Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 1:23 - ព្រះគម្ពីរខ្មែរសាកល

23 ចូរឲ្យ​អ្នករាល់គ្នា​បែរមក​រក​ការស្ដីប្រដៅ​របស់ខ្ញុំ​វិញ នោះ​មើល៍! ខ្ញុំ​នឹង​ចាក់​វិញ្ញាណ​របស់ខ្ញុំ​លើ​អ្នករាល់គ្នា ហើយ​ធ្វើឲ្យ​អ្នករាល់គ្នា​យល់​ពាក្យ​របស់ខ្ញុំ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 កាល​ណា​យើង​បន្ទោស នោះ​ចូរ​អ្នក​រាល់​គ្នា​ស្តាប់​តាម​ចុះ យើង​នឹង​ចាក់​វិញ្ញាណ​យើង​ទៅ​លើ​អ្នក​រាល់​គ្នា ហើយ​ឲ្យ​អ្នក​រាល់​គ្នា​បាន​យល់​ពាក្យ​របស់​យើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 ចូរ​នាំ​គ្នា​មក​ស្ដាប់​ដំបូន្មាន​របស់​យើង យើង​នឹង​ចាក់​បង្ហូរ​វិញ្ញាណ​របស់​យើង​លើ​អ្នក​រាល់​គ្នា ហើយ​យើង​នឹង​បង្ហាញ​ឲ្យ​អ្នក​រាល់​គ្នា​ស្គាល់​ចំណេះ​របស់​យើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 កាល​ណា​អញ​បន្ទោស នោះ​ចូរ​ឲ្យ​ឯង​រាល់​គ្នា​បែរ​ខ្លួន​ស្តាប់​តាម​ចុះ នែ អញ​នឹង​ចាក់​វិញ្ញាណ​អញ​ទៅ​លើ​ឯង​រាល់​គ្នា ហើយ​ឲ្យ​ឯង​រាល់​គ្នា​បាន​យល់​ពាក្យ​អញ

សូមមើលជំពូក ចម្លង

អាល់គីតាប

23 ចូរ​នាំ​គ្នា​មក​ស្ដាប់​ដំបូន្មាន​របស់​យើង យើង​នឹង​ចាក់​បង្ហូរ​រស​របស់​យើង​លើ​អ្នក​រាល់​គ្នា ហើយ​យើង​នឹង​បង្ហាញ​ឲ្យ​អ្នក​រាល់​គ្នា​ស្គាល់​ចំណេះ​របស់​យើង។

សូមមើលជំពូក ចម្លង




សុភា‌សិត 1:23
26 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះមហាក្សត្រ​ដ៏ជា​ព្រះ​នៃទូលបង្គំ​អើយ ទូលបង្គំ​នឹង​លើកតម្កើង​ព្រះអង្គ ទូលបង្គំ​នឹង​ថ្វាយពរ​ព្រះនាម​របស់ព្រះអង្គ​ជារៀងរហូតអស់កល្បជានិច្ច​!


ដោយសារ​អ្នករាល់គ្នា​ធ្វើព្រងើយ​នឹង​អស់ទាំង​ដំបូន្មាន​របស់ខ្ញុំ ហើយ​មិន​ព្រម​ទទួល​ពាក្យស្ដីប្រដៅ​របស់ខ្ញុំ


ក៏មិន​ព្រម​ទទួល​ដំបូន្មាន​របស់ខ្ញុំ ហើយ​បាន​មើលងាយ​អស់ទាំង​ពាក្យស្ដីប្រដៅ​របស់ខ្ញុំ​ដែរ


អ្នកដែល​ទទួលយក​សេចក្ដីប្រៀនប្រដៅ គឺនៅក្នុង​ផ្លូវ​ទៅកាន់​ជីវិត រីឯ​អ្នកដែល​បោះបង់ចោល​ការស្ដីប្រដៅ នាំ​គេ​ឲ្យ​វង្វេង​។


អ្នកដែល​ស្រឡាញ់​សេចក្ដីប្រៀនប្រដៅ គឺ​ស្រឡាញ់​ចំណេះដឹង រីឯ​អ្នកដែល​ស្អប់​ការស្ដីប្រដៅ ជា​មនុស្ស​ល្ងង់ខ្លៅ​។


មនុស្ស​ដែលត្រូវបាន​ស្ដីប្រដៅ​ជាច្រើនលើកច្រើនសា ក៏​នៅតែ​ធ្វើករឹង នឹង​ត្រូវបាន​កម្ទេច​ភ្លាម រហូតដល់​ស្ដារឡើងវិញលែងបាន​។


ដ្បិត​សេចក្ដីបង្គាប់​ជា​ចង្កៀង សេចក្ដីបង្រៀន​ជា​ពន្លឺ ហើយ​ពាក្យស្ដីបន្ទោស​នៃ​ការប្រៀនប្រដៅ​ជា​ផ្លូវ​នៃ​ជីវិត


រហូតដល់​ព្រះវិញ្ញាណ​ត្រូវបាន​ចាក់បង្ហូរ​មកលើ​ពួកយើង​ពី​ស្ថានដ៏ខ្ពស់ ហើយ​ទីរហោស្ថាន​បាន​ត្រឡប់ជា​ចម្ការសម្បូរផល រីឯ​ចម្ការសម្បូរផល​នឹង​ត្រូវបាន​ចាត់ទុក​ជា​ព្រៃឈើ​វិញ​។


ផ្ទៃមេឃ​អើយ ចូរ​ស្រក់​ទឹក​ពីលើ​មក​! ចូរឲ្យ​ពពក​បង្អុរ​សេចក្ដីសុចរិត ចូរឲ្យ​ផែនដី​បើកឡើង ដើម្បីឲ្យ​សេចក្ដីសង្គ្រោះ​បង្កើតផល ដើម្បីឲ្យ​សេចក្ដីសុចរិត​ចេញពន្លក​ជាមួយគ្នា​! គឺ​យើង​ជា​យេហូវ៉ា បាន​និម្មិតបង្កើត​ទាំងអស់នេះ”។


“យើង​នឹង​ចាក់បង្ហូរ​វិញ្ញាណ​នៃ​សេចក្ដីសន្ដោស និង​ពាក្យអង្វរករ​លើ​វង្សត្រកូល​ដាវីឌ និង​ពួក​អ្នកដែល​រស់នៅ​យេរូសាឡិម ហើយ​ពួកគេ​នឹង​សម្លឹងមើល​យើង​ដែល​ពួកគេ​បាន​ចាក់ទម្លុះ​។ ពួកគេ​នឹង​កាន់ទុក្ខ​ចំពោះ​អ្នកនោះ ហាក់ដូចជា​ទួញសោក​ចំពោះ​កូនតែមួយ ក៏​នឹង​យំសោកយ៉ាងល្វីងជូរចត់​ចំពោះ​អ្នកនោះ ហាក់ដូចជា​យំសោកយ៉ាងល្វីងជូរចត់​ចំពោះ​កូនច្បង​។


ដូច្នេះ ប្រសិនបើ​អ្នករាល់គ្នា​ដែល​ជា​មនុស្ស​អាក្រក់ ចេះ​ឲ្យ​របស់​ល្អ​ដល់​កូន​របស់ខ្លួន​ទៅហើយ ចុះទម្រាំ​ព្រះ​បិតា​ដែល​គង់​នៅ​ស្ថានសួគ៌ តើ​ព្រះអង្គ​នឹង​ប្រទាន​ព្រះវិញ្ញាណដ៏វិសុទ្ធ​ដល់​អ្នក​ដែល​ទូល​សុំ​ព្រះអង្គ​ជា​យ៉ាងណាទៅ​!”។


ព្រះអង្គ​មានបន្ទូល​សេចក្ដីនេះ អំពី​ព្រះវិញ្ញាណ​ដែល​អ្នក​ជឿលើ​ព្រះអង្គ​រៀបនឹង​ទទួល​។ ពេលនោះ ព្រះវិញ្ញាណ​មិនទាន់​យាង​មក​ទេ ពីព្រោះ​ព្រះយេស៊ូវ​មិនទាន់​ទទួល​ការ​លើកតម្កើងសិរីរុងរឿង​នៅឡើយ​។


មុនដំបូង ខ្ញុំព្រះបាទ​ចាប់ផ្ដើម​ប្រកាស​នៅ​ដាម៉ាស់ ហើយ​បន្ទាប់មក​នៅ​យេរូសាឡិម ស្រុក​យូឌា​ទាំងមូល និង​ដល់​សាសន៍ដទៃ ឲ្យ​ពួកគេ​កែប្រែចិត្ត បែរមក​រក​ព្រះ​វិញ ទាំង​ប្រព្រឹត្ត​អំពើ​ដែល​សម​នឹង​ការកែប្រែចិត្ត​។


ដូច្នេះ ចូរ​កែប្រែចិត្ត ហើយ​បែរមកវិញ ដើម្បីឲ្យ​បាប​របស់អ្នករាល់គ្នា​ត្រូវបាន​លុបចេញ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម