Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាឡាគី 2:7 - ព្រះគម្ពីរខ្មែរសាកល

7 ដូច្នេះ បបូរមាត់​របស់​បូជាចារ្យ​ត្រូវតែ​រក្សា​ចំណេះដឹង ហើយ​មនុស្ស​ត្រូវតែ​ស្វែងរក​សេចក្ដីបង្រៀន​ពី​មាត់​របស់គេ ពីព្រោះ​គេ​ជា​អ្នកនាំសារ​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ដ្បិត​គួរ​ឲ្យ​បបូរ​មាត់​របស់​សង្ឃ​រក្សា​ទុក​នូវ​យោបល់ ហើយ​គួរ​ឲ្យ​មនុស្ស​ស្វែង​រក​ក្រឹត្យ‌វិន័យ​ពី​មាត់​គេ ដ្បិត​គេ​ជា​ទូត​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ពាក្យ​សម្ដី​របស់​បូជា‌ចារ្យ​បង្រៀន​មនុស្ស ឲ្យ​ស្គាល់​ព្រះ‌ជាម្ចាស់ ហើយ​ក្រឹត្យ‌វិន័យ​ក៏​ហូរ​ចេញ​ពី​មាត់​បូជា‌ចារ្យ​ដែរ ព្រោះ​គាត់​ជា​អ្នក​នាំ​ព្រះ‌បន្ទូល​របស់ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ដ្បិត​គួរ​ឲ្យ​បបូរ​មាត់​របស់​សង្ឃ​រក្សា​ទុក​នូវ​យោបល់ ហើយ​គួរ​ឲ្យ​មនុស្ស​ស្វែង​រក​ក្រឹត្យ‌វិន័យ​ពី​មាត់​គេ ដ្បិត​គេ​ជា​ទូត​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ពាក្យ​សំដី​របស់​អ៊ីមុាំ​បង្រៀន​មនុស្ស ឲ្យ​ស្គាល់​អុលឡោះ ហើយ​ហ៊ូកុំ​ក៏​ហូរ​ចេញ​ពី​មាត់​អ៊ីមុាំ​ដែរ ព្រោះ​គាត់​ជា​អ្នក​នាំ​បន្ទូល​របស់ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល។

សូមមើលជំពូក ចម្លង




ម៉ាឡាគី 2:7
37 ការដាក់ឲ្យឆ្លើយតបគ្នា  

ដើម្បីឲ្យ​អ្នក​បាន​រក្សា​សមត្ថភាពពិចារណា និង​ឲ្យ​បបូរមាត់​របស់អ្នក​បាន​ការពារ​ចំណេះដឹង​។


ការដែល​មិន​បន់ ប្រសើរ​ជាង​បន់ ហើយ​មិន​លាបំណន់​។


តើ​នរណា​ខ្វាក់ភ្នែក ក្រៅពី​អ្នកបម្រើ​របស់យើង​? តើ​នរណា​ថ្លង់​ដូច​អ្នកនាំសារ​ដែល​យើង​បាន​ចាត់​? តើ​នរណា​ខ្វាក់ភ្នែក​ដូច​អ្នកដែល​មានមេត្រី​នឹងយើង ឬ​ខ្វាក់ភ្នែក​ដូច​បាវបម្រើ​របស់​ព្រះយេហូវ៉ា​?


យើងជា​អ្នកដែល​បញ្ជាក់​ពាក្យ​របស់​អ្នកបម្រើ​យើង ហើយ​បំពេញឲ្យសម្រេច​តាម​ផែនការ​របស់​អ្នកនាំសារ​យើង​; យើងជា​អ្នកដែល​និយាយ​អំពី​យេរូសាឡិម​ថា​: ‘នាង​នឹង​មាន​គេ​រស់នៅ’ ហើយ​និយាយ​អំពី​ទីក្រុង​នានា​នៃ​យូដា​ថា​: ‘នាង​នឹង​ត្រូវបាន​សង់ឡើងវិញ ហើយ​យើង​នឹង​ស្ដារ​ទីបាក់បែក​របស់នាង​ឡើងវិញ’។


ពួកអ្នកដែល​មានប្រាជ្ញា​ក្នុង​ប្រជារាស្ត្រ​នឹង​ធ្វើឲ្យ​មនុស្ស​ជាច្រើន​មានការយល់ច្បាស់ ប៉ុន្តែ​ពួកគេ​នឹង​ដួល​ដោយ​មុខដាវ ដោយ​អណ្ដាតភ្លើង ដោយ​ភាពជាឈ្លើយសឹក និង​ដោយ​របស់រឹបអូស ក្នុង​មួយរយៈ​។


គឺ​សួរ​ពួក​បូជាចារ្យ​ដែល​នៅក្នុង​ដំណាក់​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ និង​ពួក​ព្យាការី​ថា​៖ “តើ​ខ្ញុំ​ត្រូវ​យំសោក ហើយ​ញែក​ខ្លួន​ចេញ​នៅ​ខែ​ទីប្រាំ ដូចដែល​បាន​ធ្វើ​ជាយូរ​ឆ្នាំ​មកហើយ​ឬ​?”។


ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូលថា​៖ “មើល៍! យើង​ចាត់​ទូត​របស់យើង​ឲ្យទៅ ដែល​នឹង​រៀបចំ​ផ្លូវ​នៅមុខ​យើង​។ ព្រះអម្ចាស់​ដែល​អ្នករាល់គ្នា​ស្វែងរក នឹង​យាង​ចូលមក​ក្នុង​ព្រះវិហារ​របស់ព្រះអង្គ​ក្នុងមួយរំពេច​។ រីឯ​ទូត​នៃ​សម្ពន្ធមេត្រី​ដែល​អ្នករាល់គ្នា​ចង់បាន​នោះ មើល៍! កំពុង​យាង​មក​ហើយ”។


ប្រាកដមែន ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អ្នក​ដែល​ទទួល​អ្នកណាក៏ដោយដែល​ខ្ញុំ​ចាត់ឲ្យទៅ គឺ​ទទួល​ខ្ញុំ រីឯ​អ្នក​ដែល​ទទួល​ខ្ញុំ គឺ​ទទួល​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យមក”។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ម្ដងទៀត​ថា​៖“សូមឲ្យ​មាន​សេចក្ដីសុខសាន្ត​ដល់​អ្នករាល់គ្នា​! ដូចដែល​ព្រះ​បិតា​បាន​ចាត់​ខ្ញុំ​ឲ្យមក ខ្ញុំក៏​ចាត់​អ្នករាល់គ្នា​ឲ្យទៅ​ដែរ”។


នាង​ដើរតាម​ប៉ូល និង​យើង ទាំង​ស្រែក​ថា៖ “អ្នក​ទាំងនេះ​ជា​បាវបម្រើ​របស់​ព្រះ​ដ៏ខ្ពស់បំផុត ដែល​ប្រកាស​មាគ៌ា​នៃ​សេចក្ដីសង្គ្រោះ​ដល់​អ្នករាល់គ្នា​!”។


ដូច្នេះ យើង​ជារាជទូត​របស់​ព្រះ​គ្រីស្ទ ហាក់ដូចជា​ព្រះ​កំពុង​ដាស់តឿន​គេ​តាមរយៈ​យើង ហើយ​យើង​ក៏​អង្វរ​ជំនួស​ព្រះ​គ្រីស្ទ​ថា​៖ “ចូរ​ផ្សះផ្សា​នឹង​ព្រះ​ទៅ​!”។


ហើយ​ទោះបីជា​មាន​ការសាកល្បង​ចំពោះ​អ្នករាល់គ្នា​ដោយសារតែ​ស្ថានភាពខាងរូបកាយ​របស់ខ្ញុំ​ក៏ដោយ ក៏​អ្នករាល់គ្នា​មិន​បាន​មើលងាយ ឬ​ស្អប់ខ្ពើម​ខ្ញុំ​ឡើយ ផ្ទុយទៅវិញ អ្នករាល់គ្នា​បាន​ទទួល​ខ្ញុំ​ដូចជា​ទទួល​ទូតសួគ៌​របស់​ព្រះ ‍គឺ​ដូចជា​ទទួល​ព្រះ​គ្រីស្ទ​យេស៊ូវ​ផ្ទាល់​។


ដូច្នេះ អ្នក​ដែល​បដិសេធ​សេចក្ដីនេះ មិនមែន​បដិសេធ​មនុស្ស​ទេ គឺ​បដិសេធ​ព្រះ​វិញ ដែល​ប្រទាន​ព្រះវិញ្ញាណដ៏វិសុទ្ធ​របស់​ព្រះអង្គ​ដល់​អ្នករាល់គ្នា​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម