Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 22:35 - Khmer Christian Bible

35 ហើយ​មាន​ម្នាក់​នៅ​ក្នុង​ចំណោម​ពួកគេ​ជា​អ្នក​ជំនាញ​ច្បាប់​ បាន​សួរ​ល្បង​ព្រះអង្គ​ថា៖​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

35 មាន​អ្នកច្បាប់​ម្នាក់​ក្នុង​ពួកគេ​បាន​ល្បងល​ព្រះអង្គ ដោយ​ទូល​សួរថា​៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

35 ហើយ​ក្នុង​ចំណោម​ពួក​គេ មាន​ម្នាក់​ជា​អ្នក​ប្រាជ្ញ​ខាង​ច្បាប់ បាន​សួរ​ដើម្បី​ល្បង​ល​ព្រះ‌អង្គ​ថា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

35 ក្នុង​ចំណោម​ពួក​គេ មាន​ម្នាក់​ជា​បណ្ឌិត​ខាង​វិន័យ​ទូល​សួរ​ព្រះ‌យេស៊ូ ក្នុង​គោល​បំណង​ល្បង‌ល​មើល​ព្រះអង្គ​ថា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

35 ហើយ​ពួក​គេ​ម្នាក់ ដែល​ជា​អ្នក​ប្រាជ្ញ​ខាង​ច្បាប់​ក៏​ល្បង​សួរ​ទ្រង់​ថា

សូមមើលជំពូក ចម្លង

អាល់គីតាប

35 ក្នុង​ចំណោម​ពួក​គេ​មាន​ម្នាក់​ជា​បណ្ឌិត​ខាង​ហ៊ូកុំ សួរ​អ៊ីសា​ក្នុង​គោល​បំណង​ល្បង‌ល​មើល​អ៊ីសា​សួរ​ថា៖

សូមមើលជំពូក ចម្លង




ម៉ាថាយ 22:35
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្ដែ​ព្រះយេស៊ូ​ជ្រាប​ពី​បំណង​អាក្រក់​របស់​ពួកគេ​ ក៏​មាន​បន្ទូល​ថា៖​ «មនុស្ស​មាន​ពុត​អើយ‍!​ ហេតុអ្វី​ក៏​អ្នករាល់គ្នា​ល្បងល​ខ្ញុំ​ដូច្នេះ?​


«លោកគ្រូ​ តើ​នៅ​ក្នុង​គម្ពីរ​វិន័យ​ បញ្ញត្ដិ​មួយ​ណា​សំខាន់​ជាង​គេ?»​


ពួក​អ្នក​ខាង​គណៈ​ផារីស៊ី​ចូល​មក​ល្បង​ល​ព្រះអង្គ​ ដោយ​ទូល​សួរ​ថា៖​ «បើ​ប្ដី​លែង​ប្រពន្ធ​ តើ​វិន័យ​អនុញ្ញាត​ដែរ​ឬ​ទេ?»​


វេទនា​ដល់​អ្នក​រាល់គ្នា​ហើយ​ ពួក​អ្នក​ជំនាញ​ច្បាប់​ ដ្បិត​អ្នក​រាល់គ្នា​បាន​ដក​យក​កូន​សោរ​នៃ​ចំណេះ​ដឹង​ រួច​អ្នក​រាល់គ្នា​មិន​ចូល​ទេ​ ថែម​ទាំង​រារាំង​អ្នក​ដែល​កំពុង​ចូល​ទៀត​ផង»។​


ព្រះយេស៊ូ​ក៏​មាន​បន្ទូល​សួរ​ទៅ​ពួក​អ្នក​ជំនាញ​ច្បាប់​ និង​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ថា៖​ «តើ​វិន័យ​អនុញ្ញាត​ឲ្យ​ប្រោស​មនុស្ស​ឲ្យ​ជា​នៅ​ថ្ងៃ​សប្ប័ទ​ដែរ​ឬ​ទេ?»​


ប៉ុន្ដែ​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ និង​ពួក​អ្នក​ជំនាញ​ច្បាប់​បាន​ច្រាន​ចោល​បំណង​របស់​ព្រះជាម្ចាស់​សម្រាប់​ពួកគេ​ ព្រោះ​ពួកគេ​មិន​ទទួល​ពិធី​ជ្រមុជ​ទឹក​តាមរយៈ​លោក​យ៉ូហាន​ទេ។​


ពួកគេ​និយាយ​ដូច្នេះ​ដោយ​ល្បងល​ព្រះអង្គ​ ដើម្បី​ឲ្យ​បាន​រឿង​ចោទ​ប្រកាន់​ព្រះអង្គ​ ប៉ុន្ដែ​ព្រះយេស៊ូ​បាន​ឱន​សរសេរ​នៅ​លើ​ដី​ដោយ​ម្រាម​ដៃ​


ចូរ​ខិតខំ​ជួយ​លោក​សេណាស​ជា​មេធាវី​ និង​លោក​អ័ប៉ុឡូស​ឲ្យ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​ កុំ​ឲ្យ​ពួកគេ​ខ្វះ​អ្វី​ឡើយ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម