Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាស្តា 5:7 - ព្រះគម្ពីរខ្មែរសាកល

7 ដ្បិត​ការយល់សប្តិ​ច្រើន នាំមកនូវ​សេចក្ដីឥតន័យ និង​ពាក្យសម្ដី​ជាច្រើន​; គឺ​ព្រះ​ទេតើ ដែល​អ្នក​ត្រូវ​កោតខ្លាច​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ដ្បិត​កាល​ណា​មាន​យល់​សប្តិ​ច្រើន ហើយ​ពាក្យ​សម្ដី​ចេះ​តែ​មាន​ច្រើន នោះ​ជា​ការ​ឥត​ប្រយោជន៍ តែ​ត្រូ​វ​ឲ្យ​កោត​ខ្លាច​ព្រះ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ការ​យល់‌សប្ដិ​ច្រើន​សុទ្ធ​តែ​ឥត​បាន​ការ​យ៉ាង​ណា ពោល​ពាក្យ​សម្ដី​ច្រើន​ក៏​ឥត​បាន​ការ​យ៉ាង​នោះ​ដែរ។ ហេតុ​នេះ ចូរ​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ដ្បិត​ក្នុង​ការ​យល់​សប្តិ​ច្រើន ហើយ​ក្នុង​ពាក្យ​ពោល​ជា​ច្រើន នោះ​តែង​មាន​សេចក្ដី​ឥត​ប្រយោជន៍ គួរ​ឲ្យ​កោត‌ខ្លាច​ដល់​ព្រះ​វិញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ការ​យល់‌សប្ដិ​ច្រើន​សុទ្ធ​តែ​ឥត​បាន​ការ​យ៉ាង​ណា ពោល​ពាក្យ​សំដី​ច្រើន​ក៏​ឥត​បាន​ការ​យ៉ាង​នោះ​ដែរ។ ហេតុ​នេះ ចូរ​គោរព​កោត​ខ្លាច​អុលឡោះ។

សូមមើលជំពូក ចម្លង




សាស្តា 5:7
11 ការដាក់ឲ្យឆ្លើយតបគ្នា  

កុំឲ្យ​ចិត្ត​របស់អ្នក​ច្រណែន​មនុស្សបាប​ឡើយ ផ្ទុយទៅវិញ ចូរស្ថិត​នៅក្នុង​ការកោតខ្លាច​ព្រះយេហូវ៉ា​វាល់ព្រឹកវាល់ល្ងាច​។


អ្វីៗ​ទាំងអស់​ត្រូវបាន​ឮ​ហើយ នេះជា​សរុប​សេចក្ដី​: ចូរ​កោតខ្លាច​ព្រះ ហើយ​កាន់តាម​សេចក្ដីបង្គាប់​របស់ព្រះអង្គ ដ្បិត​ការនេះ​គឺសម្រាប់​មនុស្ស​ទាំងអស់​។


ខ្ញុំ​បាន​យល់ឃើញ​ថា អ្វីៗ​ទាំងអស់​ដែល​ព្រះ​ទ្រង់​ធ្វើ វា​នឹង​មាននៅ​ជារៀងរហូត​; គ្មានអ្វី​អាច​បន្ថែម​ទៅ​វា​បាន​ឡើយ ហើយក៏​គ្មានអ្វី​អាច​ដកចេញ​ពី​វា​បាន​ដែរ​។ ព្រះ​បាន​ធ្វើ​ដូច្នេះ ដើម្បីឲ្យ​គេ​កោតខ្លាច​នៅចំពោះ​ព្រះអង្គ​។


មួយវិញទៀត ខ្ញុំ​បាន​ឃើញ​នៅក្រោម​ថ្ងៃ​ថា នៅ​កន្លែង​កាត់ក្ដី​មាន​សេចក្ដីអាក្រក់​នៅ​ទីនោះ ហើយ​នៅ​កន្លែង​នៃ​សេចក្ដីយុត្តិធម៌​ក៏​មាន​សេចក្ដីអាក្រក់​នៅ​ទីនោះ​ដែរ​។


ជាការពិត ការយល់សប្តិ​មក​ពី​មាន​កិច្ចការ​ច្រើន ហើយ​សំឡេង​របស់​មនុស្សល្ងង់​មក​ពី​មាន​ពាក្យសម្ដី​ច្រើន​។


ជាការ​ល្អ​ដែល​អ្នក​ចាប់​មួយនេះ ហើយក៏​មិន​ឲ្យ​មួយនោះ​របូតពីដៃ​អ្នក​ដែរ​; ដ្បិត​អ្នកដែល​កោតខ្លាច​ព្រះ នឹង​ចេញរួច​ពី​ការទាំងអស់​នេះ​។


ថ្វីត្បិតតែ​មនុស្សបាប​ធ្វើ​អាក្រក់​មួយរយ​ដង ហើយ​នៅតែ​មានអាយុវែង​ក៏ដោយ ប៉ុន្តែ​ខ្ញុំ​ដឹង​ថា នឹង​ទៅជា​ល្អ​ដល់​អ្នក​កោតខ្លាច​ព្រះ ពីព្រោះ​ពួកគេ​កោតខ្លាច​នៅចំពោះ​ព្រះអង្គ​។


ប៉ុន្តែ​វា​នឹង​មិន​ទៅជា​ល្អ​ដល់​មនុស្ស​អាក្រក់​ឡើយ ហើយ​គេ​នឹង​មិន​អាច​ធ្វើឲ្យ​អាយុ​វែង​ដូច​ស្រមោល​បាន​ដែរ ពីព្រោះ​គេ​មិន​កោតខ្លាច​នៅចំពោះ​ព្រះ​។


ខ្ញុំ​បាន​ឃើញ​ការទាំងអស់​នេះ ហើយ​ដាក់ចិត្ត​ចំពោះ​កិច្ចការ​ទាំងអស់​ដែល​ត្រូវបាន​ធ្វើ​នៅក្រោម​ថ្ងៃ គឺថា​ជួនកាល​មាន​មនុស្ស​ត្រួតត្រា​លើ​មនុស្សដទៃ ជា​អន្តរាយ​ដល់​ខ្លួន​វិញ​។


ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា នៅ​ថ្ងៃ​នៃ​ការជំនុំជម្រះ មនុស្ស​នឹង​រៀបរាប់​អំពី​ពាក្យ​ឥតប្រយោជន៍​ទាំងអស់​ដែល​គេ​បាន​និយាយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម