Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 8:11 - Khmer Christian Bible

11 អ្នក​ខាង​គណៈ​ផារិស៊ី​ក៏​ចេញ​មក​ ហើយ​ចាប់​ផ្ដើម​សួរ​ដេញ​ដោល​ព្រះអង្គ​ ដើម្បី​ស្វែង​រក​ទី​សំគាល់​ពី​ស្ថាន​សួគ៌​ល្បង​ល​ព្រះអង្គ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

11 មាន​ពួកផារិស៊ី​ចេញមក ហើយ​ចាប់ផ្ដើម​ប្រកែក​នឹង​ព្រះយេស៊ូវ ដោយ​ទាមទារ​ពី​ព្រះអង្គ​នូវ​ទីសម្គាល់​មួយ​ពី​លើមេឃ ដើម្បី​ល្បងល​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ពួក​ផារិ‌ស៊ី​ចេញ​មក ហើយ​ចាប់​ផ្ដើម​ជជែក​ដេញ​ដោល ដើម្បី​ល្បង​ល​ព្រះ‌អង្គ គេ​សូម​ឲ្យ​ព្រះ‌អង្គ​សម្តែង​ទី​សម្គាល់​មួយ​ពី​ស្ថាន​សួគ៌​ដល់​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ពួក​ខាង​គណៈ​ផារី‌ស៊ី*​មក​ដល់ ហើយ​នាំ​គ្នា​ជជែក​ជា​មួយ​ព្រះ‌យេស៊ូ ដើម្បី​ល្បង‌ល​មើល​ព្រះអង្គ គេ​សូម​ឲ្យ​ព្រះអង្គ​សម្តែង​ទី​សម្គាល់​ដ៏​អស្ចារ្យ​អ្វី​មួយ​បញ្ជាក់​ថា ព្រះអង្គ​បាន​ទទួល​អំណាច​ពី​ព្រះ‌ជាម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 នោះ​ពួក​ផារិស៊ី​ចេញ​មក តាំង​ជជែក ដើម្បី​នឹង​ល្បង​ទ្រង់ ដោយ​សូម​ឲ្យ​ទ្រង់​សំដែង​ទី​សំគាល់​ពី​លើ​មេឃ​ឲ្យ​គេ​ឃើញ

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ពួក​ខាង​គណៈ​ផារី‌ស៊ី​មក​ដល់ ហើយ​នាំ​គ្នា​ជជែក​ជា​មួយ​អ៊ីសា ដើម្បី​ល្បង‌ល​មើល​អ៊ីសា គេ​សូម​ឲ្យ​អ៊ីសា​សំដែង​ទី​សំគាល់​ដ៏​អស្ចារ្យ​អ្វី​មួយ​បញ្ជាក់​ថា អ៊ីសា​បាន​ទទួល​អំណាច​ពី​អុលឡោះ។

សូមមើលជំពូក ចម្លង




ម៉ាកុស 8:11
27 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក​ ពួក​គ្រូវិន័យ​ និង​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ខ្លះ​បាន​ទូល​ថា៖​ «លោក​គ្រូ​ យើង​ចង់​ឃើញ​ទីសំគាល់​មួយ​ពី​លោក»​


ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​បាន​ចូល​មក​ជិត​ល្បងល​ព្រះអង្គ​ ដោយ​ទូល​សួរ​ថា៖​ «តើ​វិន័យ​អនុញ្ញាត​ដែរ​ឬ​ទេ​ បើ​បុរស​លែង​ប្រពន្ធ​ដោយ​ហេតុ​ផល​ណា​ក៏​ដោយ​នោះ?»​


កាល​ព្រះអង្គ​បាន​ចូល​ទៅ​ក្នុង​ព្រះ​វិហារ​ហើយ​ ពួក​សម្ដេច​សង្ឃ​ និង​ពួក​ចាស់ទុំ​របស់​ប្រជាជន​ក៏​ចូល​មក​ជិត​ព្រះអង្គ​ ពេល​ព្រះអង្គ​កំពុង​បង្រៀន​ ពួកគេ​ទូល​សួរ​ថា៖​ «តើ​អ្នក​ធ្វើ​ការ​ទាំង​នេះ​ដោយ​សិទ្ធិ​អំណាច​អ្វី?​ តើ​នរណា​ឲ្យ​សិទ្ធិ​អំណាច​នេះ​ដល់​អ្នក?»​


បន្ទាប់​មក​ ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​បាន​ចេញ​ទៅ​ពិគ្រោះ​គ្នា​ ដើម្បី​ចាប់​កំហុស​ពេល​ព្រះអង្គ​មាន​បន្ទូល​


ប៉ុន្ដែ​ព្រះយេស៊ូ​ជ្រាប​ពី​បំណង​អាក្រក់​របស់​ពួកគេ​ ក៏​មាន​បន្ទូល​ថា៖​ «មនុស្ស​មាន​ពុត​អើយ‍!​ ហេតុអ្វី​ក៏​អ្នករាល់គ្នា​ល្បងល​ខ្ញុំ​ដូច្នេះ?​


នៅ​ថ្ងៃ​នោះ​ ពួក​អ្នក​ខាង​គណៈ​សាឌូស៊ី​ដែល​និយាយ​ថា​ គ្មាន​ការ​រស់​ឡើង​វិញ​ បាន​ចូល​មក​ជិត​ព្រះអង្គ​សួរ​


ព្រះអង្គ​ជ្រាប​ពី​ពុត​ត្បុត​ពួកគេ​ ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់គ្នា​ល្បង​ល​ខ្ញុំ​ដូច្នេះ?​ ចូរ​យក​ប្រាក់​មួយ​ឌេណារី​ឲ្យ​ខ្ញុំ»​


គ្រូ​វិន័យ​ខាង​គណៈ​ផារិស៊ី​ ពេល​ឃើញ​ព្រះអង្គ​បរិភោគ​អាហារ​ជាមួយ​ពួក​អ្នក​ទារ​ពន្ធដារ​ និង​ពួក​មនុស្ស​បាប​ដូច្នេះ​ ក៏​សួរ​ពួក​សិស្ស​ព្រះអង្គ​ថា៖​ «ហេតុ​អ្វី​បាន​ជា​គាត់​បរិភោគ​ជាមួយ​អ្នក​ទារ​ពន្ធដារ​ និង​មនុស្ស​បាប​ដូច្នេះ?»​


ព្រះអង្គ​សួរ​ពួកគេ​ថា៖​ «តើ​អ្នក​រាល់គ្នា​កំពុង​សួរ​ដេញ​ដោល​គ្នា​អំពី​អ្វី?»​


ក្រោយមក​ មាន​អ្នក​ជំនាញ​ច្បាប់​ម្នាក់​បាន​ក្រោក​ឈរ​ឡើង​ល្បង​ព្រះអង្គ​ថា៖​ «លោក​គ្រូ​ តើ​ខ្ញុំ​គួរ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​នឹង​បាន​ជីវិត​អស់​កល្ប​ជានិច្ច​ជា​មរតក?»​


អ្នក​ខ្លះ​ទៀត​ល្បង​ល​ព្រះអង្គ​ ដោយ​រក​ទីសំគាល់​នៃ​ស្ថានសួគ៌​ពី​ព្រះអង្គ​


ព្រះយេស៊ូ​ក៏​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «បើ​អ្នក​រាល់គ្នា​មិន​ឃើញ​ទី​សំគាល់​ និង​ការ​អស្ចារ្យ​ទេ​ នោះ​អ្នក​រាល់គ្នា​មុខ​ជា​មិន​ជឿ​ឡើយ»​


ពួកគេ​ក៏​ទូល​សួរ​ព្រះអង្គ​ទៀត​ថា៖​ «បើ​ដូច្នេះ​ តើ​លោក​នឹង​ធ្វើ​ទី​សំគាល់​អស្ចារ្យ​អ្វី​ដើម្បី​ឲ្យ​យើង​ឃើញ​ ហើយ​ជឿ​លោក?​ តើ​លោក​នឹង​ធ្វើ​អ្វី?​


តើ​មាន​នរណា​នៅ​ក្នុង​ចំណោម​ពួក​មេ​ដឹកនាំ​ និង​ពួកអ្នក​ខាង​គណៈ​ផារិស៊ី​ជឿ​អ្នក​នោះ​ដែរ​ឬ​ទេ?​


ពួកគេ​និយាយ​ដូច្នេះ​ដោយ​ល្បងល​ព្រះអង្គ​ ដើម្បី​ឲ្យ​បាន​រឿង​ចោទ​ប្រកាន់​ព្រះអង្គ​ ប៉ុន្ដែ​ព្រះយេស៊ូ​បាន​ឱន​សរសេរ​នៅ​លើ​ដី​ដោយ​ម្រាម​ដៃ​


ពេល​នោះ​លោក​ពេត្រុស​ក៏​និយាយ​ទៅ​នាង​ថា៖​ «ហេតុអ្វី​បាន​ជា​អ្នក​ព្រមព្រៀង​គ្នា​ល្បងល​ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់​ដូច្នេះ?​ មើល៍​ ជើង​របស់​ពួក​អ្នក​ដែល​បញ្ចុះ​សព​ប្ដី​របស់​នាង​នៅ​មាត់​ទ្វារ​ហើយ​ ពួកគេ​នឹង​សែង​នាង​យកទៅ​ដែរ»។​


កុំ​ល្បង​នឹង​ព្រះគ្រិស្ដ​ដូចជា​ពួកគេ​ខ្លះ​បាន​ល្បង​ ហើយ​ត្រូវ​ស្លាប់​ដោយ​ពស់​ចឹក​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម