ដោយហេតុនេះ នៅគ្រាជំនុំជម្រះ មនុស្សអាក្រក់នឹងនៅឈរមិនបានឡើយ ហើយមនុស្សបាបក៏នៅឈរក្នុងសហគមន៍នៃមនុស្សសុចរិតមិនបានដែរ។
ម៉ាថាយ 25:32 - ព្រះគម្ពីរខ្មែរសាកល ប្រជាជាតិទាំងអស់នឹងត្រូវបានប្រមូលមកនៅមុខលោក ហើយលោកនឹងញែកពួកគេចេញពីគ្នា ដូចដែលអ្នកគង្វាលញែកចៀមចេញពីពពែ។ Khmer Christian Bible ហើយជនជាតិទាំងអស់នឹងត្រូវបានប្រមូលមកនៅចំពោះមុខលោក រួចលោកនឹងញែកពួកគេចេញពីគ្នា ប្រៀបដូចជាអ្នកគង្វាលញែកចៀមចេញពីពពែ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្រប់ទាំងសាសន៍នឹងត្រូវបានប្រមូលផ្ដុំគ្នានៅមុខលោក ហើយលោកនឹងញែកគេចេញពីគ្នា ដូចគង្វាលញែកចៀមចេញពីពពែ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ មនុស្សគ្រប់ជាតិសាសន៍នឹងមកផ្ដុំគ្នានៅមុខលោក លោកនឹងញែកគេចេញពីគ្នា ដូចគង្វាលញែកចៀមចេញពីពពែ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចគ្រប់ទាំងសាសន៍នឹងត្រូវប្រមូលគ្នា នៅចំពោះលោក ហើយលោកនឹងញែកគេចេញពីគ្នា ដូចជាអ្នកគង្វាល ដែលញែកចៀមចេញពីពពែដែរ អាល់គីតាប ពេលនោះ មនុស្សគ្រប់ជាតិសាសន៍នឹងមកផ្ដុំគ្នានៅមុខគាត់ គាត់នឹងញែកគេចេញពីគ្នា ដូចអ្នកគង្វាលញែកចៀមចេញពីពពែ |
ដោយហេតុនេះ នៅគ្រាជំនុំជម្រះ មនុស្សអាក្រក់នឹងនៅឈរមិនបានឡើយ ហើយមនុស្សបាបក៏នៅឈរក្នុងសហគមន៍នៃមនុស្សសុចរិតមិនបានដែរ។
បន្ទាប់មក ព្រះអង្គទ្រង់នាំប្រជារាស្ត្ររបស់ព្រះអង្គចេញដំណើរដូចហ្វូងចៀម ហើយនាំផ្លូវពួកគាត់ដូចហ្វូងចៀមនៅទីរហោស្ថាន។
ដ្បិតព្រះអង្គនឹងយាងមក គឺយាងមកដើម្បីជំនុំជម្រះផែនដី ព្រះអង្គនឹងជំនុំជម្រះពិភពលោកដោយសេចក្ដីសុចរិតយុត្តិធម៌ ព្រះអង្គនឹងជំនុំជម្រះបណ្ដាជនដោយសេចក្ដីស្មោះត្រង់របស់ព្រះអង្គ៕
ដ្បិតព្រះអង្គនឹងយាងមកដើម្បីជំនុំជម្រះផែនដី ព្រះអង្គនឹងជំនុំជម្រះពិភពលោកដោយសេចក្ដីសុចរិតយុត្តិធម៌ ក៏នឹងជំនុំជម្រះបណ្ដាជនដោយសេចក្ដីទៀងត្រង់៕
គ្រានោះ អ្នករាល់គ្នានឹងឃើញភាពខុសគ្នារវាងមនុស្សសុចរិត និងមនុស្សអាក្រក់ម្ដងទៀត ព្រមទាំងភាពខុសគ្នារវាងអ្នកដែលបម្រើព្រះ និងអ្នកដែលមិនបម្រើព្រះអង្គ”៕
នៅចុងបញ្ចប់នៃពិភពលោកក៏នឹងកើតមានយ៉ាងនោះដែរ។ បណ្ដាទូតសួគ៌នឹងចេញទៅ ហើយញែកមនុស្សអាក្រក់ចេញពីក្នុងចំណោមមនុស្សសុចរិត
ដូច្នេះ ចូរអ្នករាល់គ្នាចេញទៅ ធ្វើឲ្យប្រជាជាតិទាំងអស់ទៅជាសិស្ស ទាំងធ្វើពិធីជ្រមុជទឹកឲ្យពួកគេក្នុងព្រះនាមរបស់ព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
លោកកាន់ចង្ហាយក្នុងដៃ ហើយលោកនឹងសម្អាតលានបោកស្រូវរបស់លោក រួចប្រមូលស្រូវរបស់លោកដាក់ក្នុងជង្រុក រីឯអង្កាមវិញ លោកនឹងដុតក្នុងភ្លើងដែលពន្លត់មិនបាន”។
“គឺខ្ញុំជាអ្នកគង្វាលដ៏ល្អ។ ខ្ញុំស្គាល់ចៀមរបស់ខ្ញុំ ហើយចៀមរបស់ខ្ញុំក៏ស្គាល់ខ្ញុំ
អស់អ្នកដែលបានប្រព្រឹត្តបាបដោយគ្មានក្រឹត្យវិន័យ នោះនឹងវិនាសដោយគ្មានក្រឹត្យវិន័យ រីឯអស់អ្នកដែលបានប្រព្រឹត្តបាបនៅក្រោមក្រឹត្យវិន័យ ក៏នឹងត្រូវបានជំនុំជម្រះតាមក្រឹត្យវិន័យ។
តាមដំណឹងល្អរបស់ខ្ញុំ ការទាំងនេះនឹងត្រូវបានសម្ដែង នៅថ្ងៃដែលព្រះជំនុំជម្រះការសម្ងាត់របស់មនុស្ស តាមរយៈព្រះគ្រីស្ទយេស៊ូវ។
ដូច្នេះ កុំវិនិច្ឆ័យអ្វីមុនពេលកំណត់ឡើយ គឺរហូតដល់ព្រះអម្ចាស់យាងមក; ព្រះអង្គនឹងបំភ្លឺការសម្ងាត់ដែលនៅក្នុងទីងងឹត ហើយសម្ដែងឲ្យឃើញគម្រោងនៃចិត្តដែរ។ ពេលនោះ ការសរសើរពីព្រះនឹងមានដល់មនុស្សម្នាក់ៗ។
ដ្បិតយើងគ្រប់គ្នាត្រូវតែបង្ហាញខ្លួននៅមុខបល្ល័ង្កជំនុំជម្រះរបស់ព្រះគ្រីស្ទ ដើម្បីឲ្យម្នាក់ៗបានទទួលរង្វាន់តាមអ្វីដែលខ្លួនបានប្រព្រឹត្ត កាលនៅក្នុងរូបកាយនេះ មិនថាល្អក្ដី អាក្រក់ក្ដី។