ដ្បិតយើងជាយេហូវ៉ាស្រឡាញ់សេចក្ដីយុត្តិធម៌ ហើយស្អប់ការលួចប្លន់ និងអំពើទុច្ចរិត។ យើងនឹងឲ្យរង្វាន់ដល់ពួកគេដោយសេចក្ដីពិតត្រង់ ហើយតាំងសម្ពន្ធមេត្រីដ៏អស់កល្បជានិច្ចជាមួយពួកគេ។
ម៉ាឡាគី 2:12 - ព្រះគម្ពីរខ្មែរសាកល ចំពោះមនុស្សដែលបានប្រព្រឹត្តដូច្នេះ សូមឲ្យព្រះយេហូវ៉ាកាត់ពួកគេចេញពីរោងរបស់យ៉ាកុប គឺសូម្បីតែអ្នកដែលភ្ញាក់ខ្លួន និងអ្នកដែលឆ្លើយតប ព្រមទាំងអ្នកដែលថ្វាយតង្វាយដល់ព្រះយេហូវ៉ានៃពលបរិវារផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមព្រះយេហូវ៉ាដកគេចេញពីពួកយ៉ាកុបទៅ ចំពោះមនុស្សដែលប្រព្រឹត្តអំពើដូច្នេះ ជាអ្នកដែលយកតង្វាយមកថ្វាយដល់ព្រះយេហូវ៉ានៃពួកពលបរិវារផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមព្រះអម្ចាស់ដកអ្នកដែលប្រព្រឹត្តដូច្នេះ ចេញពីចំណោមពូជពង្សរបស់លោកយ៉ាកុប ហើយកុំឲ្យគេមានកូនចៅ ដើម្បីចូលរួមថ្វាយតង្វាយដល់ ព្រះអម្ចាស់នៃពិភពទាំងមូលឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ា ទ្រង់នឹងកាត់មនុស្សដែលប្រព្រឹត្តអំពើយ៉ាងនោះចេញពីត្រសាលយ៉ាកុបទៅ ទាំងគ្រូ ទាំងសិស្ស ហើយទាំងអ្នកដែលយកដង្វាយមក ថ្វាយដល់ព្រះយេហូវ៉ានៃពួកពលបរិវារផង អាល់គីតាប សូមអុលឡោះតាអាឡាដកអ្នកដែលប្រព្រឹត្តដូច្នេះ ចេញពីចំណោមពូជពង្សរបស់យ៉ាកកូប ហើយកុំឲ្យគេមានកូនចៅ ដើម្បីចូលរួមជូនជំនូនដល់ អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលឡើយ។ |
ដ្បិតយើងជាយេហូវ៉ាស្រឡាញ់សេចក្ដីយុត្តិធម៌ ហើយស្អប់ការលួចប្លន់ និងអំពើទុច្ចរិត។ យើងនឹងឲ្យរង្វាន់ដល់ពួកគេដោយសេចក្ដីពិតត្រង់ ហើយតាំងសម្ពន្ធមេត្រីដ៏អស់កល្បជានិច្ចជាមួយពួកគេ។
រីឯអ្នកដែលសម្លាប់គោបា ប្រៀបដូចជាអ្នកដែលវាយសម្លាប់មនុស្ស; អ្នកដែលថ្វាយកូនចៀមជាយញ្ញបូជា ប្រៀបដូចជាអ្នកដែលបំបាក់កឆ្កែ; អ្នកដែលថ្វាយតង្វាយធញ្ញជាតិ ប្រៀបដូចជាអ្នកដែលថ្វាយឈាមជ្រូក; អ្នកដែលដុតកំញានធ្វើជាតង្វាយរំលឹក ប្រៀបដូចជាអ្នកដែលឲ្យពររូបបដិមាករ; អ្នកទាំងនោះបានជ្រើសរើសផ្លូវរបស់ខ្លួន ហើយព្រលឹងរបស់ពួកគេពេញចិត្តនឹងសេចក្ដីគួរឲ្យស្អប់ខ្ពើមរបស់ខ្លួន។
ព្រះយេហូវ៉ានឹងសង្គ្រោះរោងរបស់យូដាជាមុន ដើម្បីកុំឲ្យភាពរុងរឿងរបស់វង្សត្រកូលដាវីឌ និងភាពរុងរឿងរបស់អ្នកដែលរស់នៅយេរូសាឡិម បានជាធំលើសជាងយូដាឡើយ។
ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលថា៖ “ឱបើមានម្នាក់ក្នុងចំណោមអ្នករាល់គ្នាបិទទ្វារដំណាក់របស់យើង ដើម្បីកុំឲ្យបង្កាត់ភ្លើងលើអាសនារបស់យើងជាឥតប្រយោជន៍ទៅអេះ! យើងមិនពេញចិត្តនឹងអ្នករាល់គ្នាទេ ហើយក៏មិនទទួលតង្វាយពីដៃរបស់អ្នករាល់គ្នាដែរ។
អ្នករាល់គ្នាពោលថា: ‘មើល៍! អីក៏ពិបាកម្ល៉េះ!’ ហើយបញ្ចេញសូរហ៊ឹះដាក់ការនោះ។ អ្នករាល់គ្នានាំសត្វដែលប្លន់យក សត្វខ្ញើច និងសត្វឈឺមក គឺនាំមកជាតង្វាយ! តើឲ្យយើងទទួលវាពីដៃរបស់អ្នករាល់គ្នាឬ?”។ ព្រះយេហូវ៉ាមានបន្ទូលដូច្នេះហើយ។
តើយើងទាំងអស់គ្នាមិនមែនមានឪពុកតែមួយគត់ទេឬ? តើមិនមែនព្រះតែមួយអង្គគត់ទេឬ ដែលនិម្មិតបង្កើតយើងរាល់គ្នា? ហេតុអ្វីបានជាយើងក្បត់គ្នាទៅវិញទៅមក ទាំងបន្ទាបបន្ថោកសម្ពន្ធមេត្រីរបស់ដូនតាយើងដូច្នេះ?
បណ្ដោយពួកគេចុះ! ពួកគេជាមនុស្សខ្វាក់ភ្នែកដែលនាំផ្លូវមនុស្សខ្វាក់ភ្នែក។ ប្រសិនបើមនុស្សខ្វាក់ភ្នែកនាំផ្លូវមនុស្សខ្វាក់ភ្នែក អ្នកទាំងពីរនឹងធ្លាក់ទៅក្នុងរណ្ដៅ”។
រីឯមនុស្សអាក្រក់ និងមនុស្សបោកប្រាស់នឹងបានកាន់តែអាក្រក់ទៅៗ ទាំងបោកគេ និងចាញ់បោកផង។
សត្វតិរច្ឆាននោះក៏ត្រូវបានចាប់ ហើយព្យាការីក្លែងក្លាយម្នាក់នោះដែលធ្វើទីសម្គាល់នៅមុខវា ក៏ត្រូវបានចាប់ជាមួយវាដែរ——ព្យាការីក្លែងក្លាយម្នាក់នោះបានបោកបញ្ឆោតពួកអ្នកដែលទទួលសញ្ញាសម្គាល់របស់សត្វតិរច្ឆាន និងអ្នកដែលថ្វាយបង្គំរូបសំណាករបស់វា ដោយទីសម្គាល់ទាំងនោះ។ វាទាំងពីរក៏ត្រូវបានទម្លាក់ទាំងរស់ ទៅក្នុងបឹងភ្លើងដែលឆេះដោយស្ពាន់ធ័រ។