រីឯយ៉ូហានវិញ ពេលនៅក្នុងគុក គាត់បានឮអំពីកិច្ចការទាំងប៉ុន្មានរបស់ព្រះគ្រីស្ទ គាត់ក៏ចាត់ពួកសិស្សរបស់គាត់ឲ្យទៅ
ម៉ាថាយ 14:3 - ព្រះគម្ពីរខ្មែរសាកល ជាការពិត ហេរ៉ូឌបានចាប់យ៉ូហានចង ហើយដាក់គុកគាត់ ដោយសារតែហេរ៉ូឌាសមហេសីរបស់ភីលីព អនុជរបស់ទ្រង់។ Khmer Christian Bible ដ្បិតស្ដេចហេរ៉ូឌបានចាប់ចងលោកយ៉ូហាន ហើយឃុំគាត់ក្នុងគុក ដោយសារតែព្រះនាងហេរ៉ូឌាស ជាប្រពន្ធរបស់ភីលីព ត្រូវជាប្អូនរបស់ស្ដេច ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតព្រះបាទហេរ៉ូឌបានចាប់ចងលោកយ៉ូហាន ហើយយកលោកទៅដាក់គុក ដោយព្រោះព្រះនាងហេរ៉ូឌាស មហេសីរបស់ភីលីព ជាអនុជ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទហេរ៉ូដបានចាប់លោកយ៉ូហានដាក់ច្រវាក់យកទៅឃុំឃាំង ដោយស្ដេចជឿតាមពាក្យព្រះនាងហេរ៉ូឌាស ដែលត្រូវជាមហេសីរបស់ស្ដេចភីលីពជាអនុជ* ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតហេរ៉ូឌបានចាប់ចងយ៉ូហានដាក់ក្នុងគុក ដោយព្រោះហេរ៉ូឌាស ជាភរិយាភីលីព អនុជទ្រង់ អាល់គីតាប ស្តេចហេរ៉ូដបានចាប់យ៉ះយ៉ាដាក់ច្រវាក់យកទៅឃុំឃាំង ដោយស្តេចជឿតាមពាក្យនាងហេរ៉ូឌាស ដែលត្រូវជាប្រពន្ធរបស់ស្ដេចភីលីពជាប្អូន |
រីឯយ៉ូហានវិញ ពេលនៅក្នុងគុក គាត់បានឮអំពីកិច្ចការទាំងប៉ុន្មានរបស់ព្រះគ្រីស្ទ គាត់ក៏ចាត់ពួកសិស្សរបស់គាត់ឲ្យទៅ
លុះដល់ថ្ងៃចម្រើនព្រះជន្មរបស់ហេរ៉ូឌ កូនស្រីរបស់ហេរ៉ូឌាសបានរាំក្នុងកណ្ដាលចំណោម ហើយបានបំពេញព្រះទ័យហេរ៉ូឌ
ព្រះបាទហេរ៉ូឌបានឮអំពីការទាំងនេះ ដ្បិតព្រះនាមរបស់ព្រះយេស៊ូវបានល្បីសុសសាយ។ មានគេនិយាយថា៖ “យ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក ត្រូវបានលើកឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់ហើយ ហេតុនេះហើយបានជាមហិទ្ធិឫទ្ធិទាំងនេះកំពុងចេញឥទ្ធិពលនៅក្នុងគាត់”។
ជាការពិត ហេរ៉ូឌផ្ទាល់បានចាត់គេឲ្យទៅចាប់យ៉ូហាន ហើយចងគាត់នៅក្នុងគុក ដោយសារតែហេរ៉ូឌាសមហេសីរបស់ភីលីព អនុជរបស់ទ្រង់។ ដោយសារហេរ៉ូឌបានរៀបអភិសេកជាមួយនាង
កូនស្រីរបស់ហេរ៉ូឌាសបានចូលមករាំ ហើយបានបំពេញព្រះទ័យហេរ៉ូឌ និងភ្ញៀវរួមតុអាហារ ស្ដេចក៏មានរាជឱង្ការនឹងក្មេងស្រីនោះថា៖ “អ្វីក៏ដោយដែលនាងចង់បាន ចូរសុំយើងចុះ យើងនឹងឲ្យនាង”។
ពេលនោះ ព្រះអង្គទ្រង់បង្គាប់ពួកគេថា៖“ចូរយកចិត្តទុកដាក់ ហើយប្រុងប្រយ័ត្ននឹងមេម្សៅរបស់ពួកផារិស៊ី និងមេម្សៅរបស់ពួកហេរ៉ូឌចុះ”។
នៅពេលដដែលនោះ មានអ្នកខ្លះមកទូលព្រះយេស៊ូវអំពីអ្នកកាលីឡេដែលពីឡាត់បានលាយឈាមពួកគេជាមួយយញ្ញបូជារបស់ពួកគេ។
នៅពេលដដែលនោះ មានពួកផារិស៊ីខ្លះបានចូលមកជិត ទូលព្រះយេស៊ូវថា៖ “សូមលោកចាកចេញពីទីនេះទៅ ដ្បិតហេរ៉ូឌចង់សម្លាប់លោក!”។
ក្រោយពីហេរ៉ូឌជាមួយនឹងពួកទាហានបានចំអកមើលងាយព្រះយេស៊ូវហើយ ទ្រង់ក៏ស្លៀកសម្លៀកបំពាក់ដ៏ភ្លឺរលោងឲ្យព្រះអង្គ ហើយបញ្ជូនព្រះអង្គទៅពីឡាត់វិញ។
ពេលដឹងថាព្រះយេស៊ូវនៅក្រោមអំណាចរបស់ហេរ៉ូឌ លោកក៏បញ្ជូនព្រះអង្គទៅហេរ៉ូឌដែលកំពុងស្នាក់នៅយេរូសាឡិមក្នុងពេលនោះដែរ។
នៅឆ្នាំទីដប់ប្រាំនៃរជ្ជកាលសេសារទីប៊ើរ កាលប៉ុនទាសពីឡាត់ធ្វើជាអភិបាលនៃយូឌា ហេរ៉ូឌធ្វើជាស្ដេចត្រាញ់នៃកាលីឡេ ភីលីពអនុជរបស់ហេរ៉ូឌធ្វើជាស្ដេចត្រាញ់នៃតំបន់អ៊ីទូរេ និងត្រាខូនីត ហើយលីសានាសធ្វើជាស្ដេចត្រាញ់នៃអាប៊ីលេន
យ៉ូអាន់ណាប្រពន្ធរបស់ឃូសាដែលជាចៅហ្វាវាំងរបស់ហេរ៉ូឌ និងស៊ូសាណា ព្រមទាំងស្ត្រីឯទៀតជាច្រើនដែលបម្រើព្រះយេស៊ូវ និងពួកសិស្សដោយធនធានរបស់ខ្លួន។
“ជាការពិត ទាំងហេរ៉ូឌ និងប៉ុនទាសពីឡាត់ ជាមួយនឹងបណ្ដាសាសន៍ដទៃ និងប្រជាជនអ៊ីស្រាអែល បានជួបជុំគ្នានៅក្នុងទីក្រុងនេះមែន ទាស់នឹងព្រះយេស៊ូវអ្នកបម្រើដ៏វិសុទ្ធរបស់ព្រះអង្គ ដែលព្រះអង្គបានចាក់ប្រេងអភិសេក