Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 26:32 - ព្រះគម្ពីរខ្មែរសាកល

32 ក៏ប៉ុន្តែ​ក្រោយពី​ខ្ញុំ​ត្រូវបាន​លើកឲ្យរស់ឡើង​វិញ​ហើយ ខ្ញុំ​នឹង​ទៅ​កាលីឡេ​មុន​អ្នករាល់គ្នា”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

32 ប៉ុន្ដែ​បន្ទាប់​ពី​ខ្ញុំ​រស់​ឡើង​វិញ​ ខ្ញុំ​នឹង​ទៅ​ស្រុក​កាលីឡេ​មុន​អ្នក​រាល់គ្នា»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

32 ប៉ុន្តែ ក្រោយ​ពេល​ខ្ញុំ​រស់​ឡើង​វិញ ខ្ញុំ​នឹង​ទៅ​ស្រុក​កាលីឡេ​មុន​អ្នក​រាល់​គ្នា»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

32 ប៉ុន្តែ ក្រោយ​ពេល​ខ្ញុំ​មាន​ជីវិត​រស់​ឡើង​វិញ ខ្ញុំ​នឹង​ទៅ​ស្រុក​កាលី‌ឡេ មុន​អ្នក​រាល់​គ្នា»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

32 ប៉ុន្តែ កាល​ណា​ខ្ញុំ​បាន​រស់​ឡើង​វិញ នោះ​ខ្ញុំ​នឹង​ទៅ​ឯ​ស្រុក​កាលី‌ឡេ​មុន​អ្នក​រាល់​គ្នា

សូមមើលជំពូក ចម្លង

អាល់គីតាប

32 ប៉ុន្ដែ ក្រោយ​ពេល​ខ្ញុំ​រស់​ឡើង​វិញ ខ្ញុំ​នឹង​ទៅ​ស្រុក​កាលី‌ឡេ​មុន​អ្នក​រាល់​គ្នា»។

សូមមើលជំពូក ចម្លង




ម៉ាថាយ 26:32
13 ការដាក់ឲ្យឆ្លើយតបគ្នា  

តាំងពី​ពេលនោះ​មក ព្រះយេស៊ូវ​ទ្រង់​ចាប់ផ្ដើម​បង្ហាញ​ដល់​ពួក​សិស្ស​ថា ព្រះអង្គ​ត្រូវតែ​យាង​ទៅ​យេរូសាឡិម ហើយ​រងទុក្ខ​ជាច្រើន​ពី​ពួក​ចាស់ទុំ ពួក​នាយកបូជាចារ្យ និង​ពួក​គ្រូវិន័យ រួច​ត្រូវគេ​ធ្វើគុត ហើយ​នៅ​ថ្ងៃ​ទីបី​ព្រះអង្គ​នឹង​ត្រូវបាន​លើកឲ្យរស់ឡើងវិញ​។


ព្រមទាំង​ប្រគល់​លោក​ទៅ​ឲ្យ​សាសន៍ដទៃ​ចំអកឡកឡឺយ វាយនឹងខ្សែតី ហើយ​ឆ្កាង​លោក​។ បន្ទាប់មក នៅ​ថ្ងៃ​ទីបី​លោក​នឹង​ត្រូវបាន​លើកឲ្យរស់ឡើងវិញ”។


ពេត្រុស​ទូល​តប​នឹង​ព្រះអង្គ​ថា​៖ “ទោះបីជា​ទាំងអស់គ្នា​ជំពប់ដួល​ដោយសារតែ​លោក​ក៏ដោយ ក៏​ខ្ញុំ​មិន​ជំពប់ដួល​ឡើយ”។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកនាង​ថា​៖“កុំ​ខ្លាច​ឡើយ​! ចូរ​ទៅ​ប្រាប់​បងប្អូន​របស់ខ្ញុំ​ឲ្យ​ទៅ​កាលីឡេ ហើយនៅទីនោះ​ពួកគេ​នឹង​ជួប​ខ្ញុំ”។


រីឯ​សិស្ស​ទាំង​ដប់មួយ​នាក់​បាន​ទៅ​កាលីឡេ ដល់​ភ្នំ​មួយ​ជា​កន្លែងដែល​ព្រះយេស៊ូវ​បាន​កំណត់​ឲ្យ​ពួកគេ​ទៅ​។


ក៏ប៉ុន្តែ​ក្រោយពី​ខ្ញុំ​ត្រូវបាន​លើកឲ្យរស់ឡើងវិញ​ហើយ ខ្ញុំ​នឹង​ទៅ​កាលីឡេ​មុន​អ្នករាល់គ្នា”។


ចូរ​ទៅ​ប្រាប់​ពួក​សិស្ស​របស់​ព្រះអង្គ ព្រមទាំង​ពេត្រុស​ថា​: ‘ព្រះអង្គ​នឹង​យាង​ទៅ​កាលីឡេ​មុន​អ្នករាល់គ្នា អ្នករាល់គ្នា​នឹង​ឃើញ​ព្រះអង្គ​នៅ​ទីនោះ ដូចដែល​ព្រះអង្គ​បាន​មានបន្ទូល​នឹង​អ្នករាល់គ្នា​រួចមកហើយ’”។


ក្រោយមក ព្រះអង្គ​បាន​លេចមក​ដល់​បងប្អូន​ជាង​ប្រាំរយ​នាក់​ក្នុងពេលតែមួយ ក្នុងចំណោម​បងប្អូនទាំងនោះ ភាគច្រើន​នៅរស់​រហូតមកដល់​ពេលនេះ ប៉ុន្តែ​ក៏​មាន​អ្នកខ្លះ​ដេកលក់​ទៅហើយ​;


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម