Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាឡាគី 2:13 - ព្រះគម្ពីរខ្មែរសាកល

13 នេះ​ជារឿង​មួយទៀត​ដែល​អ្នករាល់គ្នា​ធ្វើ គឺ​អ្នករាល់គ្នា​គ្រប​អាសនា​របស់​ព្រះយេហូវ៉ា​ដោយ​ទឹកភ្នែក ការយំសោក និង​សម្រែកថ្ងូរ ដោយព្រោះ​ព្រះអង្គ​មិន​បែរមក ឬ​ទទួល​តង្វាយ​ពី​ដៃ​របស់អ្នករាល់គ្នា​ទៀត ដោយ​ការគាប់ព្រះហឫទ័យ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 មាន​ការមួយ​ទៀត​ដែល​អ្នក​រាល់​គ្នា​ធ្វើ គឺ​អ្នក​រាល់​គ្នា​គ្រប​បាំង​អាសនា​នៃ​ព្រះ‌យេហូវ៉ា ដោយ​ទឹក​ភ្នែក ដោយ​យំ​សោក ហើយ​ស្រែក​ថ្ងូរ បាន​ជាព្រះ‌អង្គ​មិន​ទត​មើល​តង្វាយ​ទៀត​ឡើយ ក៏​មិន​ទទួល​ពី​ដៃ​អ្នក​រាល់​គ្នា​ដោយ​ព្រះ‌ហឫ‌ទ័យ​ស្មោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​ការ​មួយ​ទៀត គឺ​អ្នក​រាល់​គ្នា​យំ​សោក​សង្រេង សម្រក់​ទឹក​ភ្នែក ជោក​អាសនៈ​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ព្រោះ​ព្រះអង្គ​លែង​រវី‌រវល់​នឹង​តង្វាយ របស់​អ្នក​រាល់​គ្នា ព្រះអង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​អ្វីៗ​ដែល អ្នក​រាល់​គ្នា​យក​មក​ថ្វាយ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ហើយ​មាន​ការ​នេះ​ដែល​ឯង​រាល់​គ្នា​ធ្វើ​ទៀត គឺ​ឯង​រាល់​គ្នា​គ្រប​បាំង​អាសនា​នៃ​ព្រះ‌យេហូវ៉ា ដោយ​ទឹក​ភ្នែក ដោយ​យំ​សោក ហើយ​ស្រែក​ថ្ងូរ ដល់‌ម៉្លេះ​បាន​ជា​ទ្រង់​មិន​ទត​មើល​ដង្វាយ​ទៀត​ឡើយ ក៏​មិន​ទទួល​ពី​ដៃ​ឯង​រាល់​គ្នា ដោយ​ព្រះ‌ហឫទ័យ​ស្មោះ​ដែរ ទោះ​បើ​យ៉ាង​នោះ​គង់​តែ​ឯង​រាល់​គ្នា​សួរ​ថា ចុះ​ព្រោះ​ហេតុ​អ្វី

សូមមើលជំពូក ចម្លង

អាល់គីតាប

13 អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​ការ​មួយ​ទៀត គឺ​អ្នក​រាល់​គ្នា​យំ​សោក​សង្រេង សម្រក់​ទឹក​ភ្នែក ជោក​អាសនៈ​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ព្រោះ​ទ្រង់​លែង​រវី‌រវល់​នឹង​ជំនូន របស់​អ្នក​រាល់​គ្នា ទ្រង់​មិន​ពេញ​ចិត្ត​នឹង​អ្វីៗ​ដែល អ្នក​រាល់​គ្នា​យក​មក​ជូន​ទេ។

សូមមើលជំពូក ចម្លង




ម៉ាឡាគី 2:13
15 ការដាក់ឲ្យឆ្លើយតបគ្នា  

យញ្ញបូជា​របស់​មនុស្ស​អាក្រក់ ជា​ទីស្អប់ខ្ពើម​ដល់​ព្រះយេហូវ៉ា រីឯ​សេចក្ដីអធិស្ឋាន​របស់​មនុស្ស​ទៀងត្រង់ ជា​ទីគាប់ព្រះហឫទ័យ​ដល់​ព្រះអង្គ​។


យញ្ញបូជា​របស់​មនុស្ស​អាក្រក់​ជា​ទីស្អប់ខ្ពើម​ទៅហើយ ចុះទម្រាំ​ពេល​គេ​ថ្វាយ​ដោយ​បំណងអាក្រក់​វិញ តើនឹងលើសជាង​អម្បាលម៉ាន​ទៅទៀត​។


ខ្ញុំ​បាន​បែរមក​ពិចារណា​ទៀត អំពី​ការ​សង្កត់សង្កិន​ទាំងអស់​ដែល​ត្រូវបាន​ធ្វើ​នៅក្រោម​ថ្ងៃ នោះ​មើល៍! ទឹកភ្នែក​របស់​អ្នកដែល​រង​ការ​សង្កត់សង្កិន​! គ្មាន​អ្នក​សម្រាលទុក្ខ​ពួកគេ​ឡើយ​។ នៅក្នុង​ដៃ​របស់​ពួកអ្នក​សង្កត់សង្កិន​ពួកគេ មាន​អំណាច ដូច្នេះ​គ្មាន​អ្នកដែល​សម្រាលទុក្ខ​ពួកគេ​ទេ​!


ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូលថា​៖ “ឱបើ​មានម្នាក់​ក្នុងចំណោម​អ្នករាល់គ្នា​បិទ​ទ្វារ​ដំណាក់របស់យើង ដើម្បីកុំឲ្យ​បង្កាត់ភ្លើង​លើ​អាសនា​របស់យើង​ជាឥតប្រយោជន៍​ទៅអេះ! យើង​មិន​ពេញចិត្ត​នឹង​អ្នករាល់គ្នា​ទេ ហើយក៏​មិន​ទទួល​តង្វាយ​ពី​ដៃ​របស់អ្នករាល់គ្នា​ដែរ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម