ការទាំងអស់នេះបានកើតឡើង ដើម្បីឲ្យសេចក្ដីដែលព្រះអម្ចាស់មានបន្ទូលតាមរយៈព្យាការីត្រូវបានបំពេញឲ្យសម្រេច ដែលថា:
ម៉ាកុស 14:49 - ព្រះគម្ពីរខ្មែរសាកល ខ្ញុំនៅជាមួយអ្នករាល់គ្នាជារៀងរាល់ថ្ងៃ ទាំងបង្រៀនក្នុងព្រះវិហារ តែអ្នករាល់គ្នាមិនបានចាប់ខ្ញុំទេ។ យ៉ាងណាមិញ ការនេះកើតឡើង ដើម្បីឲ្យគម្ពីរត្រូវបានបំពេញឲ្យសម្រេច”។ Khmer Christian Bible ខ្ញុំនៅជាមួយអ្នករាល់គ្នារាល់ថ្ងៃ ទាំងបង្រៀននៅក្នុងព្រះវិហារផង អ្នករាល់គ្នាមិនចាប់ខ្ញុំទេ ប៉ុន្ដែការនេះកើតឡើង ដើម្បីឲ្យបានសម្រេចតាមបទគម្ពីរ» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំនៅជាមួយអ្នករាល់គ្នារាល់ថ្ងៃ ទាំងបង្រៀននៅក្នុងព្រះវិហារផង ហើយអ្នករាល់គ្នាមិនបានចាប់ខ្ញុំទេ ប៉ុន្តែ បទគម្ពីរត្រូវតែបានសម្រេច»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជារៀងរាល់ថ្ងៃ ខ្ញុំនៅក្នុងព្រះវិហារ*ជាមួយអស់លោកទាំងបង្រៀនផង តែអស់លោកពុំបានចាប់ខ្ញុំទេ។ ការណ៍ទាំងនេះកើតឡើង ដើម្បីឲ្យបានស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំបាននៅជាមួយនឹងអ្នករាល់គ្នា ព្រមទាំងបង្រៀនក្នុងព្រះវិហាររាល់តែថ្ងៃផង តែអ្នករាល់គ្នាមិនបានចាប់ខ្ញុំសោះ ប៉ុន្តែ នេះដើម្បីនឹងធ្វើឲ្យសំរេចតាមបទគម្ពីរទេ អាល់គីតាប ជារៀងរាល់ថ្ងៃ ខ្ញុំនៅក្នុងម៉ាស្ជិទជាមួយអស់លោកទាំងបង្រៀនផង តែអស់លោកពុំបានចាប់ខ្ញុំទេ។ ការណ៍ទាំងនេះកើតឡើងដើម្បីឲ្យបានស្របតាមសេចក្ដី ដែលមានចែងទុកក្នុងគីតាប»។ |
ការទាំងអស់នេះបានកើតឡើង ដើម្បីឲ្យសេចក្ដីដែលព្រះអម្ចាស់មានបន្ទូលតាមរយៈព្យាការីត្រូវបានបំពេញឲ្យសម្រេច ដែលថា:
ប៉ុន្តែបើធ្វើដូច្នេះ គម្ពីរដែលចែងថាត្រូវតែកើតឡើងយ៉ាងនេះ នឹងត្រូវបានបំពេញឲ្យសម្រេចយ៉ាងដូចម្ដេច?”។
នៅពេលនោះ ព្រះយេស៊ូវមានបន្ទូលនឹងហ្វូងមនុស្សថា៖“អ្នករាល់គ្នាចេញមកទាំងកាន់ដាវកាន់ដំបងដើម្បីចាប់ខ្ញុំ ដូចជាតាមចាប់ចោរប្លន់ឬ? ខ្ញុំអង្គុយបង្រៀនក្នុងព្រះវិហារជារៀងរាល់ថ្ងៃ តែអ្នករាល់គ្នាមិនបានចាប់ខ្ញុំទេ។
យ៉ាងណាមិញ ការទាំងអស់នេះកើតឡើង ដើម្បីឲ្យគម្ពីររបស់បណ្ដាព្យាការីត្រូវបានបំពេញឲ្យសម្រេច”។ ពេលនោះ សិស្សទាំងអស់គ្នាបោះបង់ព្រះអង្គចោល ហើយក៏រត់គេចទៅ។
បន្ទាប់មក ព្រះយេស៊ូវទ្រង់ក្រោកឡើងពីទីនោះ ហើយយាងទៅស្រុកយូឌា និងត្រើយម្ខាងទន្លេយ័រដាន់។ ហ្វូងមនុស្សមកជុំគ្នានៅឯព្រះអង្គសាជាថ្មី ព្រះអង្គក៏បង្រៀនពួកគេម្ដងទៀតដូចសព្វដង។
ពួកគេមកដល់យេរូសាឡិមម្ដងទៀត។ នៅពេលព្រះអង្គកំពុងយាងក្នុងព្រះវិហារ ពួកនាយកបូជាចារ្យ ពួកគ្រូវិន័យ និងពួកចាស់ទុំបានមករកព្រះអង្គ
នៅពេលកំពុងបង្រៀនក្នុងព្រះវិហារ ព្រះយេស៊ូវទ្រង់សួរថា៖“ម្ដេចក៏ពួកគ្រូវិន័យនិយាយថា ព្រះគ្រីស្ទជាពូជពង្សរបស់ដាវីឌ?
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“អ្នករាល់គ្នាចេញមកទាំងកាន់ដាវកាន់ដំបងដើម្បីចាប់ខ្ញុំ ដូចជាតាមចាប់ចោរប្លន់ឬ?
ព្រះយេស៊ូវបានបង្រៀនគេនៅក្នុងព្រះវិហារជារៀងរាល់ថ្ងៃ។ ពួកនាយកបូជាចារ្យ ពួកគ្រូវិន័យ និងពួកអភិជនក្នុងចំណោមប្រជាជន ក៏ចង់បំផ្លាញជីវិតព្រះអង្គ
ខ្ញុំប្រាប់អ្នករាល់គ្នាថា សេចក្ដីនេះដែលមានសរសេរទុកមកថា:‘លោកត្រូវគេរាប់ជាមួយមនុស្សឥតច្បាប់’ត្រូវតែបានបំពេញឲ្យសម្រេចនៅក្នុងខ្ញុំ ដ្បិតសេចក្ដីដែលមានសរសេរទុកមកទាក់ទងនឹងខ្ញុំកំពុងតែបានបំពេញឲ្យសម្រេចហើយ”។
ព្រះយេស៊ូវទ្រង់តបនឹងលោកថា៖“ខ្ញុំបាននិយាយនឹងមនុស្សលោកដោយបើកចំហហើយ។ ខ្ញុំតែងតែបង្រៀននៅក្នុងសាលាប្រជុំ និងក្នុងព្រះវិហារ ជាកន្លែងដែលជនជាតិយូដាទាំងអស់ប្រជុំគ្នា ហើយគ្មានអ្វីដែលខ្ញុំនិយាយដោយសម្ងាត់ឡើយ។
នៅថ្ងៃចុងបញ្ចប់នៃពិធីបុណ្យ ជាថ្ងៃដ៏សំខាន់ ព្រះយេស៊ូវទ្រង់ក្រោកឈរ ហើយស្រែកឡើងថា៖“ប្រសិនបើអ្នកណាស្រេក ចូរមករកខ្ញុំហើយផឹកចុះ។
ព្រះយេស៊ូវមានបន្ទូលនឹងហ្វូងមនុស្សសាជាថ្មីថា៖“គឺខ្ញុំជាពន្លឺនៃពិភពលោក។ អ្នកដែលមកតាមខ្ញុំ មិនដើរក្នុងសេចក្ដីងងឹតសោះឡើយ ប៉ុន្តែនឹងមានពន្លឺនៃជីវិតវិញ”។
ព្រលឹមឡើង ព្រះយេស៊ូវយាងមកដល់ព្រះវិហារម្ដងទៀត ប្រជាជនទាំងមូលក៏មករកព្រះអង្គ ដូច្នេះព្រះអង្គគង់ចុះ ហើយចាប់ផ្ដើមបង្រៀនពួកគេ។