ម៉ាឡាគី 2:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦12 សូមព្រះយេហូវ៉ាដកគេចេញពីពួកយ៉ាកុបទៅ ចំពោះមនុស្សដែលប្រព្រឹត្តអំពើដូច្នេះ ជាអ្នកដែលយកតង្វាយមកថ្វាយដល់ព្រះយេហូវ៉ានៃពួកពលបរិវារផង។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល12 ចំពោះមនុស្សដែលបានប្រព្រឹត្តដូច្នេះ សូមឲ្យព្រះយេហូវ៉ាកាត់ពួកគេចេញពីរោងរបស់យ៉ាកុប គឺសូម្បីតែអ្នកដែលភ្ញាក់ខ្លួន និងអ្នកដែលឆ្លើយតប ព្រមទាំងអ្នកដែលថ្វាយតង្វាយដល់ព្រះយេហូវ៉ានៃពលបរិវារផង។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥12 សូមព្រះអម្ចាស់ដកអ្នកដែលប្រព្រឹត្តដូច្នេះ ចេញពីចំណោមពូជពង្សរបស់លោកយ៉ាកុប ហើយកុំឲ្យគេមានកូនចៅ ដើម្បីចូលរួមថ្វាយតង្វាយដល់ ព្រះអម្ចាស់នៃពិភពទាំងមូលឡើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤12 ព្រះយេហូវ៉ា ទ្រង់នឹងកាត់មនុស្សដែលប្រព្រឹត្តអំពើយ៉ាងនោះចេញពីត្រសាលយ៉ាកុបទៅ ទាំងគ្រូ ទាំងសិស្ស ហើយទាំងអ្នកដែលយកដង្វាយមក ថ្វាយដល់ព្រះយេហូវ៉ានៃពួកពលបរិវារផង សូមមើលជំពូកអាល់គីតាប12 សូមអុលឡោះតាអាឡាដកអ្នកដែលប្រព្រឹត្តដូច្នេះ ចេញពីចំណោមពូជពង្សរបស់យ៉ាកកូប ហើយកុំឲ្យគេមានកូនចៅ ដើម្បីចូលរួមជូនជំនូនដល់ អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលឡើយ។ សូមមើលជំពូក |
អ្នកណាសម្លាប់គោ នោះដូចជាបានប្រហារជីវិតមនុស្ស អ្នកណាដែលថ្វាយកូនចៀមទុកជាយញ្ញបូជា នោះដូចជាបានបំបាក់កឆ្កែ អ្នកណាដែលថ្វាយតង្វាយម្សៅ នោះដូចជាបានថ្វាយឈាមជ្រូក អ្នកណាដែលដុតកំញានថ្វាយ នោះក៏ដូចជាអ្នកដែលថ្វាយបង្គំដល់រូបព្រះដែរ អ្នកទាំងនោះបានរើសផ្លូវរបស់ខ្លួនគេ ព្រលឹងរបស់គេក៏រីករាយចំពោះ ការគួរស្អប់ខ្ពើមរបស់ខ្លួនគេហើយ។
«ចូរប្រាប់ដល់ពួកវង្សអ៊ីស្រាអែលថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ មើល៍ យើងនឹងបង្អាប់ទីបរិសុទ្ធរបស់យើង និងសេចក្ដីអំនួតរបស់អំណាចអ្នករាល់គ្នា ហើយរបស់ដែលត្រូវចំណុចភ្នែកនៃអ្នក ព្រមទាំងសំណព្វចិត្តអ្នករាល់គ្នាផង ឯពួកកូនប្រុសកូនស្រីដែលអ្នកបានទុកចោលឯណោះ នោះនឹងត្រូវដួលស្លាប់ដោយដាវ
ប៉ុន្តែ អ្នករាល់គ្នាពោលថា "ការនេះធុញណាស់" ហើយអ្នករាល់គ្នាបានមើលងាយយើង នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។ អ្នករាល់គ្នាយករបស់ដែលបានប្លន់ពីគេមក ព្រមទាំងសត្វខ្ញើច និងសត្វឈឺផង ដែលអ្នករាល់គ្នានាំតង្វាយមកថ្វាយ ដូច្នេះ ព្រះយេហូវ៉ាសួរថា តើគួរឲ្យយើងទទួលពីដៃអ្នករាល់គ្នាឬទេ?