្រដាង​។


ហ្វូងមនុស្ស​ឆ្លើយថា​៖ “អ្នក​មានអារក្សចូល​ហើយ​! តើ​នរណា​ចង់​សម្លាប់​អ្នក​?”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម