ចូរឲ្យអ្នករាល់គ្នាបែរមករកការស្ដីប្រដៅរបស់ខ្ញុំវិញ នោះមើល៍! ខ្ញុំនឹងចាក់វិញ្ញាណរបស់ខ្ញុំលើអ្នករាល់គ្នា ហើយធ្វើឲ្យអ្នករាល់គ្នាយល់ពាក្យរបស់ខ្ញុំ!
ម៉ាកុស 1:8 - ព្រះគម្ពីរខ្មែរសាកល ខ្ញុំធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាដោយទឹក រីឯលោកវិញ លោកនឹងធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាដោយព្រះវិញ្ញាណដ៏វិសុទ្ធ”។ Khmer Christian Bible ខ្ញុំធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាដោយទឹក ប៉ុន្ដែព្រះអង្គវិញនឹងធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាដោយព្រះវិញ្ញាណបរិសុទ្ធ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំបានធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាដោយទឹក តែព្រះអង្គវិញនឹងធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នា ដោយព្រះវិញ្ញាណបរិសុទ្ធ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំបានធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាក្នុងទឹក រីឯលោកវិញ លោកនឹងធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ*»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯខ្ញុំបានធ្វើបុណ្យជ្រមុជឲ្យអ្នករាល់គ្នាដោយទឹក តែទ្រង់នឹងធ្វើបុណ្យជ្រមុជឲ្យអ្នករាល់គ្នា ដោយព្រះវិញ្ញាណបរិសុទ្ធវិញ។ អាល់គីតាប ខ្ញុំបានធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាក្នុងទឹក រីឯគាត់វិញ គាត់នឹងធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាក្នុងរសអុលឡោះដ៏វិសុទ្ធ»។ |
ចូរឲ្យអ្នករាល់គ្នាបែរមករកការស្ដីប្រដៅរបស់ខ្ញុំវិញ នោះមើល៍! ខ្ញុំនឹងចាក់វិញ្ញាណរបស់ខ្ញុំលើអ្នករាល់គ្នា ហើយធ្វើឲ្យអ្នករាល់គ្នាយល់ពាក្យរបស់ខ្ញុំ!
រហូតដល់ព្រះវិញ្ញាណត្រូវបានចាក់បង្ហូរមកលើពួកយើងពីស្ថានដ៏ខ្ពស់ ហើយទីរហោស្ថានបានត្រឡប់ជាចម្ការសម្បូរផល រីឯចម្ការសម្បូរផលនឹងត្រូវបានចាត់ទុកជាព្រៃឈើវិញ។
ដ្បិតយើងនឹងចាក់ទឹកទៅលើអ្នកដែលស្រេក ព្រមទាំងស្ទឹងទៅលើដីហួតហែងផង; យើងនឹងចាក់វិញ្ញាណរបស់យើងទៅលើពូជពង្សរបស់អ្នក ព្រមទាំងពររបស់យើងទៅលើកូនចៅរបស់អ្នកដែរ។
“ខ្ញុំធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាដោយទឹកសម្រាប់ការកែប្រែចិត្ត។ ប៉ុន្តែម្នាក់ដែលនឹងមកក្រោយខ្ញុំ ធំជាងខ្ញុំ ដែលខ្ញុំមិនស័ក្ដិសមនឹងដោះស្បែកជើងរបស់លោកផង។ លោកនឹងធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាដោយព្រះវិញ្ញាណដ៏វិសុទ្ធ និងដោយភ្លើង។
គាត់ប្រកាសថា៖ “មានម្នាក់ដែលធំជាងខ្ញុំនឹងមកក្រោយខ្ញុំ ដែលខ្ញុំមិនស័ក្ដិសមនឹងឱនស្រាយខ្សែស្បែកជើងរបស់លោកផង។
នៅគ្រានោះ ព្រះយេស៊ូវយាងមកពីណាសារ៉ែតក្នុងកាលីឡេ ហើយទទួលពិធីជ្រមុជទឹកពីយ៉ូហានក្នុងទន្លេយ័រដាន់។
យ៉ូហានតបនឹងពួកគេទាំងអស់គ្នាថា៖ “ខ្ញុំធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាដោយទឹកមែន ប៉ុន្តែមានម្នាក់ដែលធំជាងខ្ញុំនឹងមក ដែលខ្ញុំមិនស័ក្ដិសមនឹងស្រាយខ្សែស្បែកជើងរបស់លោកផង។ លោកនឹងធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាដោយព្រះវិញ្ញាណដ៏វិសុទ្ធ និងដោយភ្លើង។
យ៉ូហានតបនឹងពួកគេថា៖ “ខ្ញុំធ្វើពិធីជ្រមុជដោយទឹក ប៉ុន្តែមានម្នាក់ឈរក្នុងចំណោមអ្នករាល់គ្នា ដែលអ្នករាល់គ្នាមិនស្គាល់
កាលពីមុន ខ្ញុំមិនស្គាល់ព្រះអង្គទេ ប៉ុន្តែព្រះអង្គដែលចាត់ខ្ញុំឲ្យមកធ្វើពិធីជ្រមុជដោយទឹក មានបន្ទូលនឹងខ្ញុំថា: ‘អ្នកឃើញព្រះវិញ្ញាណយាងចុះមក ហើយស្ថិតនៅលើអ្នកណា គឺអ្នកនោះហើយ ដែលធ្វើពិធីជ្រមុជដោយព្រះវិញ្ញាណដ៏វិសុទ្ធ’។
ដ្បិតយ៉ូហានបានធ្វើពិធីជ្រមុជដោយទឹកប៉ុន្តែមិនយូរថ្ងៃប៉ុន្មានទៀតនេះ អ្នករាល់គ្នានឹងទទួលពិធីជ្រមុជដោយព្រះវិញ្ញាណដ៏វិសុទ្ធវិញ”។
ពួកអ្នកជឿពីពួកកាត់ស្បែកដែលមកជាមួយពេត្រុសក៏ភ្ញាក់ផ្អើល ដោយឃើញអំណោយទាននៃព្រះវិញ្ញាណដ៏វិសុទ្ធត្រូវបានចាក់បង្ហូរលើសាសន៍ដទៃដែរ
‘ព្រះមានបន្ទូលថា នៅថ្ងៃចុងបញ្ចប់នឹងកើតមានដូច្នេះ: យើងនឹងចាក់បង្ហូរវិញ្ញាណរបស់យើងលើមនុស្ស គ្រប់គ្នា កូនប្រុសកូនស្រីរបស់អ្នករាល់គ្នានឹងព្យាករ ពួកកំលោះរបស់អ្នករាល់គ្នានឹងឃើញនិមិត្ត ពួកចាស់ៗរបស់អ្នករាល់គ្នានឹងយល់សប្តិ។
នោះពួកគេទាំងអស់គ្នាក៏ពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ ហើយចាប់ផ្ដើមនិយាយភាសាផ្សេងៗ តាមដែលព្រះវិញ្ញាណប្រទានឲ្យពួកគេនិយាយ។
ដ្បិតយើងទាំងអស់គ្នាបានទទួលពិធីជ្រមុជទឹកទៅក្នុងរូបកាយតែមួយដោយព្រះវិញ្ញាណតែមួយ——មិនថាជនជាតិយូដាក្ដី សាសន៍ដទៃក្ដី ទាសករក្ដី មនុស្សមានសេរីភាពក្ដី គឺយើងគ្រប់គ្នាបានប្រទានឲ្យផឹកពីព្រះវិញ្ញាណតែមួយ។