Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 2:19 - ព្រះគម្ពីរខ្មែរសាកល

19 ក្រោយពី​ហេរ៉ូឌ​សោយទិវង្គត​ហើយ មើល៍! មាន​ទូតសួគ៌​របស់​ព្រះអម្ចាស់​លេចមក​ដល់​យ៉ូសែប​ក្នុង​យល់សប្តិ​នៅ​អេហ្ស៊ីប

សូមមើលជំពូក ចម្លង

Khmer Christian Bible

19 ពេល​ស្ដេច​ហេរ៉ូឌ​ស្លាប់​ហើយ​ ទេវតា​របស់​ព្រះអម្ចាស់​ក៏​លេច​មក​ឲ្យ​លោក​យ៉ូសែប​ឃើញ​ក្នុង​យល់សប្ដិ​នៅ​ស្រុក​អេស៊ីព្ទ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 កាល​ព្រះ‌បាទ​ហេរ៉ូឌ​បាន​សុគត​ផុត​ទៅ នោះ​ស្រាប់​តែ​ទេវតា​មួយ​របស់​ព្រះ‌អម្ចាស់​លេច​មក​ក្នុង​យល់‌សប្តិ ប្រាប់​យ៉ូសែប​នៅ​ស្រុក​អេស៊ីព្ទ​ថា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 កាល​ព្រះ‌បាទ​ហេរ៉ូដ​សោយ​ទិវង្គត​ផុត​ទៅ ទេវតា*​របស់​ព្រះ‌អម្ចាស់​មក​ប្រាប់​លោក​យ៉ូសែប នៅ​ស្រុក​អេស៊ីប​ក្នុង​សុបិន​និមិត្ត​ថា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 លុះ​ហេរ៉ូឌ​បាន​សុគត​រួច​ហើយ នោះ​ទេវតា​នៃ​ព្រះ‌អម្ចាស់​លេច​មក ពន្យល់​សប្តិ​ប្រាប់​យ៉ូសែប នៅ​ស្រុក​អេស៊ីព្ទ ថា

សូមមើលជំពូក ចម្លង

អាល់គីតាប

19 កាល​ស្តេច​ហេរ៉ូដ​ស្លាប់​ផុត​ទៅ ម៉ាឡា‌អ៊ីកាត់​របស់​អុលឡោះ‌ជាអម្ចាស់​មក​ប្រាប់​យូសុះ នៅ​ស្រុក​អេស៊ីប​ក្នុង​សុបិន​និមិត្ដ​ថា៖

សូមមើលជំពូក ចម្លង




ម៉ាថាយ 2:19
13 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​ទូលបង្គំ​នឹង​ទៅ​ឯណា​ឲ្យផុតពី​ព្រះវិញ្ញាណ​របស់ព្រះអង្គ​បាន​? តើ​ទូលបង្គំ​នឹង​រត់គេច​ទៅ​ឯណា​ឲ្យផុតពី​ព្រះវត្តមាន​របស់ព្រះអង្គ​បាន​?


សូម្បីតែ​កំហឹង​របស់​មនុស្ស​ក៏​នឹង​ធ្វើឲ្យ​គេ​សរសើរតម្កើង​ព្រះអង្គ​; ព្រះអង្គ​នឹង​ក្រវាត់​អង្គទ្រង់​ដោយ​អ្នកដែលនៅសល់​ពី​កំហឹង​។


“យើង គឺ​យើង​ហ្នឹងហើយ ជា​ព្រះអង្គនោះ​ដែល​កម្សាន្តចិត្ត​អ្នករាល់គ្នា​។ តើ​អ្នក​ជា​នរណា បានជា​អ្នក​ខ្លាច​មនុស្ស​ដែល​រមែងតែងតែ​ស្លាប់ និង​មនុស្សលោក​ដែល​នឹងត្រូវ​បោះចោល​ដូច​ស្មៅ


ទ្រង់​នឹង​បោះ​ពន្លា​ហ្លួង​របស់ទ្រង់​នៅចន្លោះ​សមុទ្រ និង​ភ្នំ​វិសុទ្ធ​ដ៏រុងរឿង ប៉ុន្តែ​ទ្រង់​នឹង​មកដល់​ចុងបញ្ចប់​របស់ទ្រង់ ហើយ​គ្មានអ្នកណា​ជួយ​ទ្រង់​ឡើយ”៕


ដោយ​ការប៉ិនប្រសប់​របស់ទ្រង់ ទ្រង់​នឹង​ធ្វើឲ្យ​ការបោកបញ្ឆោត​ចម្រើនឡើង​ដោយ​ព្រះហស្ត​របស់ទ្រង់ ក៏​លើក​ខ្លួន​ឡើង​ក្នុង​ព្រះទ័យ​របស់ទ្រង់​; ទ្រង់​នឹង​បំផ្លាញ​មនុស្ស​ជាច្រើន​ក្នុង​សេចក្ដីសុខសាន្ត​របស់ពួកគេ រហូតដល់​ក្រោកឡើង​ប្រឆាំងនឹង​ព្រះអម្ចាស់​លើ​អស់ទាំង​ព្រះអម្ចាស់ ប៉ុន្តែ​ទ្រង់​នឹង​ត្រូវបាន​កម្ទេច គឺ​មិនមែន​ដោយ​ដៃ​មនុស្ស​ឡើយ​។


នៅពេល​គាត់​បាន​សញ្ជឹងគិត​ការទាំងនេះ​ហើយ មើល៍! មាន​ទូតសួគ៌​របស់​ព្រះអម្ចាស់​លេចមក​ដល់​គាត់​ក្នុង​យល់សប្តិ ហើយ​និយាយថា​៖ “យ៉ូសែប​ពូជពង្ស​ដាវីឌ​អើយ កុំ​ខ្លាច​នឹង​ទទួល​ម៉ារា​ជា​ប្រពន្ធ​របស់អ្នក​ឡើយ ពីព្រោះ​កូន​ដែល​ចាប់កំណើត​នៅក្នុង​ផ្ទៃ​នាង គឺ​មកពី​ព្រះវិញ្ញាណដ៏វិសុទ្ធ​ទេ​។


ហើយ​និយាយថា​៖ “ចូរ​ក្រោកឡើង នាំ​ព្រះកុមារ និង​ម្ដាយ​របស់​ព្រះអង្គ​ទៅ​ដែនដី​អ៊ីស្រាអែល​វិញ​ចុះ ដ្បិត​ពួក​អ្នក​ដែល​ចង់យក​ជីវិត​ព្រះកុមារ បាន​ស្លាប់​អស់ហើយ”‍។


ប៉ុន្តែ​នៅពេល​ឮ​ថា​អើខេឡោស​សោយរាជ្យ​នៅ​យូឌា​ជំនួស​ហេរ៉ូឌ​បិតា​របស់​ទ្រង់ យ៉ូសែប​មិនហ៊ាន​ទៅ​ទីនោះ​ទេ​។ ពេល​ត្រូវព្រះដាស់តឿន​ក្នុង​យល់សប្តិ គាត់​ក៏​ចាកចេញ​ទៅ​តំបន់​កាលីឡេ​វិញ


ខណៈដែល​ពីឡាត់​អង្គុយ​លើ​កៅអីកាត់ក្ដី ប្រពន្ធ​របស់​លោក​បាន​បញ្ជូន​ដំណឹង​មក​លោក​ថា​៖ “កុំឲ្យ​លោក​ពាក់ព័ន្ធ​នឹង​រឿង​មនុស្ស​សុចរិត​នោះ​ឡើយ ដ្បិត​ថ្ងៃនេះ ខ្ញុំ​បាន​រងទុក្ខ​យ៉ាងខ្លាំង​នៅក្នុង​យល់សប្តិ ដោយសារតែ​អ្នកនោះ”។


ប៉ុន្តែ​នៅ​ពេលយប់ ទូតសួគ៌​របស់​ព្រះអម្ចាស់​បាន​បើក​ទ្វារ​គុក នាំ​ពួកគេ​ចេញទៅខាងក្រៅ ហើយ​និយាយថា​៖


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម