រូបកាយរបស់ទូលបង្គំញ័ររន្ធត់ ដោយសារតែការកោតខ្លាចចំពោះព្រះអង្គ ហើយទូលបង្គំភ័យខ្លាចចំពោះច្បាប់របស់ព្រះអង្គ។
ម៉ាថាយ 10:28 - ព្រះគម្ពីរខ្មែរសាកល កុំខ្លាចអ្នកដែលសម្លាប់បានតែរូបកាយ ប៉ុន្តែមិនអាចសម្លាប់ព្រលឹងបាននោះឡើយ ផ្ទុយទៅវិញ ចូរខ្លាចព្រះអង្គដែលអាចបំផ្លាញទាំងរូបកាយទាំងព្រលឹងក្នុងស្ថាននរកវិញចុះ។ Khmer Christian Bible ចូរកុំខ្លាចអ្នកដែលសម្លាប់បានតែរូបកាយ ប៉ុន្ដែមិនអាចសម្លាប់ព្រលឹងបានឲ្យសោះ ផ្ទុយទៅវិញ ចូរកោតខ្លាចព្រះអង្គដែលអាចបំផ្លាញទាំងរូបកាយ ទាំងព្រលឹងនៅក្នុងស្ថាននរក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កុំខ្លាចអស់អ្នកដែលសម្លាប់បានតែរូបកាយ តែមិនអាចសម្លាប់ព្រលឹងបាននោះឡើយ តែផ្ទុយទៅវិញ ត្រូវខ្លាចព្រះអង្គដែលទ្រង់អាចនឹងបំផ្លាញទាំងព្រលឹង និងរូបកាយទៅក្នុងនរកបាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កុំខ្លាចអស់អ្នកដែលសម្លាប់ត្រឹមតែរូបកាយ ហើយពុំអាចសម្លាប់ព្រលឹងនោះឲ្យសោះ គឺត្រូវខ្លាចព្រះជាម្ចាស់វិញ ព្រោះព្រះអង្គអាចធ្វើឲ្យទាំងព្រលឹង ទាំងរូបកាយ ធ្លាក់ទៅក្នុងភ្លើងនរកបាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កុំឲ្យខ្លាចចំពោះពួកអ្នកដែលសំឡាប់បានតែរូបកាយ តែពុំអាចនឹងសំឡាប់ដល់ព្រលឹងបាននោះឡើយ ស៊ូឲ្យខ្លាចព្រះអង្គវិញជាជាង ដែលទ្រង់អាចនឹងធ្វើឲ្យទាំងព្រលឹង នឹងរូបកាយវិនាសទៅក្នុងនរកផង អាល់គីតាប កុំខ្លាចអស់អ្នកដែលសម្លាប់បានត្រឹមតែរូបកាយ ហើយពុំអាចសម្លាប់ព្រលឹងបាននោះឲ្យសោះ គឺត្រូវខ្លាចអុលឡោះវិញ ព្រោះទ្រង់អាចធ្វើឲ្យទាំងព្រលឹង ទាំងរូបកាយ ធ្លាក់ទៅក្នុងភ្លើងនរ៉កាបាន។ |
រូបកាយរបស់ទូលបង្គំញ័ររន្ធត់ ដោយសារតែការកោតខ្លាចចំពោះព្រះអង្គ ហើយទូលបង្គំភ័យខ្លាចចំពោះច្បាប់របស់ព្រះអង្គ។
ដ្បិតការយល់សប្តិច្រើន នាំមកនូវសេចក្ដីឥតន័យ និងពាក្យសម្ដីជាច្រើន; គឺព្រះទេតើ ដែលអ្នកត្រូវកោតខ្លាច។
“យើង គឺយើងហ្នឹងហើយ ជាព្រះអង្គនោះដែលកម្សាន្តចិត្តអ្នករាល់គ្នា។ តើអ្នកជានរណា បានជាអ្នកខ្លាចមនុស្សដែលរមែងតែងតែស្លាប់ និងមនុស្សលោកដែលនឹងត្រូវបោះចោលដូចស្មៅ
ពួកអ្នកដែលស្គាល់សេចក្ដីសុចរិតយុត្តិធម៌ ជាប្រជាជនដែលក្រឹត្យវិន័យរបស់យើងនៅក្នុងចិត្តអើយ ចូរស្ដាប់តាមយើងចុះ! កុំខ្លាចការត្មះតិះដៀលរបស់មនុស្សឡើយ ក៏កុំធ្លាក់ទឹកចិត្តដោយព្រោះពាក្យជេរប្រមាថរបស់គេដែរ។
ដ្បិតដៃរបស់យើងបានបង្កើតរបស់សព្វសារពើទាំងនេះ នោះរបស់សព្វសារពើទាំងនេះក៏កើតមាន”។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។ “ប៉ុន្តែមនុស្សបែបនេះវិញ ដែលយើងយកចិត្តទុកដាក់ គឺអ្នកដែលរាបទាប ហើយមានវិប្បដិសារីខាងឯវិញ្ញាណ ព្រមទាំងញាប់ញ័រចំពោះពាក្យរបស់យើង។
“ដូច្នេះ កុំខ្លាចគេឡើយ ពីព្រោះគ្មានការលាក់បាំងអ្វីដែលមិនត្រូវបានសម្ដែងឲ្យឃើញ ហើយក៏គ្មានការសម្ងាត់អ្វីដែលមិនត្រូវបានដឹងនោះដែរ។
“អ្នកទាំងនោះនឹងចេញទៅក្នុងទោសអស់កល្បជានិច្ច រីឯបណ្ដាមនុស្សសុចរិតវិញ នឹងចូលទៅក្នុងជីវិតអស់កល្បជានិច្ច”៕
ប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថា អស់អ្នកដែលខឹងនឹងបងប្អូនរបស់ខ្លួននឹងជួបការកាត់ទោស ហើយអ្នកណាក៏ដោយដែលជេរបងប្អូនរបស់ខ្លួនថា ‘អាល្ងង់’ នឹងជួបការកាត់ទោសរបស់ក្រុមប្រឹក្សា រីឯអ្នកណាក៏ដោយដែលជេរថា ‘អាឆ្កួត’ នឹងជួបភ្លើងនរក។
ហើយចេញមក; អ្នកដែលប្រព្រឹត្តការល្អនឹងរស់ឡើងវិញ ដើម្បីទទួលជីវិត រីឯអ្នកដែលប្រព្រឹត្តការអាក្រក់នឹងរស់ឡើងវិញ ដើម្បីត្រូវបានជំនុំជម្រះ។
ពេលនោះ ប៉ូលតបថា៖ “អ្នករាល់គ្នាយំ និងបំបាក់ទឹកចិត្តខ្ញុំធ្វើអី? ដ្បិតខ្ញុំបានត្រៀមជាស្រេចហើយ មិនគ្រាន់តែឲ្យគេចាប់ចងប៉ុណ្ណោះទេ គឺថែមទាំងត្រៀមស្លាប់នៅយេរូសាឡិមទៀតផង ដើម្បីព្រះនាមរបស់ព្រះអម្ចាស់យេស៊ូវ”។
ការធ្លាក់ទៅក្នុងកណ្ដាប់ព្រះហស្តរបស់ព្រះដ៏មានព្រះជន្មរស់ ជាការគួរឲ្យភ័យខ្លាចណាស់។
មានស្ត្រីខ្លះទទួលបានមនុស្សស្លាប់របស់ខ្លួនមកវិញ តាមរយៈការរស់ឡើងវិញទៀតផង។ រីឯអ្នកខ្លះទៀតបានរងទារុណកម្ម ទាំងមិនព្រមទទួលការដោះលែង ដើម្បីទទួលបានការរស់ឡើងវិញដ៏ប្រសើរជាង;
ព្រះអង្គដែលជាអ្នកតាំងក្រឹត្យវិន័យ និងជាចៅក្រម ដែលអាចសង្គ្រោះ និងបំផ្លាញ មានតែមួយអង្គគត់។ រីឯអ្នកវិញ តើអ្នកជានរណា បានជាវិនិច្ឆ័យអ្នកជិតខាងរបស់ខ្លួន?
ប៉ុន្តែទោះបីជាអ្នករាល់គ្នាត្រូវរងទុក្ខដោយសារតែសេចក្ដីសុចរិតក៏ដោយ ក៏អ្នករាល់គ្នាមានពរហើយ។កុំខ្លាចអ្វីដែលគេភ័យខ្លាចនោះឡើយ ហើយក៏កុំមានអំពល់ដែរ
កុំខ្លាចអ្វីដែលអ្នករៀបនឹងរងទុក្ខនោះឡើយ។ មើល៍! មាររៀបនឹងបោះអ្នកខ្លះពីចំណោមអ្នករាល់គ្នាទៅក្នុងគុក ដើម្បីឲ្យអ្នករាល់គ្នាត្រូវបានល្បងល ហើយអ្នករាល់គ្នានឹងរងទុក្ខវេទនាអស់ដប់ថ្ងៃ។ ចូរស្មោះត្រង់រហូតដល់មរណភាពចុះ នោះយើងនឹងឲ្យមកុដនៃជីវិតដល់អ្នក។