លុះពេលអាប់រ៉ាមមានអាយុកៅសិបប្រាំបួនឆ្នាំ ព្រះយេហូវ៉ាលេចមកដល់អាប់រ៉ាម ហើយមានបន្ទូលនឹងគាត់ថា៖ “យើងជាព្រះដ៏មានព្រះចេស្ដា។ ចូរដើរនៅចំពោះយើង ហើយឲ្យបានគ្រប់លក្ខណ៍ចុះ។
ម៉ាឡាគី 2:6 - ព្រះគម្ពីរខ្មែរសាកល សេចក្ដីបង្រៀននៃសេចក្ដីពិតមាននៅក្នុងមាត់របស់គាត់ ហើយក៏គ្មានសេចក្ដីទុច្ចរិតណាត្រូវបានរកឃើញលើបបូរមាត់របស់គាត់ឡើយ។ គាត់បានដើរជាមួយយើងក្នុងសេចក្ដីសុខសាន្ត និងសេចក្ដីយុត្តិធម៌ ហើយគាត់បានបង្វែរមនុស្សជាច្រើនឲ្យមកវិញចេញពីអំពើទុច្ចរិត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេមានច្បាប់ពិតនៅក្នុងមាត់ ហើយមិនឃើញមានអំពើទុច្ចរិតនៅបបូរមាត់គេឡើយ គេបានដើរជាមួយយើងដោយសេចក្ដីសុខ និងទៀងត្រង់ ក៏បានបំបែរមនុស្សជាច្រើនចេញពីអំពើទុច្ចរិត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេបង្រៀនក្រឹត្យវិន័យដ៏ត្រឹមត្រូវ ហើយមិនពោលពាក្យបោកបញ្ឆោតទេ។ គេរស់នៅជាមួយយើងដោយសុខសាន្ត និងដោយទៀងត្រង់ ព្រមទាំងណែនាំមនុស្សជាច្រើន ឲ្យងាកចេញពីអំពើអាក្រក់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេមានច្បាប់ដ៏ពិតនៅក្នុងមាត់ ហើយមិនឃើញមានសេចក្ដីទុច្ចរិតនៅបបូរមាត់គេឡើយ គេបានដើរជាមួយនឹងអញដោយសេចក្ដីសុខ នឹងសេចក្ដីទៀងត្រង់ ក៏បានបំបែរមនុស្សជាច្រើន ចេញពីសេចក្ដីទុច្ចរិត អាល់គីតាប គេបង្រៀនហ៊ូកុំដ៏ត្រឹមត្រូវ ហើយមិនពោលពាក្យបោកបញ្ឆោតទេ។ គេរស់នៅជាមួយយើងដោយសុខសាន្ត និងដោយទៀងត្រង់ ព្រមទាំងណែនាំមនុស្សជាច្រើន ឲ្យងាកចេញពីអំពើអាក្រក់។ |
លុះពេលអាប់រ៉ាមមានអាយុកៅសិបប្រាំបួនឆ្នាំ ព្រះយេហូវ៉ាលេចមកដល់អាប់រ៉ាម ហើយមានបន្ទូលនឹងគាត់ថា៖ “យើងជាព្រះដ៏មានព្រះចេស្ដា។ ចូរដើរនៅចំពោះយើង ហើយឲ្យបានគ្រប់លក្ខណ៍ចុះ។
នេះជាវង្សត្រកូលរបស់ណូអេ: ណូអេជាមនុស្សសុចរិត ជាមនុស្សគ្រប់លក្ខណ៍នៅជំនាន់របស់គាត់។ ណូអេបានដើរជាមួយព្រះ។
សេចក្ដីសុចរិតរបស់ព្រះអង្គ ជាសេចក្ដីសុចរិតដ៏អស់កល្បជានិច្ច ហើយក្រឹត្យវិន័យរបស់ព្រះអង្គជាសេចក្ដីពិត។
ព្រះយេហូវ៉ាអើយ ព្រះអង្គនៅជិតបង្កើយ ហើយអស់ទាំងសេចក្ដីបង្គាប់របស់ព្រះអង្គជាសេចក្ដីពិត។
ចូរសង្កេតមនុស្សឥតខ្ចោះ ហើយមើលមនុស្សទៀងត្រង់ចុះ ដ្បិតមានអនាគតសម្រាប់មនុស្សនៃសេចក្ដីសុខសាន្ត។
ដើម្បីឲ្យអ្នកបានរក្សាសមត្ថភាពពិចារណា និងឲ្យបបូរមាត់របស់អ្នកបានការពារចំណេះដឹង។
ពួកមនុស្សមានប្រាជ្ញានឹងភ្លឺត្រចះត្រចង់ដូចជារស្មីនៃផ្ទៃមេឃ ហើយពួកអ្នកដែលធ្វើឲ្យមនុស្សជាច្រើនត្រូវបានរាប់ជាសុចរិត នឹងបានដូចជាផ្កាយ គឺជារៀងរហូតអស់កល្បជានិច្ច។
ពួកគេជាមួយពួកគណៈហេរ៉ូឌ បានចាត់សិស្សរបស់ពួកគេឲ្យទៅរកព្រះអង្គ ទូលថា៖ “លោកគ្រូ យើងខ្ញុំដឹងហើយថា លោកជាមនុស្សពិតត្រង់ ហើយលោកបង្រៀនមាគ៌ារបស់ព្រះតាមសេចក្ដីពិត គឺលោកមិនខ្វល់អំពីអ្នកណាទេ ដ្បិតលោកមិនរើសមុខគេឡើយ។
នៅពេលមកដល់ អ្នកទាំងនោះទូលព្រះអង្គថា៖ “លោកគ្រូ យើងខ្ញុំដឹងហើយថា លោកជាមនុស្សពិតត្រង់ ហើយលោកមិនខ្វល់អំពីអ្នកណាទេ ដ្បិតលោកមិនរើសមុខគេឡើយ ផ្ទុយទៅវិញលោកបង្រៀនមាគ៌ារបស់ព្រះតាមសេចក្ដីពិត។ តើយើងខ្ញុំបង់ពន្ធថ្វាយសេសារ ត្រូវឬមិនត្រូវ? តើយើងខ្ញុំគួរបង់ ឬមិនគួរបង់?”។
អ្នកទាំងពីរជាមនុស្សសុចរិតនៅចំពោះព្រះ ហើយដើរតាមអស់ទាំងបទបញ្ជា និងបទបញ្ញត្តិរបស់ព្រះអម្ចាស់ដោយឥតបន្ទោសបានឡើយ។
អ្នកស៊ើបការណ៍ទាំងនោះក៏ទូលសួរព្រះអង្គថា៖ “លោកគ្រូ យើងខ្ញុំដឹងហើយថា លោកមានប្រសាសន៍ និងបង្រៀនយ៉ាងត្រឹមត្រូវ ហើយលោកមិនរើសមុខគេឡើយ ផ្ទុយទៅវិញលោកបង្រៀនមាគ៌ារបស់ព្រះតាមសេចក្ដីពិត។
ដើម្បីបើកភ្នែកពួកគេ ដើម្បីឲ្យពួកគេបែរពីសេចក្ដីងងឹតមករកពន្លឺវិញ បែរពីអំណាចសាតាំងមករកព្រះវិញ ព្រមទាំងដើម្បីឲ្យពួកគេបានទទួលការលើកលែងទោសបាប និងទទួលចំណែកជាមួយអ្នកដែលត្រូវបានញែកជាវិសុទ្ធដោយជំនឿលើយើង’។