Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 7:48 - ព្រះគម្ពីរខ្មែរសាកល

48 ក្នុង​ពួក​មេគ្រប់គ្រង ឬ​ពួកផារិស៊ី គ្មាន​អ្នកណា​ជឿលើ​អ្នកនោះ​ទេ មែនទេ​?

សូមមើលជំពូក ចម្លង

Khmer Christian Bible

48 តើ​មាន​នរណា​នៅ​ក្នុង​ចំណោម​ពួក​មេ​ដឹកនាំ​ និង​ពួកអ្នក​ខាង​គណៈ​ផារិស៊ី​ជឿ​អ្នក​នោះ​ដែរ​ឬ​ទេ?​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

48 តើ​មាន​អ្នក​ណា​ម្នាក់​ក្នុង​ពួក​នាម៉ឺន ឬ​ក្នុង​ពួក​ផារិ‌ស៊ី ជឿ​ដល់​អ្នក​នោះ​ឬ​ទេ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

48 ក្នុង​ចំណោម​អ្នក​ដឹក​នាំ និង​ក្នុង​ចំណោម​ពួក​ខាង​គណៈ​ផារីស៊ី គ្មាន​នរណា​ជឿ​លើ​អ្នក​នោះ​សោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

48 តើ​មាន​អ្នក​ឯ​ណា​ក្នុង​ពួក​នាម៉ឺន ឬ​ក្នុង​ពួក​ផារិស៊ី ដែល​ជឿ​ដល់​អ្នក​នោះ​ឬ​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

48 ក្នុង​ចំណោម​អ្នក​ដឹក​នាំ និង​ក្នុង​ចំណោម​ពួក​ខាង​គណៈ​ផារីស៊ី គ្មាន​នរណា​ជឿ​លើ​អ្នក​នោះ​សោះ

សូមមើលជំពូក ចម្លង




យ៉ូហាន 7:48
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ទោះបីជាយ៉ាងណាក៏ដោយ ក៏​មាន​ច្រើន​នាក់​ក្នុង​ពួក​មេគ្រប់គ្រង​ជឿលើ​ព្រះអង្គ​។ ប៉ុន្តែ​ដោយសារតែ​ពួកផារិស៊ី ពួកគេ​មិន​សារភាព​ទេ ក្រែងលោ​ត្រូវ​បណ្ដេញចេញពីសាលាប្រជុំ​។


គ្មានអ្នកណា​ក្នុងចំណោម​ពួក​មេគ្រប់គ្រង​នៃ​សម័យ​នេះ​បាន​ស្គាល់​ព្រះប្រាជ្ញាញាណនេះ​ទេ ដ្បិត​ប្រសិនបើ​ពួកគេ​បាន​ស្គាល់ ម្ល៉េះសម​ពួកគេ​មិន​បាន​ឆ្កាង​ព្រះអម្ចាស់​នៃ​សិរីរុងរឿង​ឡើយ​។


តើ​មនុស្ស​មានប្រាជ្ញា​នៅ​ឯណា​? តើ​បណ្ឌិត​នៅ​ឯណា​? តើ​អ្នកដេញដោល​នា​សម័យ​នេះ​នៅ​ឯណា​? តើ​ព្រះ​មិន​បាន​ធ្វើឲ្យ​ប្រាជ្ញា​របស់​ពិភពលោក​ទៅជាសេចក្ដីល្ងង់​ទេ​ឬ​?


មើល៍! គាត់​កំពុង​និយាយ​ដោយ​បើកចំហ ហើយ​គេ​មិន​ថា​អ្វី​ឲ្យ​គាត់​សោះ​។ ប្រហែល​ពួក​មេគ្រប់គ្រង​បាន​ដឹង​ពិតប្រាកដ​ថា អ្នកនេះ​ជា​ព្រះ​គ្រីស្ទ​ទេដឹង​?


ដូច្នេះ ព្រះបន្ទូល​របស់​ព្រះ​បាន​ចម្រើនឡើង ហើយ​ចំនួន​សិស្ស​នៅ​យេរូសាឡិម​ក៏​កាន់តែ​កើនឡើង​យ៉ាងច្រើន ថែមទាំង​មាន​បូជាចារ្យ​ជាច្រើន​បាន​ប្រតិបត្តិតាម​ជំនឿ​នេះ​ដែរ​។


នីកូដេម​ជា​អ្នក​ដែល​ធ្លាប់​មករក​ព្រះយេស៊ូវ​ពីមុន និង​ជា​ម្នាក់​ក្នុង​ពួកគេ និយាយថា​៖


ពេល​នោះ ព្រះយេស៊ូវ​មានបន្ទូល​ថា៖“ព្រះ​បិតា​ជា​ព្រះអម្ចាស់​នៃមេឃ និងផែនដី​អើយ! ទូលបង្គំ​សូម​សរសើរតម្កើង​ព្រះអង្គ​ពីព្រោះ​ព្រះអង្គ​បាន​លាក់​សេចក្ដីទាំងនេះ​ពី​អ្នក​មានប្រាជ្ញា និង​អ្នក​មានចំណេះដឹង គឺ​ព្រះអង្គ​បាន​សម្ដែង​សេចក្ដីទាំងនេះ​ដល់​កូនក្មេង​វិញ​។


បន្ទាប់មក ពីឡាត់​បាន​ហៅ​ពួក​នាយកបូជាចារ្យ ពួក​មេគ្រប់គ្រង និង​ប្រជាជន​មក


មាន​បុរស​ម្នាក់​ក្នុង​ពួកផារិស៊ី ឈ្មោះ​នីកូដេម ជា​មេគ្រប់គ្រង​នៃ​ជនជាតិយូដា​។


ប៉ុន្តែ​ប្រជាជន​នេះ​ដែល​មិន​ស្គាល់​ក្រឹត្យវិន័យ ត្រូវ​បណ្ដាសា​ហើយ​!”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម