ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាថាយ 2:22 - ព្រះគម្ពីរខ្មែរសាកល

ប៉ុន្តែ​នៅពេល​ឮ​ថា​អើខេឡោស​សោយរាជ្យ​នៅ​យូឌា​ជំនួស​ហេរ៉ូឌ​បិតា​របស់​ទ្រង់ យ៉ូសែប​មិនហ៊ាន​ទៅ​ទីនោះ​ទេ​។ ពេល​ត្រូវព្រះដាស់តឿន​ក្នុង​យល់សប្តិ គាត់​ក៏​ចាកចេញ​ទៅ​តំបន់​កាលីឡេ​វិញ

សូមមើលជំពូក

Khmer Christian Bible

ប៉ុន្ដែ​ ពេល​គាត់​ឮ​ថា​ស្ដេច​អើខេឡោស​សោយរាជ្យ​នៅ​ស្រុក​យូដា​បន្ត​ពី​ហេរ៉ូឌ​ជា​បិតា​នោះ​ គាត់​មិន​ហ៊ាន​ទៅ​ទីនោះ​ទេ​ ហើយ​ដោយ​មាន​ការ​ព្រមាន​នៅក្នុង​យល់សប្ដិ​ គាត់​បាន​ចេញ​ដំណើរ​ទៅ​ស្រុក​កាលីឡេ​វិញ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្តែ កាល​លោក​ឮ​ថា អើខេ‌ឡោស​បាន​សោយ​រាជ្យ​នៅ​ស្រុក​យូដា ជំនួស​ហេរ៉ូឌ ជា​បិតា នោះ​លោក​ខ្លាច​មិន​ហ៊ាន​ទៅ​ទី​នោះ​ទេ លោក​ចេញ​ទៅ​ស្រុក​កាលីឡេ​វិញ ដោយ​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ហាម​ក្នុង​សុបិន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប៉ុន្តែ កាល​លោក​ដឹង​ថា ព្រះ‌បាទ​អើខេ‌ឡោស​ឡើង​គ្រង​រាជ្យ​នៅ​ស្រុក​យូដា ស្នង​ព្រះ‌បាទ​ហេរ៉ូដ​ជា​ព្រះ‌បិតា លោក​ខ្លាច​មិន​ហ៊ាន​ទៅ​ស្រុក​នោះ​ទេ លោក​ភៀស​ខ្លួន​ទៅ​ស្រុក​កាលី‌ឡេ ដោយ​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ឲ្យ​ដឹង ក្នុង​សុបិន​និមិត្ត។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ប៉ុន្តែ​គាត់​ឮ​ថា អើខេ‌ឡោស​បាន​សោយ‌រាជ្យ​នៅ​ស្រុក​យូដា ជំនួស​ហេរ៉ូឌ ជា​បិតា​ទ្រង់ នោះ​គាត់​ខ្លាច​មិន​ហ៊ាន​ទៅ​ឯ​ទី​នោះ​ទេ ក៏​ចេញ​ទៅ​នៅ​ស្រុក​កាលី‌ឡេ​វិញ តាម​ដែល​ព្រះ‌ទ្រង់​បាន​ពន្យល់​សប្តិ​ប្រាប់​គាត់

សូមមើលជំពូក

អាល់គីតាប

ប៉ុន្ដែ កាល​យូសុះ​ដឹង​ថា ស្តេច​អើខេ‌ឡោស​ឡើង​គ្រង​រាជ្យ​នៅ​ស្រុក​យូដា ស្នង​ស្តេច​ហេរ៉ូដ​ជា​ឪពុក​គាត់​ខ្លាច​មិន​ហ៊ាន​ទៅ​ស្រុក​នោះ​ទេ គាត់​ភៀស​ខ្លួន​ទៅ​ស្រុក​កាលី‌ឡេ ដោយ​អុលឡោះ​មាន​បន្ទូល​ឲ្យ​ដឹង ក្នុង​សុបិន​និមិត្ដ។

សូមមើលជំពូក



ម៉ាថាយ 2:22
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​នឹង​រក្សា​ដំណើរ​ចេញទៅ​របស់អ្នក និង​ដំណើរ​មកវិញ​របស់អ្នក ចាប់ពី​ឥឡូវនេះ រហូតអស់កល្បជានិច្ច​៕


ថា​ព្រះ​មួយ​អង្គ​នេះ ជា​ព្រះ​របស់យើង​ជារៀងរហូតអស់កល្បជានិច្ច ព្រះអង្គ​នឹង​នាំផ្លូវ​យើង​រហូតដល់​ទីបញ្ចប់​៕


ព្រះអង្គ​ដឹកនាំ​ទូលបង្គំ​ដោយ​ដំបូន្មាន​របស់ព្រះអង្គ ហើយ​ក្រោយមក ព្រះអង្គ​នឹង​ទទួល​ទូលបង្គំ​ចូលក្នុង​សិរីរុងរឿង​។


កាលណា​អ្នករាល់គ្នា​បែរទៅខាងស្ដាំ ឬ​បែរទៅខាងឆ្វេង ត្រចៀក​របស់អ្នក​នឹង​ឮ​ពាក្យ​ពីក្រោយ​អ្នក​ថា​៖ “គឺ​ផ្លូវ​នេះ​ហើយ ចូរ​ដើរ​តាម​ផ្លូវនេះ​ចុះ​!”។


នៅពេល​គាត់​បាន​សញ្ជឹងគិត​ការទាំងនេះ​ហើយ មើល៍! មាន​ទូតសួគ៌​របស់​ព្រះអម្ចាស់​លេចមក​ដល់​គាត់​ក្នុង​យល់សប្តិ ហើយ​និយាយថា​៖ “យ៉ូសែប​ពូជពង្ស​ដាវីឌ​អើយ កុំ​ខ្លាច​នឹង​ទទួល​ម៉ារា​ជា​ប្រពន្ធ​របស់អ្នក​ឡើយ ពីព្រោះ​កូន​ដែល​ចាប់កំណើត​នៅក្នុង​ផ្ទៃ​នាង គឺ​មកពី​ព្រះវិញ្ញាណដ៏វិសុទ្ធ​ទេ​។


បន្ទាប់ពី​ព្រះយេស៊ូវ​ប្រសូត​នៅ​បេថ្លេហិម​ក្នុង​យូឌា នា​សម័យ​ព្រះបាទ​ហេរ៉ូឌ មើល៍! មាន​ពួក​ហោរាចារ្យ​ពី​ទិសខាងកើត​បាន​មកដល់​យេរូសាឡិម


ក្រោយពី​ហេរ៉ូឌ​សោយទិវង្គត​ហើយ មើល៍! មាន​ទូតសួគ៌​របស់​ព្រះអម្ចាស់​លេចមក​ដល់​យ៉ូសែប​ក្នុង​យល់សប្តិ​នៅ​អេហ្ស៊ីប


យ៉ូសែប​ក៏​ក្រោកឡើង នាំ​ព្រះកុមារ និង​ម្ដាយ​របស់​ព្រះអង្គ​ចូលទៅ​ដែនដី​អ៊ីស្រាអែល​វិញ​។


ពេលនោះ ព្រះយេស៊ូវ​យាង​មក​ពី​កាលីឡេ មក​រក​យ៉ូហាន​នៅត្រង់​ទន្លេយ័រដាន់ ដើម្បី​ទទួលពិធីជ្រមុជទឹក​ពី​គាត់​។


នៅពេល​បាន​បំពេញ​ការ​ទាំងអស់​ស្របតាម​ក្រឹត្យវិន័យ​របស់​ព្រះអម្ចាស់​រួចហើយ យ៉ូសែប និងម៉ារា​ក៏​ត្រឡប់​ទៅ​កាលីឡេ​វិញ ដល់​ណាសារ៉ែត​ជា​ទីក្រុង​របស់​ពួកគេ​។


ពួកគេ​តប​នឹង​គាត់​ថា​៖ “មិនមែន​លោក​ក៏​មក​ពី​កាលីឡេ​ដែរ មែនទេ​? ចូរ​ស្រាវជ្រាវ​មើល៍ នោះ​លោក​នឹង​ដឹង​ថា ព្យាការី​មិន​ចេញ​មកពី​កាលីឡេ​ឡើយ​!”។