Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 14:49 - Khmer Christian Bible

49 ខ្ញុំ​នៅ​ជាមួយ​អ្នក​រាល់គ្នា​រាល់​ថ្ងៃ​ ទាំង​បង្រៀន​នៅ​ក្នុង​ព្រះ​វិហារ​ផង​ អ្នក​រាល់គ្នា​មិន​ចាប់​ខ្ញុំ​ទេ​ ប៉ុន្ដែ​ការ​នេះ​កើត​ឡើង​ ដើម្បី​ឲ្យ​បាន​សម្រេច​តាម​បទ​គម្ពីរ»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

49 ខ្ញុំ​នៅ​ជាមួយ​អ្នករាល់គ្នា​ជា​រៀងរាល់ថ្ងៃ ទាំង​បង្រៀន​ក្នុង​ព្រះវិហារ តែ​អ្នករាល់គ្នា​មិន​បាន​ចាប់​ខ្ញុំ​ទេ​។ យ៉ាងណាមិញ ការនេះ​កើតឡើង ដើម្បីឲ្យ​គម្ពីរត្រូវបាន​បំពេញឲ្យសម្រេច”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

49 ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​រាល់​ថ្ងៃ ទាំង​បង្រៀន​នៅ​ក្នុង​ព្រះ‌វិហារ​ផង ហើយ​អ្នក​រាល់​គ្នា​មិន​បាន​ចាប់​ខ្ញុំ​ទេ ប៉ុន្តែ បទ​គម្ពីរ​ត្រូវ​តែ​បាន​សម្រេច»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

49 ជា​រៀង​រាល់​ថ្ងៃ ខ្ញុំ​នៅ​ក្នុង​ព្រះ‌វិហារ*​ជា​មួយ​អស់​លោក​ទាំង​បង្រៀន​ផង តែ​អស់​លោក​ពុំ​បាន​ចាប់​ខ្ញុំ​ទេ។ ការណ៍​ទាំង​នេះ​កើត​ឡើង ដើម្បី​ឲ្យ​បាន​ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

49 ខ្ញុំ​បាន​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ព្រម​ទាំង​បង្រៀន​ក្នុង​ព្រះ‌វិហារ​រាល់​តែ​ថ្ងៃ​ផង តែ​អ្នក​រាល់​គ្នា​មិន​បាន​ចាប់​ខ្ញុំ​សោះ ប៉ុន្តែ នេះ​ដើម្បី​នឹង​ធ្វើ​ឲ្យ​សំរេច​តាម​បទ​គម្ពីរ​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

49 ជា​រៀង​រាល់​ថ្ងៃ ខ្ញុំ​នៅ​ក្នុង​ម៉ាស្ជិទ​ជា​មួយ​អស់​លោក​ទាំង​បង្រៀន​ផង តែ​អស់​លោក​ពុំ​បាន​ចាប់​ខ្ញុំ​ទេ។ ការណ៍​ទាំង​នេះ​កើត​ឡើង​ដើម្បី​ឲ្យ​បាន​ស្រប​តាម​សេចក្ដី ដែល​មាន​ចែង​ទុក​ក្នុង​គីតាប»។

សូមមើលជំពូក ចម្លង




ម៉ាកុស 14:49
27 ការដាក់ឲ្យឆ្លើយតបគ្នា  

ការ​ទាំង​នេះ​កើត​ឡើង​ ដើម្បី​សម្រេច​សេចក្ដី​ដែល​ព្រះអម្ចាស់​បាន​មាន​បន្ទូល​តាមរយៈ​អ្នក​នាំ​ព្រះបន្ទូល​ថា៖​


បើ​ធ្វើ​ដូច្នេះ​ តើ​បទ​គម្ពីរ​ដែល​ចែង​ថា​ ត្រូវ​តែ​កើត​ឡើង​ដូច្នេះ​ នឹង​អាច​សម្រេច​បាន​យ៉ាង​ដូច​ម្ដេច?»​


នៅ​ពេល​នោះ​ ព្រះយេស៊ូ​ក៏​មាន​បន្ទូល​ទៅ​បណ្ដាជន​ថា៖​ «តើ​អ្នក​រាល់គ្នា​មក​ត​ទល់​នឹង​ចោរ​ឬ​អី​ បាន​ជា​មក​ចាប់​ខ្ញុំ​ទាំង​មាន​ដាវ​ និង​ដំបង​ដូច្នេះ?​ ខ្ញុំ​អង្គុយ​បង្រៀន​នៅ​ក្នុង​ព្រះ​វិហារ​រាល់​ថ្ងៃ​ នោះ​អ្នក​រាល់គ្នា​មិន​ចាប់​ខ្ញុំ​ទេ​


ប៉ុន្ដែ​ការ​ទាំង​អស់​នេះ​កើត​ឡើង​ ដើម្បី​សម្រេច​តាម​បទ​គម្ពីរ​របស់​អ្នក​នាំ​ព្រះបន្ទូល»។​ ពេល​នោះ​ ពួក​សិស្ស​ក៏​រត់​គេច​ខ្លួន​ចោល​ព្រះអង្គ​ទាំង​អស់​គ្នា។​


បន្ទាប់​ពី​បាន​ចាក​ចេញ​ពី​ទី​នោះ​ ព្រះអង្គក៏​មក​ដល់​ស្រុក​យូដា​ដែល​នៅ​ត្រើយ​ម្ខាង​អូរ​យ័រដាន់​ ហើយ​បណ្ដា​ជនក៏​ជួប​ជុំ​គ្នា​មក​ឯ​ព្រះអង្គ​ម្ដង​ទៀត​ ព្រះអង្គ​ក៏​បង្រៀន​ពួកគេ​តាម​ទម្លាប់​ព្រះអង្គ​


រួច​ពួកគេ​ក៏​មក​ក្រុង​យេរូសាឡិម​ម្ដង​ទៀត​ ហើយ​ពេល​ដែល​ព្រះអង្គ​កំពុង​ដើរ​ក្នុង​ព្រះវិហារ​ ពួក​សម្ដេច​សង្ឃ​ ពួក​គ្រូ​វិន័យ​ និងពួក​ចាស់​ទុំ​បាន​ដើរ​សំដៅ​មក​ឯ​ព្រះអង្គ​


ព្រះយេស៊ូ​មាន​បន្ទូល​នៅ​ពេល​បង្រៀន​នៅ​ក្នុង​ព្រះ​វិហារ​ថា៖​ «តើ​ហេតុ​ដូច​ម្ដេច​បាន​ជា​ពួក​គ្រូ​វិន័យ​និយាយ​ថា​ ព្រះគ្រិស្ដ​ជា​ពូជ​ពង្ស​ដាវីឌ​ដូច្នេះ?​


ព្រះយេស៊ូ​ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «តើ​អ្នក​រាល់គ្នា​មកត​ទល់​នឹង​ចោរ​ឬ​អី​ បាន​ជា​មក​ចាប់​ខ្ញុំ​ទាំង​មាន​ដាវ​ និង​ដំបង​ដូច្នេះ?​


ពួកគេ​ទាំង​អស់​គ្នា​ក៏​រត់​គេច​ខ្លួន​ចោល​ព្រះអង្គ​អស់​


រួច​ព្រះអង្គ​ក៏​បង្រៀន​នៅ​ក្នុង​ព្រះវិហារ​រាល់​ថ្ងៃ​ រីឯ​ពួក​សម្ដេច​សង្ឃ​ ពួក​គ្រូ​វិន័យ​ និង​ពួក​មេ​ដឹកនាំ​ប្រជាជន​វិញ​ កំពុង​រក​មធ្យោបាយ​សម្លាប់​ព្រះអង្គ​


ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ សេចក្ដី​ដែល​បាន​ចែង​ទុក​អំពី​ខ្ញុំ​នេះ​ត្រូវ​តែ​សម្រេច​ ដែល​ថា​ គេ​បាន​រាប់​លោក​បញ្ចូល​ជាមួយ​ពួក​ល្មើស​ច្បាប់។​ ​សេចក្ដី​ដែល​ទាក់​ទង​នឹង​ខ្ញុំ​ឈាន​ដល់​ការ​សម្រេច​ហើយ»។​


ហើយ​នៅ​ក្នុង​ព្រះវិហារ​ ព្រះយេស៊ូ​កំពុង​យាង​ចុះ​ឡើង​នៅ​ក្នុង​សាលា​សំណាក់​សាឡូម៉ូន​


ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​សម្ដេច​សង្ឃថា៖​ «ខ្ញុំ​បាន​ប្រកាស​ប្រាប់​មនុស្ស​លោក​នៅ​ទី​សាធារណៈ​ ខ្ញុំ​តែងតែ​បង្រៀន​នៅ​ក្នុង​សាលា​ប្រជុំ​ និង​នៅ​ក្នុង​ព្រះវិហារ​ជា​កន្លែង​ដែល​ជនជាតិ​យូដា​ទាំង​អស់​ជួប​ជុំ​គ្នា​ ហើយ​ខ្ញុំ​មិន​ដែល​និយាយ​អ្វី​ដោយ​លាក់​កំបាំង​ទេ​


នៅ​ថ្ងៃ​ចុងក្រោយ​នៃ​ពិធី​បុណ្យ​ ជា​ថ្ងៃ​ដ៏​សំខាន់​ ព្រះយេស៊ូ​ក៏​ក្រោក​ឈរ​ឡើង​ ហើយ​បន្លឺ​សំឡេង​ថា៖​ «បើ​អ្នកណា​ស្រេក​ ចូរ​មក​ឯ​ខ្ញុំ​ ហើយ​ផឹក​ចុះ​


ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​បណ្ដាជន​ជា​ថ្មី​ទៀត​ថា៖​ «ខ្ញុំ​ជា​ពន្លឺ​នៃ​លោកិយ​ អ្នកណា​មក​តាម​ខ្ញុំ​ អ្នក​នោះ​មិន​ដើរ​ក្នុង​សេចក្ដី​ងងឹត​ឡើយ​ គឺ​មាន​ពន្លឺ​នៃ​ជីវិត​វិញ»។​


លុះ​ព្រលឹម​ឡើង​ ព្រះអង្គ​យាង​ចូល​ក្នុង​ព្រះវិហារ​ម្តង​ទៀត​ ហើយ​បណ្តាជន​ទាំង​អស់​ក៏​មក​ឯ​ព្រះអង្គ​ ដូច្នេះ​ ព្រះអង្គ​ក៏​អង្គុយ​ចុះ​ ហើយ​បង្រៀន​ពួកគេ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម