Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 3:13 - ព្រះគម្ពីរខ្មែរសាកល

13 ពេលនោះ ព្រះយេស៊ូវ​យាង​មក​ពី​កាលីឡេ មក​រក​យ៉ូហាន​នៅត្រង់​ទន្លេយ័រដាន់ ដើម្បី​ទទួលពិធីជ្រមុជទឹក​ពី​គាត់​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

13 បន្ទាប់​មក​ ព្រះយេស៊ូ​យាង​ពី​ស្រុក​កាលីឡេ​មក​រក​លោក​យ៉ូហាន​នៅ​អូរ​យ័រដាន់​ ដើម្បី​ទទួល​ពិធី​ជ្រមុជទឹក​ពី​គាត់​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ពេល​នោះ ព្រះ‌យេស៊ូវ​យាង​មក​ពី​ស្រុក​កាលីឡេ មក​រក​លោក​យ៉ូហាន​នៅ​ត្រង់​ទន្លេ​យ័រដាន់ ដើម្បី​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​លោក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ពេល​នោះ ព្រះ‌យេស៊ូ​យាង​ពី​ស្រុក​កាលី‌ឡេ​មក​រក​លោក​យ៉ូហាន នៅ​ត្រង់​ទន្លេ​យ័រដាន់ ដើម្បី​ឲ្យ​លោក​ធ្វើ​ពិធី​ជ្រមុជ​ទឹក*​ថ្វាយ​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 នោះ​ព្រះ‌យេស៊ូវ​ទ្រង់​យាង​ពី​ស្រុក​កាលី‌ឡេ មក​ឯ​យ៉ូហាន​ត្រង់​ទន្លេ​យ័រដាន់ ដើម្បី​នឹង​ទទួល​បុណ្យ​ជ្រមុជ​ពី​គាត់

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ពេល​នោះ អ៊ីសា​ចេញ​ពី​ស្រុក​កាលី‌ឡេ មក​រក​យ៉ះយ៉ា នៅ​ត្រង់​ទន្លេយ័រ‌ដាន់ ដើម្បី​ឲ្យ​យ៉ះយ៉ា​ធ្វើ​ពិធី​ជ្រមុជ​ទឹក ឲ្យ​គាត់។

សូមមើលជំពូក ចម្លង




ម៉ាថាយ 3:13
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ​នៅពេល​ឮ​ថា​អើខេឡោស​សោយរាជ្យ​នៅ​យូឌា​ជំនួស​ហេរ៉ូឌ​បិតា​របស់​ទ្រង់ យ៉ូសែប​មិនហ៊ាន​ទៅ​ទីនោះ​ទេ​។ ពេល​ត្រូវព្រះដាស់តឿន​ក្នុង​យល់សប្តិ គាត់​ក៏​ចាកចេញ​ទៅ​តំបន់​កាលីឡេ​វិញ


ប៉ុន្តែ​យ៉ូហាន​ព្យាយាម​ឃាត់​ព្រះអង្គ ដោយ​ទូលថា​៖ “គឺ​ខ្ញុំ​ទេតើ ដែល​ត្រូវការ​ទទួលពិធីជ្រមុជទឹក​ពី​លោក ម្ដេចក៏​លោក​មករក​ខ្ញុំ​ទៅវិញ​?”។


ហើយ​ទទួលពិធីជ្រមុជទឹក​ពី​គាត់​ក្នុង​ទន្លេយ័រដាន់ ទាំង​សារភាព​បាប​របស់​ខ្លួន​។


កាលពីមុន ខ្ញុំ​មិន​ស្គាល់​ព្រះអង្គ​ទេ ប៉ុន្តែ​មូលហេតុដែល​ខ្ញុំ​មក​ធ្វើពិធីជ្រមុជ​ដោយ​ទឹក គឺ​ដើម្បីឲ្យ​ព្រះអង្គ​ត្រូវបាន​សម្ដែង​ដល់​អ៊ីស្រាអែល”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម