ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាថាយ 27:1 - ព្រះគម្ពីរខ្មែរសាកល

លុះ​ព្រលឹម​ឡើង ពួក​នាយកបូជាចារ្យ និង​ពួក​ចាស់ទុំ​ទាំងអស់​របស់​ប្រជាជន​បាន​ពិគ្រោះគ្នា​ទាស់នឹង​ព្រះយេស៊ូវ ដើម្បី​ប្រហារជីវិត​ព្រះអង្គ​។

សូមមើលជំពូក

Khmer Christian Bible

លុះ​ព្រលឹម​ឡើង​ ពួក​សម្ដេច​សង្ឃ​ និង​ពួក​ចាស់ទុំ​ទាំង​អស់​របស់​ប្រជាជន​បាន​ពិគ្រោះ​គ្នា​ប្រឆាំង​ព្រះយេស៊ូ​ ដើម្បី​សម្លាប់​ព្រះអង្គ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លុះ​ព្រឹក​ឡើង ពួក​សង្គ្រាជ និង​ពួក​ចាស់​ទុំ​របស់​ប្រជា‌ជន​ទាំង​អស់ ពិគ្រោះ​គ្នា​ទាស់​នឹង​ព្រះ‌យេស៊ូវ​ដើម្បី​ធ្វើ​គុត​ព្រះ‌អង្គ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លុះ​ព្រឹក​ឡើង ពួក​នាយក​បូជា‌ចារ្យ និង​ព្រឹទ្ធា​ចារ្យ*​ទាំង​អស់​របស់​ប្រជា‌ជន​ប្រជុំ​គ្នា ហើយ​សម្រេច​ចិត្ត​ធ្វើ​គុត​ព្រះ‌យេស៊ូ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដល់​ព្រឹក​ឡើង ពួក​សង្គ្រាជ នឹង​ពួក​ចាស់‌ទុំ​នៃ​បណ្តាជន គេ​ពិគ្រោះ​គ្នា​ទាស់​នឹង​ព្រះ‌យេស៊ូវ ដើម្បី​នឹង​សំឡាប់​ទ្រង់

សូមមើលជំពូក

អាល់គីតាប

លុះ​ព្រឹក​ឡើង​ពួក​អ៊ីមុាំ និង​អះលី‌ជំអះ​ទាំង​អស់​របស់​ប្រជា‌ជន​ប្រជុំ​គ្នា ហើយ​សម្រេច​ចិត្ដ​សម្លាប់​អ៊ីសា។

សូមមើលជំពូក



ម៉ាថាយ 27:1
16 ការដាក់ឲ្យឆ្លើយតបគ្នា  

បណ្ដា​ស្ដេច​នៃ​ផែនដី​ក្រោកឡើង ពួក​មេគ្រប់គ្រង​បាន​ឃុបឃិត​គ្នា ទាស់នឹង​ព្រះយេហូវ៉ា ហើយ​ទាស់នឹង​អ្នកដែលត្រូវបានចាក់ប្រេងអភិសេក​របស់ព្រះអង្គ​ថា​៖


ដ្បិត​ទូលបង្គំ​បាន​ឮ​ពាក្យមួលបង្កាច់​ជាច្រើន ក៏​មាន​សេចក្ដីគួរឲ្យខ្លាច​នៅ​គ្រប់ទិស​; នៅពេល​ពួកគេ​ឃុបឃិត​គ្នា​ទាស់នឹង​ទូលបង្គំ ពួកគេ​ប៉ងធ្វើអាក្រក់​ដើម្បី​យក​ជីវិត​ទូលបង្គំ​។


ដ្បិត​ពួក​សត្រូវ​របស់ទូលបង្គំ​បាន​និយាយ​ទាស់នឹង​ទូលបង្គំ ហើយ​ពួកដែល​ឃ្លាំមើល​ព្រលឹង​របស់ទូលបង្គំ​បាន​ប្រឹក្សា​គ្នា


“វេទនា​ដល់​អ្នករាល់គ្នា​ហើយ ពួកគ្រូវិន័យ និងពួកផារិស៊ី ជា​មនុស្សមានពុត​អើយ​! ដ្បិត​អ្នករាល់គ្នា​បិទ​អាណាចក្រស្ថានសួគ៌​នៅមុខ​មនុស្ស​។ ខ្លួនអ្នករាល់គ្នា​មិន​ចូលទៅ​ទេ ហើយក៏មិន​ឲ្យ​អ្នក​ដែល​កំពុង​ចូល​នោះ ចូលទៅ​ដែរ​។


លុះ​ព្រលឹមឡើង​ភ្លាម ពួក​នាយកបូជាចារ្យ​ពិគ្រោះគ្នា​ជាមួយ​ពួក​ចាស់ទុំ ពួក​គ្រូវិន័យ និង​ក្រុមប្រឹក្សា​ទាំងមូល រួច​ពួកគេ​ចង​ព្រះយេស៊ូវ​នាំទៅ​ប្រគល់​ឲ្យ​ពីឡាត់​។


នៅ​ពេល​ដដែល​នោះ មាន​អ្នកខ្លះ​មក​ទូល​ព្រះយេស៊ូវ​អំពី​អ្នកកាលីឡេ​ដែល​ពីឡាត់​បាន​លាយ​ឈាម​ពួកគេ​ជាមួយ​យញ្ញបូជា​របស់​ពួកគេ​។


លុះ​ព្រលឹមឡើង ក្រុមព្រឹទ្ធាចារ្យ​របស់​ប្រជាជន ពួក​នាយកបូជាចារ្យ និង​ពួក​គ្រូវិន័យ​បាន​ជួបជុំគ្នា​។ ពួកគេ​នាំ​ព្រះយេស៊ូវ​ទៅ​ឯ​ក្រុមប្រឹក្សា​របស់​ពួកគេ


ពួកគេ​នាំ​ព្រះយេស៊ូវ​ពី​កៃផាស​ទៅ​វិមាន​អភិបាល​; ពេលនោះ​ជា​ពេល​ព្រឹកព្រលឹម​។ ពួកគេ​មិន​ចូលទៅ​ក្នុង​វិមាន​នោះ​ទេ ដើម្បីកុំឲ្យ​ត្រូវបាន​ធ្វើឲ្យសៅហ្មង ក្រែងលោ​មិន​បាន​ហូប​អាហារ​បុណ្យរំលង​។


នៅពេល​ឮ​ដូច្នេះ ពួកគេ​ក៏​ចូលទៅ​ក្នុង​ព្រះវិហារ​នៅ​ពេលព្រឹកព្រលឹម ហើយ​ចាប់ផ្ដើម​បង្រៀន​។ រីឯ​មហាបូជាចារ្យ និង​ពួក​អ្នក​ដែល​នៅ​ជាមួយ​លោក​បាន​មក​ដល់ ក៏​កោះហៅ​ក្រុមប្រឹក្សា និង​ក្រុមព្រឹទ្ធាចារ្យ​ទាំងមូល​នៃ​កូនចៅ​អ៊ីស្រាអែល​មក រួច​ចាត់​គេ​ឲ្យទៅ​គុក ដើម្បី​នាំ​ពួកសាវ័ក​មក​។