Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 19:47 - ព្រះគម្ពីរខ្មែរសាកល

47 ព្រះយេស៊ូវ​បាន​បង្រៀន​គេ​នៅក្នុង​ព្រះវិហារ​ជា​រៀងរាល់ថ្ងៃ​។ ពួក​នាយកបូជាចារ្យ ពួក​គ្រូវិន័យ និង​ពួក​អភិជន​ក្នុងចំណោម​ប្រជាជន ក៏​ចង់​បំផ្លាញជីវិត​ព្រះអង្គ

សូមមើលជំពូក ចម្លង

Khmer Christian Bible

47 រួច​ព្រះអង្គ​ក៏​បង្រៀន​នៅ​ក្នុង​ព្រះវិហារ​រាល់​ថ្ងៃ​ រីឯ​ពួក​សម្ដេច​សង្ឃ​ ពួក​គ្រូ​វិន័យ​ និង​ពួក​មេ​ដឹកនាំ​ប្រជាជន​វិញ​ កំពុង​រក​មធ្យោបាយ​សម្លាប់​ព្រះអង្គ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

47 ព្រះ‌អង្គ​បង្រៀន​ក្នុង​ព្រះ‌វិហារ​រាល់​ថ្ងៃ។ ពួក​សង្គ្រាជ ពួក​អាចារ្យ និង​ពួក​អ្នក​ធំ ក្នុង​ចំណោម​ប្រជា‌ជន គេ​ខំ​នាំ​គ្នា​ស្វែង​រក​ឱកាស​ដើម្បី​ធ្វើ​គុត​ព្រះ‌អង្គ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

47 ព្រះ‌យេស៊ូ​បាន​បង្រៀន​គេ​នៅ​ក្នុង​ព្រះ‌វិហារ​ជា​រៀង​រាល់​ថ្ងៃ។ ក្រុម​នាយក​បូជា‌ចារ្យ* ពួក​អាចារ្យ* និង​ពួក​មន្ត្រី នាំ​គ្នា​រក​មធ្យោ‌បាយ​ធ្វើ​គុត​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

47 ទ្រង់​ក៏​បង្រៀន​ក្នុង​ព្រះ‌វិហារ​រាល់​តែ​ថ្ងៃ តែ​ពួក​សង្គ្រាជ ពួក​អាចារ្យ នឹង​ពួក​អ្នក​ធំ ក្នុង​បណ្តាជន គេ​ខំ​ស្វែង​រក​ឱកាស​នឹង​បំផ្លាញ​ទ្រង់​ចេញ

សូមមើលជំពូក ចម្លង

អាល់គីតាប

47 អ៊ីសា​បង្រៀន​គេ នៅ​ក្នុង​ម៉ាស្ជិទ​ជា​រៀង​រាល់​ថ្ងៃ។ ក្រុម​អ៊ីម៉ាំ ពួក​តួន និង​ពួក​មន្ដ្រី នាំ​គ្នា​រក​មធ្យោបាយ​សម្លាប់​អ៊ីសា។

សូមមើលជំពូក ចម្លង




លូកា 19:47
17 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់ពី​ព្រះយេស៊ូវ​យាង​មកដល់​ព្រះវិហារ ពួក​នាយកបូជាចារ្យ និង​ពួក​ចាស់ទុំ​របស់​ប្រជាជន​ក៏​ចូលមកជិត​ព្រះអង្គ ខណៈដែល​ព្រះអង្គ​កំពុង​បង្រៀន ហើយ​សួរថា​៖ “តើ​អ្នក​ធ្វើ​ការទាំងនេះ​ដោយ​សិទ្ធិអំណាច​អ្វី? តើ​នរណា​ប្រគល់​សិទ្ធិអំណាច​នេះ​ដល់​អ្នក?”។


នៅ​ពេល​នោះ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ហ្វូងមនុស្ស​ថា​៖“អ្នករាល់គ្នា​ចេញមក​ទាំង​កាន់​ដាវ​កាន់​ដំបង​ដើម្បី​ចាប់​ខ្ញុំ ដូចជា​តាម​ចាប់​ចោរប្លន់​ឬ​? ខ្ញុំ​អង្គុយ​បង្រៀន​ក្នុង​ព្រះវិហារ​ជា​រៀងរាល់ថ្ងៃ តែ​អ្នករាល់គ្នា​មិន​បាន​ចាប់​ខ្ញុំ​ទេ​។


ពួក​នាយកបូជាចារ្យ និង​ពួក​គ្រូវិន័យ​បាន​ឮ​ដូច្នេះ ក៏​រកមធ្យោបាយ​បំផ្លាញជីវិត​ព្រះអង្គ​។ តាមពិត ពួកគេ​ខ្លាច​ព្រះអង្គ ពីព្រោះ​ប្រជាជន​ទាំងអស់​បាន​ស្ងើច​ចំពោះ​សេចក្ដីបង្រៀន​របស់​ព្រះអង្គ​។


ពួក​នាយកបូជាចារ្យ ពួកគ្រូវិន័យ និងពួកចាស់ទុំ​ចង់​ចាប់​ព្រះអង្គ ដ្បិត​ពួកគេ​ដឹង​ថា​ព្រះអង្គ​មានបន្ទូល​ជា​ពាក្យឧបមា​នេះ​សំដៅលើ​ពួកគេ​។ ប៉ុន្តែ​ពួកគេ​ខ្លាច​ហ្វូងមនុស្ស ដូច្នេះ​ពួកគេ​ក៏​ចាកចេញ​ពី​ព្រះអង្គ​ទៅ។


នៅ​ពីរ​ថ្ងៃ​ទៀត​ដល់​បុណ្យរំលង និង​បុណ្យនំប៉័ងឥតមេ​។ ពួក​នាយកបូជាចារ្យ និង​ពួក​គ្រូវិន័យ​កំពុង​រកមធ្យោបាយ​ចាប់​ព្រះអង្គ​ដោយ​ឧបាយកល ដើម្បី​ធ្វើគុត​ព្រះអង្គ​។


ខ្ញុំ​នៅ​ជាមួយ​អ្នករាល់គ្នា​ជា​រៀងរាល់ថ្ងៃ ទាំង​បង្រៀន​ក្នុង​ព្រះវិហារ តែ​អ្នករាល់គ្នា​មិន​បាន​ចាប់​ខ្ញុំ​ទេ​។ យ៉ាងណាមិញ ការនេះ​កើតឡើង ដើម្បីឲ្យ​គម្ពីរត្រូវបាន​បំពេញឲ្យសម្រេច”។


ប៉ុន្តែ​រក​ធ្វើ​អ្វី​មិន​បាន ពីព្រោះ​ប្រជាជន​ទាំងអស់​កំពុង​ផ្ដោតចិត្ត​ស្ដាប់​ព្រះអង្គ​៕


ពេលនោះ ពួក​គ្រូវិន័យ និង​ពួក​នាយកបូជាចារ្យ​ចង់​លូក​ដៃ​ចាប់​ព្រះអង្គ ដ្បិត​ពួកគេ​ដឹង​ថា​ព្រះអង្គ​មានបន្ទូល​ជា​ពាក្យឧបមា​នេះ​សំដៅលើ​ពួកគេ ប៉ុន្តែ​ពួកគេ​ខ្លាច​ប្រជាជន​។


ដូច្នេះ ពួកគេ​ក៏​ចង់​ចាប់​ព្រះអង្គ​ម្ដងទៀត ប៉ុន្តែ​ព្រះអង្គ​ទ្រង់​គេចរួច​ពី​កណ្ដាប់ដៃ​របស់​ពួកគេ​។


ព្រះយេស៊ូវ​ទ្រង់​តប​នឹង​លោក​ថា​៖“ខ្ញុំ​បាន​និយាយ​នឹង​មនុស្សលោក​ដោយ​បើកចំហ​ហើយ​។ ខ្ញុំ​តែងតែ​បង្រៀន​នៅក្នុង​សាលាប្រជុំ និង​ក្នុង​ព្រះវិហារ ជា​កន្លែងដែល​ជនជាតិយូដា​ទាំងអស់​ប្រជុំគ្នា ហើយ​គ្មានអ្វី​ដែល​ខ្ញុំ​និយាយ​ដោយ​សម្ងាត់​ឡើយ​។


តើ​ម៉ូសេ​មិន​បាន​ប្រគល់​ក្រឹត្យវិន័យ​នេះ​ដល់​អ្នករាល់គ្នា​ទេ​ឬ​? ប៉ុន្តែ​ក្នុង​អ្នករាល់គ្នា គ្មានអ្នកណា​ប្រព្រឹត្តតាម​ក្រឹត្យវិន័យ​នោះ​ឡើយ​។ ហេតុអ្វីបានជា​អ្នករាល់គ្នា​ចង់​សម្លាប់​ខ្ញុំ​?”។


មាន​អ្នកខ្លះ​ក្នុង​ពួកគេ​ចង់​ចាប់​ព្រះអង្គ ប៉ុន្តែ​គ្មានអ្នកណា​លូក​ដៃ​ចាប់​ព្រះអង្គ​ឡើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម