Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 13:49 - ព្រះគម្ពីរខ្មែរសាកល

49 នៅ​ចុងបញ្ចប់​នៃពិភពលោក​ក៏​នឹង​កើតមាន​យ៉ាងនោះដែរ​។ បណ្ដា​ទូតសួគ៌​នឹង​ចេញទៅ ហើយ​ញែក​មនុស្ស​អាក្រក់​ចេញពី​ក្នុងចំណោម​មនុស្ស​សុចរិត

សូមមើលជំពូក ចម្លង

Khmer Christian Bible

49 នៅ​ចុង​បញ្ចប់​នៃ​ពិភព​លោក​នឹង​កើត​មាន​ដូច្នោះ​ដែរ​ ពួក​ទេវតា​នឹង​ចេញ​មក​ ហើយ​ញែក​មនុស្ស​អាក្រក់​ចេញ​ពី​ក្នុង​ចំណោម​មនុស្ស​សុចរិត​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

49 នៅ​គ្រា​ចុង​បំផុត​ក៏​នឹង​កើត​មាន​ដូច្នោះ​ដែរ។ ពួក​ទេវតា​នឹង​ចេញ​មក ហើយ​ញែក​មនុស្ស​អាក្រក់​ចេញ​ពី​មនុស្ស​សុចរិត

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

49 នៅ​អវសាន‌កាល​នៃ​ពិភព​លោក​ក៏​នឹង​កើត​មាន​ដូច្នេះ​ដែរ។ ពួក​ទេវតា*​នាំ​គ្នា​មក​ញែក​មនុស្ស​ទុច្ចរិត​ចេញ​ពី​ចំណោម​មនុស្ស​សុចរិត

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

49 ដល់​ទី​បំផុត​កល្ប នឹង​បាន​ដូច​គ្នា​ដែរ គឺ​ពួក​ទេវតា​នឹង​ចេញ​ទៅ​ញែក​យក​ពួក​ទុច្ចរិត​ពី​ពួក​សុចរិត​ចេញ

សូមមើលជំពូក ចម្លង

អាល់គីតាប

49 នៅ​អវសាន‌កាល​នៃ​ពិភព​លោក ក៏​នឹង​កើត​មាន​ដូច្នេះ​ដែរ។ ពួក​ម៉ាឡា‌អ៊ីកាត់​នាំ​គ្នា​មក​ញែក​មនុស្ស​ទុច្ចរិត ចេញ​ពី​ចំណោម​មនុស្ស​សុចរិត

សូមមើលជំពូក ចម្លង




ម៉ាថាយ 13:49
9 ការដាក់ឲ្យឆ្លើយតបគ្នា  

សត្រូវ​ដែល​សាបព្រោះ​ស្រងែ គឺ​មារ ការច្រូតកាត់ គឺ​ចុងបញ្ចប់​នៃពិភពលោក ហើយ​ពួក​អ្នកច្រូត គឺ​ទូតសួគ៌​។


លោក​នឹង​ចាត់​បណ្ដា​ទូតសួគ៌​របស់​លោក​ឲ្យទៅ​ដោយ​សំឡេង​ត្រែ​យ៉ាងកងរំពង ហើយ​ទូតទាំងនោះ​នឹង​ប្រមូល​អ្នក​ដែល​ត្រូវបានជ្រើសតាំង​របស់​លោក​ពី​ទិសទាំងបួន ចាប់ពី​ជើងមេឃម្ខាង​ដល់​ជើងមេឃម្ខាង​ទៀត​។


ដូច្នេះ ដូចដែល​ស្រងែ​ត្រូវ​ប្រមូល ហើយ​ត្រូវ​ដុត​ក្នុង​ភ្លើង​យ៉ាងណា នៅ​ចុងបញ្ចប់​នៃពិភពលោក​ក៏​នឹង​កើតមាន​យ៉ាងនោះដែរ​។


នៅពេល​អួន​ពេញ​ហើយ គេ​ក៏​អូស​វា​ឡើង​គោក ហើយ​អង្គុយ​ប្រមូល​អ្វី​ដែល​ល្អ​ដាក់​ក្នុង​កញ្ឆេ រីឯ​អ្វី​ដែល​មិនល្អ​វិញ គេ​បោះចោល​ទៅ​ខាងក្រៅ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម