Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 14:3 - ព្រះគម្ពីរខ្មែរសាកល

3 ដូច្នេះ ព្រះយេស៊ូវ​ទ្រង់​សួរ​ពួក​អ្នកច្បាប់ និង​ពួកផារិស៊ី​ថា៖“តើ​ការ​ដែល​ប្រោសឲ្យជា​នៅ​ថ្ងៃសប្ប័ទ ត្រូវច្បាប់​ឬ​ទេ?”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

3 ព្រះយេស៊ូ​ក៏​មាន​បន្ទូល​សួរ​ទៅ​ពួក​អ្នក​ជំនាញ​ច្បាប់​ និង​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ថា៖​ «តើ​វិន័យ​អនុញ្ញាត​ឲ្យ​ប្រោស​មនុស្ស​ឲ្យ​ជា​នៅ​ថ្ងៃ​សប្ប័ទ​ដែរ​ឬ​ទេ?»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សួរ​ពួក​អ្នក​ប្រាជ្ញ​ច្បាប់ និង​ពួក​ផារិស៊ី​ថា៖ «តើ​មាន​ច្បាប់​នឹង​មើល​ឲ្យ​ជា នៅ​ថ្ងៃ​សប្ប័ទ​ឬ​ទេ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​សួរ​ទៅ​ពួក​បណ្ឌិត​ខាង​វិន័យ* និង​ពួក​ខាង​គណៈ‌ផារីស៊ី*​ថា៖ «តើ​យើង​មាន​សិទ្ធិ​មើល​អ្នក​ជំងឺ​ឲ្យ​ជា នៅ​ថ្ងៃ​សប្ប័ទ​ឬ​ទេ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ទ្រង់​មាន​បន្ទូល​សួរ​ពួក​អ្នក​ប្រាជ្ញ​ច្បាប់ នឹង​ពួក​ផារិស៊ី​ថា តើ​មាន​ច្បាប់​នឹង​មើល​ឲ្យ​ជា នៅ​ថ្ងៃ​ឈប់​សំរាក​ឬ​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 អ៊ីសា​សួរ​ទៅ​ពួក​បណ្ឌិត​ខាង​ហ៊ូកុំ និង​ពួក​ខាង​គណៈ‌ផារីស៊​ថា៖ «តើ​យើង​មាន​សិទ្ធិ​មើល​អ្នក​ជំងឺ​ឲ្យ​បាន​ជា នៅ​ថ្ងៃ​ជំអាត់​ឬ​ទេ?»។

សូមមើលជំពូក ចម្លង




លូកា 14:3
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេលនោះ មើល៍! មាន​បុរស​ម្នាក់​ស្វិត​ដៃ​ម្ខាង​។ មាន​គេ​ទូល​សួរ​ព្រះអង្គ​ថា​៖ “តើ​ការ​ដែល​ប្រោសឲ្យជា​នៅ​ថ្ងៃសប្ប័ទ ត្រូវច្បាប់​ឬទេ​?”។ នេះគឺ​ដើម្បីឲ្យ​បាន​ចោទប្រកាន់​ព្រះអង្គ​។


នៅពេល​ឃើញ​ដូច្នេះ ពួកផារិស៊ី​ក៏​ទូល​ព្រះអង្គ​ថា៖ “មើល៍! ពួក​សិស្ស​របស់លោក​កំពុង​ធ្វើ​អ្វីដែល​ច្បាប់ហាមមិន​ឲ្យ​ធ្វើ​នៅ​ថ្ងៃសប្ប័ទ”។


មាន​អ្នកច្បាប់​ម្នាក់​ក្នុង​ពួកគេ​បាន​ល្បងល​ព្រះអង្គ ដោយ​ទូល​សួរថា​៖


បន្ទាប់មក ព្រះអង្គ​ទ្រង់​សួរ​ពួកគេ​ថា​៖“នៅ​ថ្ងៃសប្ប័ទ តើ​មួយណា​ត្រូវច្បាប់​: ធ្វើល្អ ឬ​ធ្វើអាក្រក់​? សង្គ្រោះ​ជីវិត ឬ​សម្លាប់ជីវិត​?”។ ប៉ុន្តែ​ពួកគេ​នៅស្ងៀម​។


ពេលនោះ មើល៍! មាន​បុរស​ម្នាក់​ដែល​មាន​ជំងឺហើមទឹក នៅពីមុខ​ព្រះអង្គ​។


ប៉ុន្តែ​ពួកគេ​នៅស្ងៀម​។ ព្រះអង្គ​ក៏​គ្រាហ៍​គាត់​ឡើង ហើយ​ប្រោស​គាត់​ឲ្យជា រួច​ឲ្យ​គាត់​ទៅវិញ​។


បន្ទាប់មក ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“ខ្ញុំ​សូម​សួរអ្នករាល់គ្នា​ថា នៅ​ថ្ងៃសប្ប័ទ តើ​មួយណា​ត្រូវច្បាប់ : ធ្វើល្អ ឬ​ធ្វើអាក្រក់​? សង្គ្រោះ​ជីវិត ឬ​សម្លាប់ជីវិត​?”។


ប្រសិនបើ​មនុស្ស​ទទួល​ពិធីកាត់ស្បែក​នៅ​ថ្ងៃសប្ប័ទ ដើម្បីកុំឲ្យ​ល្មើស​ក្រឹត្យវិន័យ​របស់​ម៉ូសេ តើ​អ្នករាល់គ្នា​ខឹង​នឹង​ខ្ញុំ ដោយសារ​ខ្ញុំ​បាន​ធ្វើឲ្យ​មនុស្ស​ម្នាក់​ជា​ទាំងស្រុង​នៅ​ថ្ងៃសប្ប័ទ​ឬ​?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម