Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ាកុប 4:12 - ព្រះគម្ពីរខ្មែរសាកល

12 ព្រះអង្គ​ដែល​ជា​អ្នកតាំងក្រឹត្យវិន័យ និង​ជា​ចៅក្រម ដែល​អាច​សង្គ្រោះ និង​បំផ្លាញ មាន​តែមួយអង្គគត់​។ រីឯ​អ្នក​វិញ តើ​អ្នក​ជា​នរណា បានជា​វិនិច្ឆ័យ​អ្នកជិតខាង​របស់ខ្លួន​?

សូមមើលជំពូក ចម្លង

Khmer Christian Bible

12 មាន​តែ​ព្រះ​មួយ​អង្គ​ប៉ុណ្ណោះ​ ដែល​ជា​អ្នក​ផ្ដល់​ក្រឹត្យ​វិន័យ​ ហើយ​ជា​ចៅក្រម​ដែល​អាច​សង្គ្រោះ​ និង​បំផ្លាញ​បាន‍។​ រីឯ​អ្នក​វិញ​ តើ​អ្នក​ជា​អ្នកណា​ បាន​ជា​ហ៊ាន​ថ្កោល​ទោស​អ្នក​ជិត​ខាង​របស់​ខ្លួន​ដូច្នេះ?​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 អ្នក​ដែល​បង្កើត​ក្រឹត្យ​វិន័យ និង​ជា​ចៅ​ក្រម មាន​តែ​មួយ​ប៉ុណ្ណោះ គឺ​ជា​ព្រះ​ដែល​អាច​សង្គ្រោះ ហើយ​ក៏​អាច​បំ​ផ្លាញ​បាន​ដែរ។ រីឯ​អ្នក​វិញ តើ​អ្នក​ជា​អ្នក​ណា​ដែល​ហ៊ាន​ថ្កោល​ទោស​អ្នក​ជិត​ខាង​របស់​ខ្លួន​ដូច្នេះ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 មាន​តែ​ព្រះ‌ជាម្ចាស់​មួយ​ព្រះអង្គ​គត់​ដែល​បង្កើត​ក្រឹត្យ‌វិន័យ ហើយ​ព្រះអង្គ​ជា​ចៅ‌ក្រម​វិនិច្ឆ័យ​ទោស។ មាន​តែ​ព្រះអង្គ​ប៉ុណ្ណោះ​ដែល​អាច​សង្គ្រោះ និង​ធ្វើ​ឲ្យ​វិនាស។ រីឯ​អ្នក​វិញ តើ​អ្នក​មាន​ឋានៈ​អ្វី​បាន​ជា​ហ៊ាន​ថ្កោល​ទោស​បងប្អូន​ឯ​ទៀតៗ​ដូច្នេះ!។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ឯ​អ្នក​ដែល​តែង​ក្រិត្យ‌វិន័យ ហើយ​ជំនុំ​ជំរះ​ផង នោះ​មាន​តែ​១​ទេ គឺ​ជា​ព្រះ ដែល​ទ្រង់​អាច​នឹង​ជួយ​សង្គ្រោះ ឬ​បំផ្លាញ​ក៏​បាន ចុះ​តើ​អ្នក​ជា​អ្វី ដែល​ថ្កោល​ទោស​អ្នក​ដទៃ​នោះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

12 មាន​តែ​អុលឡោះ​មួយ​គត់​ដែល​បង្កើត​ហ៊ូកុំ ហើយ​ទ្រង់​ជា​ចៅ‌ក្រម​វិនិច្ឆ័យ​ទោស។ មាន​តែ​ទ្រង់​ប៉ុណ្ណោះ​ដែល​អាច​សង្គ្រោះ និង​ធ្វើ​ឲ្យ​វិនាស។ រីឯ​អ្នក​វិញ តើ​អ្នក​មាន​ឋានៈ​អ្វី បាន​ជា​ហ៊ាន​ថ្កោល​ទោស​បង​ប្អូន​ឯ​ទៀតៗ​ដូច្នេះ!

សូមមើលជំពូក ចម្លង




យ៉ាកុប 4:12
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ព្រះយេហូវ៉ា​ជា​ចៅក្រម​របស់ពួកយើង ព្រះយេហូវ៉ា​ជា​អ្នកតែងច្បាប់​របស់ពួកយើង ព្រះយេហូវ៉ា​ជា​ព្រះមហាក្សត្រ​របស់ពួកយើង ព្រះអង្គ​នឹង​សង្គ្រោះ​ពួកយើង​។


កុំ​ខ្លាច​អ្នក​ដែល​សម្លាប់​បានតែ​រូបកាយ ប៉ុន្តែ​មិនអាច​សម្លាប់​ព្រលឹង​បាន​នោះ​ឡើយ ផ្ទុយទៅវិញ ចូរ​ខ្លាច​ព្រះអង្គ​ដែល​អាច​បំផ្លាញ​ទាំង​រូបកាយ​ទាំង​ព្រលឹង​ក្នុង​ស្ថាននរកវិញ​ចុះ​។


ផ្ទុយទៅវិញ ខ្ញុំ​សូម​បញ្ជាក់​ដល់​អ្នករាល់គ្នា​ថា​គួរតែ​ខ្លាច​អ្នកណា គឺ​ត្រូវ​ខ្លាច​ព្រះអង្គ​ដែល​ក្រោយពី​សម្លាប់​ហើយ មាន​សិទ្ធិអំណាច​បោះ​ទៅក្នុង​ស្ថាននរក​។ មែនហើយ ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ចូរ​ខ្លាច​ព្រះអង្គនេះ​ចុះ។


ដូច្នេះ កុំឲ្យ​យើង​វិនិច្ឆ័យ​គ្នាទៅវិញទៅមក​ទៀតឡើយ ផ្ទុយទៅវិញ ចូរឲ្យ​សម្រេចចិត្ត​ថា នឹង​មិន​ដាក់​ឧបសគ្គ ឬ​សេចក្ដីបណ្ដាលឲ្យជំពប់ដួល​ឲ្យ​បងប្អូន​ឡើយ។


តើ​អ្នក​ជា​អ្វី បានជា​ហ៊ាន​វិនិច្ឆ័យ​អ្នកបម្រើ​របស់​អ្នកដទៃ​? អ្នកបម្រើនោះ​ឈរ​ក្ដី ដួល​ក្ដី ក៏​ស្រេចលើ​ចៅហ្វាយ​របស់គាត់​ទេ​; ក៏ប៉ុន្តែ​គាត់​នឹង​ឈរមាំ ពីព្រោះ​ព្រះអម្ចាស់​អាច​ឲ្យ​គាត់​ឈរមាំ​បាន​។


ដូច្នេះ ឱ មនុស្ស​អើយ! អ្នក​ទាំងអស់គ្នា​ដែល​វិនិច្ឆ័យ​គេ មិនអាចដោះសាបានឡើយ ដ្បិត​អ្នក​កំពុង​ផ្ដន្ទាទោស​ខ្លួនឯង ដោយ​ការដែល​វិនិច្ឆ័យ​គេ ពីព្រោះ​អ្នក​ដែល​វិនិច្ឆ័យ​គេ​នោះ ក៏​កំពុង​ប្រព្រឹត្ត​ដូចគ្នា​ដែរ​។


ឱ មនុស្ស​អើយ! តើ​អ្នក​ជា​អ្វី បានជា​ហ៊ាន​តមាត់​នឹង​ព្រះ​? អ្វី​ដែល​ត្រូវបាន​សូន មិន​អាច​និយាយ​នឹង​អ្នក​ដែល​សូន​ថា​៖ “ហេតុអ្វីបានជា​ធ្វើ​ខ្ញុំ​យ៉ាងនេះ​?” ទេ មែនទេ​?


ដោយហេតុនេះ ព្រះអង្គ​អាច​សង្គ្រោះ​ពួក​អ្នក​ដែល​ចូលមកជិត​ព្រះ​តាមរយៈ​ព្រះអង្គ​បាន​យ៉ាងពេញលេញ ពីព្រោះ​ព្រះអង្គ​មានព្រះជន្មរស់​ជារៀងរហូត ដើម្បី​ទូលអង្វរ​ជំនួស​ពួកគេ​។


បងប្អូន​អើយ កុំ​រអ៊ូរទាំ​ដាក់​គ្នាទៅវិញទៅមក​ឡើយ ដើម្បីកុំឲ្យ​ត្រូវបាន​ជំនុំជម្រះ​។ មើល៍! ចៅក្រម​ឈរ​នៅ​មាត់ទ្វារ​ហើយ​!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម