Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាឡាគី 2:6 - អាល់គីតាប

6 គេ​បង្រៀន​ហ៊ូកុំ​ដ៏​ត្រឹម​ត្រូវ ហើយ​មិន​ពោល​ពាក្យ​បោក​បញ្ឆោត​ទេ។ គេ​រស់​នៅ​ជា​មួយ​យើង​ដោយ​សុខ‌សាន្ត និង​ដោយ​ទៀង​ត្រង់ ព្រម​ទាំង​ណែ‌នាំ​មនុស្ស​ជា​ច្រើន ឲ្យ​ងាក​ចេញ​ពី​អំពើ​អាក្រក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

6 សេចក្ដីបង្រៀន​នៃ​សេចក្ដីពិត​មាន​នៅក្នុង​មាត់​របស់គាត់ ហើយក៏​គ្មាន​សេចក្ដីទុច្ចរិត​ណា​ត្រូវបាន​រកឃើញ​លើ​បបូរមាត់​របស់គាត់​ឡើយ​។ គាត់​បាន​ដើរ​ជាមួយ​យើង​ក្នុង​សេចក្ដីសុខសាន្ត និង​សេចក្ដីយុត្តិធម៌ ហើយ​គាត់​បាន​បង្វែរ​មនុស្ស​ជាច្រើន​ឲ្យមកវិញ​ចេញពី​អំពើទុច្ចរិត​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 គេ​មាន​ច្បាប់​ពិត​នៅ​ក្នុង​មាត់ ហើយ​មិន​ឃើញ​មាន​អំពើ​ទុច្ចរិត​នៅ​បបូរ​មាត់​គេ​ឡើយ គេ​បាន​ដើរ​ជា‌មួយ​យើង​ដោយ​សេចក្ដី​សុខ និង​ទៀង​ត្រង់ ក៏​បាន​បំបែរ​មនុស្ស​ជា​ច្រើន​ចេញ​ពី​អំពើ​ទុច្ចរិត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 គេ​បង្រៀន​ក្រឹត្យ‌វិន័យ​ដ៏​ត្រឹម​ត្រូវ ហើយ​មិន​ពោល​ពាក្យ​បោក​បញ្ឆោត​ទេ។ គេ​រស់​នៅ​ជា​មួយ​យើង​ដោយ​សុខ‌សាន្ត និង​ដោយ​ទៀង​ត្រង់ ព្រម​ទាំង​ណែ‌នាំ​មនុស្ស​ជា​ច្រើន ឲ្យ​ងាក​ចេញ​ពី​អំពើ​អាក្រក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 គេ​មាន​ច្បាប់​ដ៏​ពិត​នៅ​ក្នុង​មាត់ ហើយ​មិន​ឃើញ​មាន​សេចក្ដី​ទុច្ចរិត​នៅ​បបូរ​មាត់​គេ​ឡើយ គេ​បាន​ដើរ​ជា​មួយ​នឹង​អញ​ដោយ​សេចក្ដី​សុខ នឹង​សេចក្ដី​ទៀង​ត្រង់ ក៏​បាន​បំបែរ​មនុស្ស​ជា​ច្រើន ចេញ​ពី​សេចក្ដី​ទុច្ចរិត

សូមមើលជំពូក ចម្លង




ម៉ាឡាគី 2:6
27 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ពេល​ដែល​អ៊ីប្រាំ​មាន​អាយុ​កៅ‌សិប​ប្រាំ​បួន​ឆ្នាំ អុលឡោះ‌តាអាឡា​បាន​មក​ឲ្យ​អ៊ីប្រាំ​ឃើញ ហើយ​មាន​បន្ទូល​មក​គាត់​ថា៖ «យើង​ជា​អុលឡោះ​ជា​ម្ចាស់​ដ៏​មាន​អំណាច​ខ្ពង់‌ខ្ពស់​បំផុត ចូរ​អ្នក​រស់​នៅ​ក្នុង​មាគ៌ា​របស់​យើង ឲ្យ​បាន​ល្អ​ឥត​ខ្ចោះ​ទៅ។


នេះ​ជា​ដំណើរ​រឿង​ក្រុម​គ្រួសារ​របស់​ណុះហ៍។ ណុះហ៍ ជា​មនុស្ស​សុចរិត ទៀង​ត្រង់ នៅ​ក្នុង​ចំណោម​អស់​អ្នក​ដែល​រស់​នៅ​ជំនាន់​គាត់។ គាត់​បាន​ដើរ​តាម​មាគ៌ា​របស់​អុលឡោះ។


សេចក្ដី​សុចរិត​របស់​ទ្រង់​នៅ ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច ហើយ​ហ៊ូកុំ​របស់​ទ្រង់​ជា​សេចក្ដី​ពិត។


ឱ​អុលឡោះ‌តាអាឡា​អើយ ទ្រង់​នៅ​ជិត​ខ្ញុំ បទ​បញ្ជា​ទាំង​ប៉ុន្មាន​របស់​ទ្រង់ សុទ្ធ​តែ​ត្រឹម​ត្រូវ​ទាំង​អស់


មនុស្ស​សុចរិត​តែងតែ​ស្រដី​ចេញ​មក នូវ​ពាក្យ‌ពេចន៍​ប្រកប​ដោយ​ប្រាជ្ញា។ ហើយ​អណ្ដាត​របស់​គេ​គ្រលាស់ ចេញ​មក​នូវ​អ្វី​ដែល​ត្រឹម​ត្រូវ


ចូរ​សង្កេត​មើល​មនុស្ស​ទៀង​ត្រង់ ដែល​គ្មាន​ចិត្ត​វៀច‌វេរ មនុស្ស​សន្សំ​សុខ តែងតែ​មាន​អនាគត​រុង‌រឿង​ជា‌និច្ច។


ដើម្បី​ឲ្យ​កូន​ស្គាល់​ការ​រិះ‌គិត និង​ការ​និយាយ​ស្ដី​ដឹង​ខុស​ត្រូវ។


ប្រសិន​បើ​ពួក​គេ​បាន​ជួប​ពិភាក្សា​ជា​មួយ​យើង នោះ​ពួក​គេ​មុខ​ជា​នាំ​ពាក្យ​របស់​យើង​ទៅ ប្រាប់​ប្រជា‌រាស្ត្រ​របស់​យើង ហើយ​នាំ​ប្រជា‌ជន​នេះ​ងាក​ចេញ​ពី​ផ្លូវ​អាក្រក់ និង​ងាក​ចេញ​ពី​អំពើ​ទុច្ចរិត​ជា​មិន​ខាន។


រីឯ​អស់​អ្នក​ដែល​មាន​ប្រាជ្ញា​វិញ នឹង​ភ្លឺ​ដូច​ផ្ទៃ​មេឃ ហើយ​អស់​អ្នក​ដែល​ជួយ​ណែ‌នាំ​មនុស្ស‌ម្នា​ជា​ច្រើន​ឲ្យ​ប្រព្រឹត្ត​អំពើ​សុចរិត គេ​នឹង​បាន​ភ្លឺ​ដូច​ផ្កាយ អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។


ប្រជា‌ជន​របស់​យើង​វិនាស ព្រោះ​ពួក​គេ​មិន​ស្គាល់​យើង។ ដោយ​អ្នក​មិន​ទទួល​ស្គាល់​យើង យើង​នឹង​បណ្ដេញ​អ្នក​មិន​ឲ្យ​បំពេញ​មុខ‌ងារ ជា​អ៊ីមុាំ​បម្រើ​យើង​ទៀត​ដែរ។ ដោយ​អ្នក​បាន​បំភ្លេច​ហ៊ូកុំ​នៃ​អុលឡោះ​ជា​ម្ចាស់​របស់​អ្នក យើង​នឹង​បំភ្លេច​កូន​ចៅ​របស់​អ្នក​ដែរ។


គេ​ក៏​ចាត់​សិស្ស​របស់​គេ និង​ពួក​ខាង​ស្ដេច​ហេរ៉ូដ ឲ្យ​ទៅ​ជួប​អ៊ីសា​ហើយ​ជម្រាប​ថា៖ «តួន! យើង​ខ្ញុំ​ដឹង​ថា ពាក្យ​ដែល​តួន​មាន​ប្រសាសន៍​សុទ្ធ​តែ​ពិត​ទាំង​អស់។ តួន​ប្រៀន‌ប្រដៅ​អំពី​របៀប​រស់​នៅ ដែល​គាប់​ចិត្ត​អុលឡោះ​តាម​សេចក្ដី​ពិត គឺ​តួន​ពុំ​យោគ​យល់ ហើយ​ក៏​ពុំ​រើស​មុខ​នរណា​ឡើយ។


គេ​នាំ​គ្នា​មក​ជម្រាប​អ៊ីសា​ថា៖ «តួន! យើង​ខ្ញុំ​ដឹង​ថា តួន​មាន​ប្រសាសន៍​សុទ្ធ​តែ​ពិត​ទាំង​អស់ តួន​ពុំ​យោគ‌យល់ ហើយ​ក៏​ពុំ​រើស​មុខ​នរណា​ឡើយ គឺ​តួន​ប្រៀន‌ប្រដៅ​អំពី​របៀប​រស់​នៅ​ដែល​គាប់​ចិត្ត​អុលឡោះ តាម​សេចក្ដី​ពិត។ តើ​ហ៊ូកុំ​របស់​យើង​អនុញ្ញាត​ឲ្យ​បង់​ពន្ធដារ​ជូន​ស្តេច​អធិរាជ​រ៉ូម៉ាំង​ឬ​ទេ? តើ​យើង​ត្រូវ​បង់ ឬ​មិន​ត្រូវ​បង់?»។


ស្វាមី‌ភរិយា​ទាំង​ពីរ​នាក់​នេះ​ជា​មនុស្ស​សុចរិត ជា​ទី​គាប់​ចិត្ត​អុលឡោះ ហើយ​គាត់​គោរព​តាម​បទ​បញ្ជា និង​ឱវាទ​របស់​អុលឡោះ‌ជាអម្ចាស់ ឥត​មាន​ទាស់​ត្រង់​ណា​ឡើយ។


គេ​សួរ​អ៊ីសា​ថា៖ «តួន! យើង​ខ្ញុំ​ដឹង​ថា ពាក្យ​ទាំង​ប៉ុន្មាន​ដែល​តួន​មាន​ប្រសាសន៍ និង​ពាក្យ​ដែល​តួន​ប្រៀន‌ប្រដៅ​សុទ្ធ​តែ​ត្រឹម​ត្រូវ​ទាំង​អស់។ តួន​ប្រៀន‌ប្រដៅ​សេចក្ដី​ពិត អំពី​របៀប​រស់​នៅ​ដែល​គាប់​ចិត្ត​អុលឡោះ ដោយ​ពុំ​រើស​មុខ​នរណា​ឡើយ។


ដើម្បី​បើក​ភ្នែក​គេ​ឲ្យ​ភ្លឺ ឲ្យ​គេ​ងាក​ចេញ​ពី​សេចក្ដី​ងងឹត​បែរ​មក​រក​ពន្លឺ និង​ងាក​ចេញ​ពី​អំណាច​របស់​អ៊ីព្លេស‌ហ្សៃតន បែរ​មក​រក​អុលឡោះ​វិញ ព្រម​ទាំង​ទទួល​ការ​អត់​ទោស​ឲ្យ​រួច​ពី​បាប និង​ទទួល​មត៌ក​រួម​ជា​មួយ​អស់​អ្នក​ដែល​អុលឡោះ​ប្រោស​ឲ្យ​បាន​បរិសុទ្ធ ដោយ​មាន​ជំនឿ​លើ​ខ្ញុំ”។


ពួក​គេ​បង្រៀន​ហ៊ូកុំ​របស់​អុលឡោះ ដល់​កូន​ចៅ​យ៉ាកកូប ពួក​គេ​បង្រៀន​ហ៊ូកុំ​របស់​ទ្រង់ ដល់​កូន​ចៅ​អ៊ីស្រ‌អែល ពួក​គេ​ដុត​គ្រឿង​ក្រអូប​ជូន​ទ្រង់ ហើយ​ជូន​ជំនូន​ទាំង​មូល​នៅ​លើ​អាសនៈ​របស់​ទ្រង់។


ចំពោះ​កុល‌សម្ព័ន្ធ​លេវី គាត់​ថ្លែង​ថា: អុលឡោះ​បាន​ប្រគល់​ធូមីម និង​យូរីម ទៅ​ឲ្យ​កូន​ចៅ​លេវី ជា​អ្នក​ដែល​ស្មោះ​ត្រង់​នឹង​ទ្រង់ បន្ទាប់​ពី​ទ្រង់​បាន​ល្បងល​ពួក​គេ​នៅ​ម៉ាសា ព្រម​ទាំង​វិនិច្ឆ័យ​ទោស​ពួក​គេ​នៅ​មេរី‌បា។


ពួក​លេវី​ស្រឡាញ់​អុលឡោះ​ជាង​ឪពុក‌ម្តាយ បង‌ប្អូន និង​កូន​ចៅ​របស់​ខ្លួន​ទៅ​ទៀត ដ្បិត​ពួក​គេ​កាន់​តាម​បន្ទូល​របស់​ទ្រង់ ហើយ​រក្សា​សម្ពន្ធ‌មេត្រី​របស់​ទ្រង់។


ហើយ​អ្នក​ទាំង​នោះ​ក៏​មិន​ដែល​ពោល​ពាក្យ​កុហក​ដែរ គឺ​គេ​ឥត​មាន​សៅ‌ហ្មង​ត្រង់​ណា​សោះ​ឡើយ។


កូន​ប្រុស​របស់​លោក​អេលី​ជា​មនុស្ស​ពាល ពួក​គេ​មិន​ស្គាល់អុលឡោះ‌តាអាឡា​ទេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម