ពួកមិត្តសម្លាញ់របស់ទូលបង្គំ និងពួកមិត្តភក្ដិរបស់ទូលបង្គំ ឈរឆ្ងាយពីគ្រោះកាចរបស់ទូលបង្គំ ហើយសាច់ញាតិរបស់ទូលបង្គំក៏ឈរពីចម្ងាយដែរ។
ម៉ាថាយ 26:31 - ព្រះគម្ពីរខ្មែរសាកល ពេលនោះ ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“នៅយប់នេះ អ្នកទាំងអស់គ្នានឹងជំពប់ដួលដោយសារតែខ្ញុំ ដ្បិតមានសរសេរទុកមកថា: ‘យើងនឹងប្រហារអ្នកគង្វាល ហើយហ្វូងចៀមនឹងត្រូវបានកម្ចាត់កម្ចាយ’។ Khmer Christian Bible ក្រោយមក ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «យប់នេះ ដោយព្រោះខ្ញុំ អ្នកទាំងអស់គ្នានឹងជំពប់ដួល ដ្បិតមានសេចក្ដីចែងទុកមកថា យើងនឹងវាយអ្នកគង្វាល ហើយហ្វូងចៀមនឹងខ្ចាត់ខ្ចាយទៅ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «យប់នេះ អ្នករាល់គ្នានឹងរវាតចិត្ត ដោយព្រោះខ្ញុំ ដ្បិតមានសេចក្តីចែងទុកមកថា "យើងនឹងវាយគង្វាល ហើយហ្វូងចៀមនឹងត្រូវខ្ចាត់ខ្ចាយ" ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «យប់នេះ អ្នកទាំងអស់គ្នានឹងបោះបង់ខ្ញុំចោល ដ្បិតមានចែងទុកមកថា: “យើងនឹងវាយសម្លាប់គង្វាល ហើយចៀមនៅក្នុងហ្វូងនឹងត្រូវខ្ចាត់ខ្ចាយ”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខណនោះ ព្រះយេស៊ូវទ្រង់មានបន្ទូលទៅគេថា នៅវេលាយប់នេះឯង អ្នករាល់គ្នានឹងមានចិត្តរវាតចេញដោយព្រោះខ្ញុំ ដ្បិតមានសេចក្ដីចែងទុកមកថា «អញនឹងវាយអ្នកគង្វាល ហើយហ្វូងចៀមនឹងត្រូវខ្ចាត់ខ្ចាយទៅ» អាល់គីតាប ពេលនោះ អ៊ីសាមានប្រសាសន៍ថា៖ «យប់នេះ អ្នកទាំងអស់គ្នានឹងបោះបង់ខ្ញុំចោល។ |
ពួកមិត្តសម្លាញ់របស់ទូលបង្គំ និងពួកមិត្តភក្ដិរបស់ទូលបង្គំ ឈរឆ្ងាយពីគ្រោះកាចរបស់ទូលបង្គំ ហើយសាច់ញាតិរបស់ទូលបង្គំក៏ឈរពីចម្ងាយដែរ។
ការត្មះតិះដៀលបានធ្វើឲ្យចិត្តទូលបង្គំបែកខ្ទេច នោះទូលបង្គំពេញដោយភាពអស់សង្ឃឹម។ ទូលបង្គំទន្ទឹងរង់ចាំការអាណិតអាសូរ ប៉ុន្តែគ្មានសោះឡើយ ក៏ទន្ទឹងរង់ចាំអ្នកសម្រាលទុក្ខ ប៉ុន្តែរកមិនឃើញដែរ។
ព្រះអង្គបានយកអ្នកដ៏ជាទីស្រឡាញ់ និងមិត្តភក្ដិចេញឆ្ងាយពីទូលបង្គំ; មានតែភាពងងឹតប៉ុណ្ណោះ ជាមិត្តស្និទ្ធស្នាលរបស់ទូលបង្គំ៕
ជាការពិត ព្រះយេហូវ៉ាសព្វព្រះហឫទ័យនឹងកម្ទេចលោក ព្រះអង្គទ្រង់ធ្វើឲ្យលោកឈឺចាប់។ កាលណាលោកយកជីវិតរបស់ខ្លួនធ្វើជាតង្វាយលោះទោស លោកក៏នឹងឃើញពូជពង្សរបស់លោក ហើយលោកនឹងធ្វើឲ្យអាយុលោកវែង; សេចក្ដីត្រេកអររបស់ព្រះយេហូវ៉ានឹងចម្រើនឡើងតាមរយៈដៃរបស់លោក។
នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ានៃពលបរិវារ៖ “ដាវអើយ ចូរភ្ញាក់ឡើងទាស់នឹងអ្នកគង្វាលរបស់យើង ហើយទាស់នឹងមនុស្សដែលជាគូកនរបស់យើងចុះ! ចូរប្រហារអ្នកគង្វាល នោះហ្វូងចៀមនឹងត្រូវបានកម្ចាត់កម្ចាយ! យើងនឹងបង្វែរដៃរបស់យើងទាស់នឹងចៀមតូចៗវិញ”។
កូនមនុស្សនឹងទៅមែន ដូចដែលមានសរសេរទុកមកអំពីលោក ប៉ុន្តែវេទនាហើយ! អ្នកដែលក្បត់កូនមនុស្ស។ ប្រសិនបើអ្នកនោះមិនបានកើតមកទេ នោះប្រសើរជាងសម្រាប់គាត់”។
យ៉ាងណាមិញ ការទាំងអស់នេះកើតឡើង ដើម្បីឲ្យគម្ពីររបស់បណ្ដាព្យាការីត្រូវបានបំពេញឲ្យសម្រេច”។ ពេលនោះ សិស្សទាំងអស់គ្នាបោះបង់ព្រះអង្គចោល ហើយក៏រត់គេចទៅ។
មើល៍! ពេលវេលានឹងមក គឺបានមកដល់ហើយ ដែលអ្នករាល់គ្នានឹងត្រូវបានកម្ចាត់កម្ចាយ ម្នាក់ៗទៅកន្លែងរបស់ខ្លួន ហើយទុកខ្ញុំចោលតែម្នាក់ឯង។ តាមពិត ខ្ញុំមិននៅតែម្នាក់ឯងទេ ពីព្រោះព្រះបិតាគង់នៅជាមួយខ្ញុំ។