Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 26:31 - អាល់គីតាប

31 ពេល​នោះ អ៊ីសា​មាន​ប្រសាសន៍​ថា៖ «យប់​នេះ អ្នក​ទាំង​អស់​គ្នា​នឹង​បោះ‌បង់​ខ្ញុំ​ចោល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

31 ពេលនោះ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“នៅ​យប់​នេះ អ្នក​ទាំងអស់គ្នា​នឹង​ជំពប់ដួល​ដោយសារតែ​ខ្ញុំ ដ្បិត​មាន​សរសេរ​ទុកមក​ថា​: ‘យើង​នឹង​ប្រហារ​អ្នកគង្វាល ហើយ​ហ្វូង​ចៀម​នឹង​ត្រូវបាន​កម្ចាត់កម្ចាយ’​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

31 ក្រោយ​មក​ ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «យប់​នេះ​ ដោយ​ព្រោះ​ខ្ញុំ​ អ្នក​ទាំង​អស់​គ្នា​នឹង​ជំពប់​ដួល​ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា​ យើង​នឹង​វាយ​អ្នក​គង្វាល​ ហើយ​ហ្វូង​ចៀម​នឹង​ខ្ចាត់​ខ្ចាយ​ទៅ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

31 ពេល​នោះ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «យប់​នេះ អ្នក​រាល់​គ្នា​នឹង​រវាត​ចិត្ត ដោយ​ព្រោះ​ខ្ញុំ ដ្បិត​មាន​សេចក្តី​ចែង​ទុក​មក​ថា "យើង​នឹង​វាយ​គង្វាល ហើយ​ហ្វូង​ចៀម​នឹង​ត្រូវ​ខ្ចាត់‌ខ្ចាយ"

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

31 ពេល​នោះ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «យប់​នេះ អ្នក​ទាំង​អស់​គ្នា​នឹង​បោះ‌បង់​ខ្ញុំ​ចោល ដ្បិត​មាន​ចែង​ទុក​មក​ថា: “យើង​នឹង​វាយ​សម្លាប់​គង្វាល ហើយ​ចៀម​នៅ​ក្នុង​ហ្វូង​នឹង​ត្រូវ​ខ្ចាត់‌ខ្ចាយ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

31 ខណ​នោះ ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​ទៅ​គេ​ថា នៅ​វេលា​យប់​នេះ​ឯង អ្នក​រាល់​គ្នា​នឹង​មាន​ចិត្ត​រវាត​ចេញ​ដោយ​ព្រោះ​ខ្ញុំ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា «អញ​នឹង​វាយ​អ្នក​គង្វាល ហើយ​ហ្វូង​ចៀម​នឹង​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ»

សូមមើលជំពូក ចម្លង




ម៉ាថាយ 26:31
16 ការដាក់ឲ្យឆ្លើយតបគ្នា  

មិត្ត‌ភក្ដិ ព្រម​ទាំង​អ្នក​ជិត‌ស្និទ្ធ​នឹង​ខ្ញុំ មិន​ហ៊ាន​ចូល​ជិត​ខ្ញុំ​ទេ ព្រោះ​ខ្លាច​ដំបៅ​របស់​ខ្ញុំ សូម្បី​តែ​ក្រុម​គ្រួសារ​របស់​ខ្ញុំ ក៏​ឈរ​នៅ​ឆ្ងាយ​ពី​ខ្ញុំ​ដែរ។


ពាក្យ​ជេរ​ប្រមាថ​របស់​ពួក​គេ​បាន​ធ្វើ​ឲ្យ ខ្ញុំ​មាន​ចិត្ត​ខ្លោច‌ផ្សា និង​គ្រាំ‌គ្រា ខ្ញុំ​សង្ឃឹម​ថា​នឹង​មាន​គេ​អាណិត​ខ្ញុំ តែ​គ្មាន​នរណា​ម្នាក់​អាណិត​សោះ! ខ្ញុំ​សង្ឃឹម​ថា​នឹង​មាន​គេ​រំលែក​ទុក្ខ​ខ្ញុំ តែ​រក​មិន​បាន​ឡើយ!


ទ្រង់​បាន​យក​មិត្ត‌ភក្ដិ ព្រម​ទាំង​អ្នក​ជិត‌ស្និទ្ធ នឹង​ខ្ញុំ ចេញ​ឆ្ងាយ​ពី​ខ្ញុំ គឺ​មាន​តែ​ភាព​ងងឹត​ប៉ុណ្ណោះ ដែល​នៅ​ជា​មួយ​ខ្ញុំ។


អុលឡោះ‌តាអាឡា​ពេញ​ចិត្ត​ឲ្យ​អ្នក​បម្រើ របស់​ទ្រង់​រង​ទុក្ខ​លំបាក​ដ៏​ខ្លោច‌ផ្សា។ ដោយ​គាត់​បាន​ប្រគល់​ជីវិត ធ្វើ​ជា​គូរបាន​លោះ​បាប​សម្រាប់​អ្នក​ដទៃ ទ្រង់​នឹង​ធ្វើ​ឲ្យ​គាត់​មាន​ពូជ‌ពង្ស ទ្រង់​នឹង​បន្ត​អាយុ​ជីវិត​របស់​គាត់ ហើយអុលឡោះ‌តាអាឡា​នឹង​សម្រេច​តាម​បំណង របស់​ទ្រង់​តាម​រយៈ​គាត់។


ខ្ញុំ​បាន​ហៅ​គូ​ស្នេហ៍​របស់​ខ្ញុំ​ឲ្យ​មក​ជួយ តែ​ពួក​គេ​បែរ​ជា​បោក​ប្រាស់​ខ្ញុំ។ ពួក​អ៊ីមុាំ និង​ពួក​អះលី‌ជំអះ​របស់​ខ្ញុំ ដួល​ស្លាប់​នៅ​តាម​ផ្លូវ ក្នុង​ពេល​ពួក​គេ​ស្វែង​រក​អាហារ​បរិភោគ ដើម្បី​ឲ្យ​បាន​រស់​រាន​មាន​ជីវិត។


«ដាវ​អើយ ចូរ​ភ្ញាក់​ឡើង​ប្រហារ​អ្នក​គង្វាល ដែល​យើង​បាន​តែង‌តាំង។ ចូរ​ប្រហារ​អ្នក​ធ្វើ​ការ​រួម​ជា​មួយ​យើង! - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល។ ចូរ​វាយ​សម្លាប់​អ្នក​គង្វាល ហើយ​ចៀម​នៅ​ក្នុង​ហ្វូង​នឹង​ត្រូវ​ខ្ចាត់‌ខ្ចាយ! បន្ទាប់​មក យើង​នឹង​បែរ​ទៅ​វាយ​ចៀម​តូចៗ។


អ្នក​ណា​មិន​រវាត​ចិត្ដ​ចេញ​ពី​ជំនឿ​ដោយ‌សារ​ខ្ញុំ អ្នក​នោះ​ពិត​ជា​មាន​សុភមង្គល​ហើយ!»។


បុត្រា​មនុស្ស​ត្រូវ​តែ​ស្លាប់ ដូច​មាន​ចែង​ទុក​ក្នុង​គីតាប​អំពី​គាត់​ស្រាប់។ ប៉ុន្ដែ អ្នក​ដែល​នាំ​គេ​មក​ចាប់​បុត្រា​មនុស្ស នឹង​ត្រូវ​វេទនា​ជា​មិន​ខាន។ ចំពោះ​អ្នក​នោះ បើ​មិន​បាន​កើត​មក​ទេ ទើប​ប្រសើរ​ជាង!»។


ហេតុ‌ការណ៍​ទាំង​នេះ​កើត​ឡើង ដើម្បី​ឲ្យ​បាន​ស្រប​តាម​សេចក្ដី ដែល​មាន​ចែង​ទុក​ក្នុង​គីតាប​ណាពី។ ពេល​នោះ ពួក​សិស្ស​នាំ​គ្នា​បោះ​បង់​ចោល​អ៊ីសា ហើយ​រត់​បាត់​អស់​ទៅ។


ប៉ុន្ដែ​ពេល​កំណត់​មក​ដល់​គឺ​ពេល​នេះ​ហើយ អ្នក​រាល់​គ្នា​នឹង​ត្រូវ​ខ្ចាត់​ខ្ចាយ ម្នាក់ៗ​ទៅ​តាម​ផ្លូវ​រៀងៗ​ខ្លួន បោះ​បង់​ចោល​ខ្ញុំ​ឲ្យ​នៅ​ម្នាក់​ឯង។ តាម​ពិត ខ្ញុំ​មិន​នៅ​ម្នាក់​ឯង​ទេ មាន​អុលឡោះ​ជា​បិតា​នៅ​ជា​មួយ​ខ្ញុំ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម