Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 8:3 - ព្រះគម្ពីរខ្មែរសាកល

3 យ៉ូអាន់ណា​ប្រពន្ធ​របស់​ឃូសា​ដែលជា​ចៅហ្វាវាំង​របស់​ហេរ៉ូឌ និង​ស៊ូសាណា ព្រមទាំង​ស្ត្រី​ឯទៀត​ជាច្រើន​ដែល​បម្រើ​ព្រះយេស៊ូវ និងពួកសិស្ស​ដោយ​ធនធាន​របស់​ខ្លួន។

សូមមើលជំពូក ចម្លង

Khmer Christian Bible

3 និង​នាង​យ៉ូអាណាន់​ប្រពន្ធ​លោក​ឃូសាជា​អ្នកបម្រើ​ស្ដេច​ហេរ៉ូឌ​ នាង​ស៊ូសាន​ ព្រមទាំង​ពួក​ស្ដ្រី​ជាច្រើន​ទៀត​ដែល​បាន​ផ្គត់​ផ្គង់​ដល់​ព្រះអង្គ​ និង​ពួក​សាវក​ដោយ​ទ្រព្យ​សម្បត្ដិ​របស់​ពួកគេ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 នាង​យ៉ូអាន់ ប្រពន្ធ​របស់​ឃូសា ជា​មហាតលិក​របស់​ព្រះបាទ​ហេរ៉ូឌ នាង​ស៊ូសាន និង​ស្ត្រី​ឯ​ទៀតៗ​ជា​ច្រើន ដែល​ផ្គត់​ផ្គង់​ព្រះ‌អង្គ និង​ពួក​សិស្ស​ដោយ​ធនធាន​របស់​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 នាង​យ៉ូអាន់ ភរិយា​របស់​ឃូសា ជា​មហា‌តលិក​របស់​ព្រះ‌បាទ​ហេរ៉ូដ នាង​ស៊ូសាន ព្រម​ទាំង​ស្ត្រី​ឯ​ទៀតៗ​ជា​ច្រើន ដែល​បាន​ចំណាយ​ធន‌ធាន​របស់​ខ្លួន ដើម្បី​ទំនុក​បម្រុង​ព្រះ‌យេស៊ូ និង​សិស្ស*​របស់​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 នឹង​យ៉ូអាន់ ជា​ប្រពន្ធ​ឃូសា មហា‌តលិក​ស្តេច​ហេរ៉ូឌ​១ ស៊ូសាន​១ ហើយ​ស្ត្រី​ឯ​ទៀតៗ​ជា​ច្រើន​ដែរ ដែល​យក​ទ្រព្យ​ខ្លួន​មក​ជួយ​ទ្រង់។

សូមមើលជំពូក ចម្លង

អាល់គីតាប

3 នាង​យ៉ូអាន់ ភរិយា​របស់​ឃូសា ជា​មហា‌តលិក​របស់​ស្តេច​ហេរ៉ូដ នាង​ស៊ូសាន ព្រម​ទាំង​ស្ដ្រី​ឯ​ទៀត​ៗ​ជា​ច្រើន ដែល​បាន​ចំណាយ​ធន‌ធាន​របស់​ខ្លួន ដើម្បី​ទំនុក​បម្រុង​អ៊ីសា និង​សិស្ស​របស់​គាត់។

សូមមើលជំពូក ចម្លង




លូកា 8:3
19 ការដាក់ឲ្យឆ្លើយតបគ្នា  

កម្រៃ​របស់នាង និង​ប្រាក់ឈ្នួល​របស់នាង នឹង​បានជា​វិសុទ្ធ​ដល់​ព្រះយេហូវ៉ា​។ គេ​នឹង​មិន​សន្សំទុក ក៏​មិន​ប្រមូលទុក​ទៀតទេ ដ្បិត​កម្រៃ​របស់នាង​នឹង​បាន​សម្រាប់​អ្នកដែល​រស់នៅ​ចំពោះ​ព្រះយេហូវ៉ា ដើម្បីឲ្យ​បាន​ហូប​ឆ្អែត និង​បាន​សម្រាប់​សម្លៀកបំពាក់​យ៉ាងល្អ​៕


នៅ​គ្រានោះ ស្ដេចត្រាញ់​ហេរ៉ូឌ​បាន​ឮ​ដំណឹង​អំពី​ព្រះយេស៊ូវ


ជាការពិត ហេរ៉ូឌ​បាន​ចាប់​យ៉ូហាន​ចង ហើយ​ដាក់គុក​គាត់ ដោយសារតែ​ហេរ៉ូឌាស​មហេសី​របស់​ភីលីព អនុជ​របស់​ទ្រង់​។


លុះដល់​ថ្ងៃចម្រើនព្រះជន្ម​របស់​ហេរ៉ូឌ កូនស្រី​របស់​ហេរ៉ូឌាស​បាន​រាំ​ក្នុង​កណ្ដាលចំណោម ហើយ​បាន​បំពេញព្រះទ័យ​ហេរ៉ូឌ


ពួកគេ​ចូលទៅ​ក្នុង​ផ្ទះ ឃើញ​ព្រះកុមារ​នៅ​ជាមួយ​ម៉ារា​ម្ដាយ​របស់​ព្រះអង្គ ក៏​ក្រាប​ថ្វាយបង្គំ​ព្រះអង្គ រួច​ពួកគេ​បើក​ហិប​រតនសម្បត្តិ​របស់​ពួកគេ ថ្វាយ​តង្វាយ​ជា​មាស កំញាន និង​ជ័រល្វីងទេស ដល់​ព្រះអង្គ​។


លុះដល់​ពេលល្ងាច ម្ចាស់​ចម្ការទំពាំងបាយជូរ​និយាយ​នឹង​មេការ​ថា​: ‘ចូរ​ហៅ​ពួក​កម្មករ​មក ហើយ​បើក​ប្រាក់ឈ្នួល​ឲ្យ​ពួកគេ ចាប់ផ្ដើម​ពី​អ្នក​ដែល​មក​ក្រោយគេ រហូតដល់​អ្នក​ដែល​មក​មុនគេ’។


“ព្រះមហាក្សត្រ​នឹង​មានបន្ទូល​តប​នឹង​ពួកគេ​ថា​: ‘ប្រាកដមែន យើង​ប្រាប់​អ្នករាល់គ្នា​ថា អ្វីដែល​អ្នករាល់គ្នា​បាន​ធ្វើ​ដល់​អ្នក​តូចបំផុត​ម្នាក់​ក្នុងចំណោម​បងប្អូន​ទាំងនេះ​របស់យើង គឺ​បាន​ធ្វើ​ដល់​យើង​ហើយ’។


អ្នករាល់គ្នា​មាន​អ្នកក្រ​នៅ​ជាមួយ​ខ្លួន​ជានិច្ច ប៉ុន្តែ​អ្នករាល់គ្នា​មិន​មាន​ខ្ញុំ​ជានិច្ច​ទេ​។


នៅ​ទីនោះ មាន​ស្ត្រី​ជាច្រើន​កំពុង​មើល​ពី​ចម្ងាយ ពួកនាង​ជា​អ្នកដែល​ទៅតាម​ព្រះយេស៊ូវ​តាំងពី​នៅ​កាលីឡេ ព្រមទាំង​បម្រើ​ព្រះអង្គ​ផង​។


ស្ត្រីៗ​ដែល​ប្រាប់​ហេតុការណ៍ទាំងនេះ​ដល់​ពួក​សាវ័ក គឺ​ម៉ារា​អ្នកម៉ាក់ដាឡា យ៉ូអាន់ណា ម៉ារា​ម្ដាយ​របស់​យ៉ាកុប និង​ស្ត្រី​ឯទៀត​ៗ​ដែលនៅ​ជាមួយ​ពួកនាង​ដែរ​។


គាត់​និយាយ​ដូច្នេះ មិនមែន​ដោយសារ​គាត់​យកចិត្តទុកដាក់​ចំពោះ​អ្នកក្រ​ទេ គឺ​ដោយសារ​គាត់​ជា​ចោរ​។ គាត់​កាន់​ថង់ប្រាក់ ហើយ​តែងតែ​លួចយក​អ្វី​ដែល​គេ​ដាក់​ក្នុងថង់នោះ​។


ក្នុង​ក្រុមជំនុំ​នៅ​អាន់ទីយ៉ូក មាន​អ្នកថ្លែងព្រះបន្ទូល និង​គ្រូ គឺ​បារណាបាស ស៊ីម្មាន​ដែល​គេ​ហៅថា​នីគើរ លូគាស​អ្នកគីរេន ម៉ាណាអេន​បងប្អូនចិញ្ចឹម​របស់​ស្ដេចត្រាញ់​ហេរ៉ូឌ និង​សូល​។


ដ្បិត​អ្នករាល់គ្នា​ស្គាល់​ព្រះគុណ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង​ថា ទោះបីជា​ព្រះអង្គ​មានស្ដុកស្ដម្ភ​ក៏ដោយ ក៏​ព្រះអង្គ​បាន​ត្រឡប់ជាក្រ​ដោយយល់ដល់​អ្នករាល់គ្នា ដើម្បីឲ្យ​អ្នករាល់គ្នា​មានស្ដុកស្ដម្ភ ដោយ​ភាពក្រីក្រ​របស់​ព្រះអង្គ​។


វិសុទ្ធជន​ទាំងអស់ ជាពិសេស​ពួក​អ្នក​ពី​ដំណាក់​របស់​សេសារ ផ្ដាំ​សួរសុខទុក្ខ​អ្នករាល់គ្នា​។


ព្រមទាំង​មានកេរ្តិ៍ឈ្មោះល្អ​ខាង​អំពើល្អ ដូចជា បាន​ចិញ្ចឹមកូន បាន​ទទួលអ្នកដទៃដោយរាក់ទាក់ បាន​លាង​ជើង​ឲ្យ​វិសុទ្ធជន បាន​ជួយ​អ្នក​ដែល​រងទុក្ខ ‍បាន​នៅជាប់​ក្នុង​ការល្អ​គ្រប់បែបយ៉ាង ជាដើម​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម