ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាកុស 8:11 - ព្រះគម្ពីរខ្មែរសាកល

មាន​ពួកផារិស៊ី​ចេញមក ហើយ​ចាប់ផ្ដើម​ប្រកែក​នឹង​ព្រះយេស៊ូវ ដោយ​ទាមទារ​ពី​ព្រះអង្គ​នូវ​ទីសម្គាល់​មួយ​ពី​លើមេឃ ដើម្បី​ល្បងល​ព្រះអង្គ។

សូមមើលជំពូក

Khmer Christian Bible

អ្នក​ខាង​គណៈ​ផារិស៊ី​ក៏​ចេញ​មក​ ហើយ​ចាប់​ផ្ដើម​សួរ​ដេញ​ដោល​ព្រះអង្គ​ ដើម្បី​ស្វែង​រក​ទី​សំគាល់​ពី​ស្ថាន​សួគ៌​ល្បង​ល​ព្រះអង្គ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពួក​ផារិ‌ស៊ី​ចេញ​មក ហើយ​ចាប់​ផ្ដើម​ជជែក​ដេញ​ដោល ដើម្បី​ល្បង​ល​ព្រះ‌អង្គ គេ​សូម​ឲ្យ​ព្រះ‌អង្គ​សម្តែង​ទី​សម្គាល់​មួយ​ពី​ស្ថាន​សួគ៌​ដល់​គេ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​ខាង​គណៈ​ផារី‌ស៊ី*​មក​ដល់ ហើយ​នាំ​គ្នា​ជជែក​ជា​មួយ​ព្រះ‌យេស៊ូ ដើម្បី​ល្បង‌ល​មើល​ព្រះអង្គ គេ​សូម​ឲ្យ​ព្រះអង្គ​សម្តែង​ទី​សម្គាល់​ដ៏​អស្ចារ្យ​អ្វី​មួយ​បញ្ជាក់​ថា ព្រះអង្គ​បាន​ទទួល​អំណាច​ពី​ព្រះ‌ជាម្ចាស់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​ពួក​ផារិស៊ី​ចេញ​មក តាំង​ជជែក ដើម្បី​នឹង​ល្បង​ទ្រង់ ដោយ​សូម​ឲ្យ​ទ្រង់​សំដែង​ទី​សំគាល់​ពី​លើ​មេឃ​ឲ្យ​គេ​ឃើញ

សូមមើលជំពូក

អាល់គីតាប

ពួក​ខាង​គណៈ​ផារី‌ស៊ី​មក​ដល់ ហើយ​នាំ​គ្នា​ជជែក​ជា​មួយ​អ៊ីសា ដើម្បី​ល្បង‌ល​មើល​អ៊ីសា គេ​សូម​ឲ្យ​អ៊ីសា​សំដែង​ទី​សំគាល់​ដ៏​អស្ចារ្យ​អ្វី​មួយ​បញ្ជាក់​ថា អ៊ីសា​បាន​ទទួល​អំណាច​ពី​អុលឡោះ។

សូមមើលជំពូក



ម៉ាកុស 8:11
27 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ​ឥឡូវនេះ ពួកយើង​នឹង​ហៅ​មនុស្ស​ក្អេងក្អាង​ថាមានពរ​។ មនុស្ស​ធ្វើ​អាក្រក់​មិនត្រឹមតែ​រីកចម្រើន​ប៉ុណ្ណោះទេ គឺ​ពួកគេ​ល្បងល​ព្រះ ហើយ​រួចខ្លួន​ផង’”។


ពេលនោះ អ្នកខ្លះ​ក្នុង​ពួកគ្រូវិន័យ និងពួកផារិស៊ី​ទូល​ព្រះអង្គ​ថា៖ “លោកគ្រូ យើងខ្ញុំ​ចង់​ឃើញ​ទីសម្គាល់​មួយ​ពី​លោក”។


មាន​ពួកផារិស៊ី​ចូលមកជិត​ព្រះអង្គ ហើយ​ល្បងល​ព្រះអង្គ​ដោយ​ទូលថា​៖ “តើ​ការដែល​បុរស​លែង​ប្រពន្ធ​របស់​ខ្លួន​ដោយ​ហេតុផល​ណាក៏ដោយ ត្រូវច្បាប់​ឬទេ​?”។


បន្ទាប់ពី​ព្រះយេស៊ូវ​យាង​មកដល់​ព្រះវិហារ ពួក​នាយកបូជាចារ្យ និង​ពួក​ចាស់ទុំ​របស់​ប្រជាជន​ក៏​ចូលមកជិត​ព្រះអង្គ ខណៈដែល​ព្រះអង្គ​កំពុង​បង្រៀន ហើយ​សួរថា​៖ “តើ​អ្នក​ធ្វើ​ការទាំងនេះ​ដោយ​សិទ្ធិអំណាច​អ្វី? តើ​នរណា​ប្រគល់​សិទ្ធិអំណាច​នេះ​ដល់​អ្នក?”។


បន្ទាប់មក ពួកផារិស៊ី​ក៏​ចេញទៅ​ពិគ្រោះគ្នា ដើម្បី​ដាក់អន្ទាក់​ចាប់​ព្រះយេស៊ូវ​តាមរយៈ​ព្រះបន្ទូល​របស់ព្រះអង្គ​។


ប៉ុន្តែ​ព្រះយេស៊ូវ​ទ្រង់​ជ្រាប​គំនិតអាក្រក់​របស់​ពួកគេ ក៏​មានបន្ទូលថា​៖“ពួក​មនុស្សមានពុត​អើយ‍! ហេតុអ្វីបានជា​អ្នករាល់គ្នា​ល្បងល​ខ្ញុំ​?


នៅ​ថ្ងៃ​នោះ មាន​ពួកសាឌូស៊ី​ដែល​និយាយថា​គ្មាន​ការរស់ឡើងវិញ ចូលមកជិត​ព្រះយេស៊ូវ ទូល​សួរ​ព្រះអង្គ


ព្រះយេស៊ូវ​ទ្រង់​ជ្រាប​ពុតត្បុត​របស់​ពួកគេ ក៏​មានបន្ទូល​នឹង​ពួកគេ​ថា៖“ហេតុអ្វីបានជា​អ្នករាល់គ្នា​ល្បងល​ខ្ញុំ​? ចូរ​យក​កាក់​ឌេណារីមក​ឲ្យ​ខ្ញុំ​មើល​មើល៍”។


ពួកគ្រូវិន័យរបស់ផារិស៊ី​ឃើញ​ថា​ព្រះអង្គ​សោយ​ជាមួយ​មនុស្សបាប និង​អ្នកទារពន្ធ ក៏​និយាយ​នឹង​ពួក​សិស្ស​របស់​ព្រះអង្គ​ថា​៖ “ម្ដេចក៏​គាត់​ហូប​ជាមួយ​អ្នកទារពន្ធ និង​មនុស្សបាប​ដូច្នេះ​?”។


ព្រះអង្គ​ទ្រង់​សួរ​ថា​៖“តើ​អ្នករាល់គ្នា​ប្រកែក​នឹង​ពួកគេ​អំពី​អ្វី​?”។


ពេលនោះ មើល៍! មាន​អ្នកច្បាប់​ម្នាក់​ក្រោកឡើង​ល្បងល​ព្រះយេស៊ូវ ដោយ​ទូល​សួរថា​៖ “លោកគ្រូ តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី ដើម្បី​ទទួល​ជីវិតអស់កល្បជានិច្ច​ជាមរតក​?”។


មាន​អ្នក​ខ្លះទៀត​ល្បងល​ព្រះយេស៊ូវ ដោយ​ទាមទារ​ពី​ព្រះអង្គ​នូវ​ទីសម្គាល់​មួយ​ពី​លើមេឃ​។


ព្រះយេស៊ូវ​ក៏​មានបន្ទូល​នឹង​គាត់​ថា​៖“ប្រសិនបើ​អ្នករាល់គ្នា​មិន​ឃើញ​ទីសម្គាល់ និង​ការអស្ចារ្យ​ទេ អ្នករាល់គ្នា​មិន​ជឿ​សោះឡើយ”។


ពួកគេ​ក៏​ទូល​សួរ​ព្រះអង្គ​ថា​៖ “ចុះ​លោក​ធ្វើ​ទីសម្គាល់​អ្វី ដើម្បីឲ្យ​យើងខ្ញុំ​ឃើញ ហើយ​ជឿ​លោក​បាន​? តើ​លោក​នឹង​ធ្វើ​អ្វី​?


ក្នុង​ពួក​មេគ្រប់គ្រង ឬ​ពួកផារិស៊ី គ្មាន​អ្នកណា​ជឿលើ​អ្នកនោះ​ទេ មែនទេ​?


ពួកគេ​និយាយ​ល្បងល​ព្រះអង្គ​ដូច្នេះ ដើម្បីឲ្យ​បាន​រឿង​ចោទប្រកាន់​ព្រះអង្គ​។ ប៉ុន្តែ​ព្រះយេស៊ូវ​វិញ ព្រះអង្គ​ឱនចុះ ហើយ​ចាប់ផ្ដើម​សរសេរ​នៅលើ​ដី​ដោយ​ព្រះអង្គុលី​។


ពេត្រុស​ក៏​និយាយ​នឹង​នាង​ថា​៖ “ហេតុអ្វីបានជា​ពួកអ្នក​ព្រមព្រៀងគ្នា​ល្បងល​ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់​ដូច្នេះ​? មើល៍! ជើង​របស់​ពួក​អ្នក​ដែល​បញ្ចុះសព​ប្ដី​នាង​នៅ​មាត់ទ្វារ​ហើយ ពួកគេ​នឹង​សែង​នាង​យកទៅ​ដែរ”។


កុំឲ្យ​យើង​ល្បងល​ព្រះ​គ្រីស្ទ ដូចដែល​អ្នកខ្លះ​ក្នុង​ពួកគាត់​បាន​ល្បងល​ឡើយ ជាលទ្ធផល អ្នកទាំងនោះ​ត្រូវ​សត្វពស់​បំផ្លាញជីវិត​។