ប៉ុន្តែព្រះយេស៊ូវទ្រង់ជ្រាបគំនិតអាក្រក់របស់ពួកគេ ក៏មានបន្ទូលថា៖“ពួកមនុស្សមានពុតអើយ! ហេតុអ្វីបានជាអ្នករាល់គ្នាល្បងលខ្ញុំ?
ម៉ាថាយ 22:35 - ព្រះគម្ពីរខ្មែរសាកល មានអ្នកច្បាប់ម្នាក់ក្នុងពួកគេបានល្បងលព្រះអង្គ ដោយទូលសួរថា៖ Khmer Christian Bible ហើយមានម្នាក់នៅក្នុងចំណោមពួកគេជាអ្នកជំនាញច្បាប់ បានសួរល្បងព្រះអង្គថា៖ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយក្នុងចំណោមពួកគេ មានម្នាក់ជាអ្នកប្រាជ្ញខាងច្បាប់ បានសួរដើម្បីល្បងលព្រះអង្គថា៖ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងចំណោមពួកគេ មានម្នាក់ជាបណ្ឌិតខាងវិន័យទូលសួរព្រះយេស៊ូ ក្នុងគោលបំណងល្បងលមើលព្រះអង្គថា៖ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយពួកគេម្នាក់ ដែលជាអ្នកប្រាជ្ញខាងច្បាប់ក៏ល្បងសួរទ្រង់ថា អាល់គីតាប ក្នុងចំណោមពួកគេមានម្នាក់ជាបណ្ឌិតខាងហ៊ូកុំ សួរអ៊ីសាក្នុងគោលបំណងល្បងលមើលអ៊ីសាសួរថា៖ |
ប៉ុន្តែព្រះយេស៊ូវទ្រង់ជ្រាបគំនិតអាក្រក់របស់ពួកគេ ក៏មានបន្ទូលថា៖“ពួកមនុស្សមានពុតអើយ! ហេតុអ្វីបានជាអ្នករាល់គ្នាល្បងលខ្ញុំ?
មានពួកផារិស៊ីចូលមកជិត ល្បងលព្រះអង្គដោយទូលសួរថា៖ “តើការដែលប្ដីលែងប្រពន្ធ ត្រូវច្បាប់ឬទេ?”។
“វេទនាដល់អ្នករាល់គ្នាហើយ ពួកអ្នកច្បាប់អើយ! ដ្បិតអ្នករាល់គ្នាបានដកយកកូនសោនៃចំណេះដឹងចេញ។ ខ្លួនអ្នករាល់គ្នាមិនចូលទៅទេ ហើយក៏ឃាត់អ្នកដែលកំពុងចូលថែមទៀតផង”។
ដូច្នេះ ព្រះយេស៊ូវទ្រង់សួរពួកអ្នកច្បាប់ និងពួកផារិស៊ីថា៖“តើការដែលប្រោសឲ្យជានៅថ្ងៃសប្ប័ទ ត្រូវច្បាប់ឬទេ?”។
រីឯពួកផារិស៊ី និងពួកអ្នកច្បាប់ ក៏បដិសេធគម្រោងរបស់ព្រះសម្រាប់ខ្លួនពួកគេ ដោយមិនទទួលពិធីជ្រមុជទឹកពីយ៉ូហាន។
ពួកគេនិយាយល្បងលព្រះអង្គដូច្នេះ ដើម្បីឲ្យបានរឿងចោទប្រកាន់ព្រះអង្គ។ ប៉ុន្តែព្រះយេស៊ូវវិញ ព្រះអង្គឱនចុះ ហើយចាប់ផ្ដើមសរសេរនៅលើដីដោយព្រះអង្គុលី។