Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 1:7 - ព្រះគម្ពីរខ្មែរសាកល

7 គាត់​ប្រកាស​ថា​៖ “មាន​ម្នាក់​ដែល​ធំជាង​ខ្ញុំ​នឹង​មក​ក្រោយ​ខ្ញុំ ដែល​ខ្ញុំ​មិន​ស័ក្ដិសម​នឹង​ឱន​ស្រាយ​ខ្សែស្បែកជើង​របស់​លោក​ផង​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

7 លោក​ប្រកាស​ថា៖​ «ព្រះអង្គ​យាង​មក​ក្រោយ​ខ្ញុំ​ មាន​អំណាច​ខ្លាំង​ជាង​ខ្ញុំ​ ហើយ​ខ្ញុំ​មិន​ស័ក្ដសម​នឹង​ឱន​ស្រាយ​ខ្សែ​ស្បែក​ជើង​របស់​ព្រះអង្គ​ផង​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 លោក​ប្រកាស​ថា៖ «ព្រះ‌អង្គ​ដែល​យាង​មក​ក្រោយ​ខ្ញុំ ទ្រង់​មាន​អំណាច​លើស​ជាង​ខ្ញុំ ខ្ញុំ​មិន​សម​នឹង​ឱន​ស្រាយ​ខ្សែ​សុពណ៌​បាទ​ព្រះ‌អង្គ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 លោក​ប្រកាស​ប្រាប់​បណ្ដា‌ជន​ថា៖ «លោក​ដែល​មាន​កម្លាំង​ខ្លាំង​ជាង​ខ្ញុំ នឹង​មក​តាម​ក្រោយ​ខ្ញុំ។ ខ្ញុំ​មាន​ឋានៈ​ទាប​ណាស់ សូម្បី​តែ​ឱន​ស្រាយ​ខ្សែ​ស្បែក​ជើង​ជូន​លោក ក៏​មិន​សម​នឹង​ឋានៈ​ដ៏​ខ្ពង់‌ខ្ពស់​របស់​លោក​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 គាត់​ប្រកាស​ថា ព្រះ‌អង្គ​ដែល​យាង​មក​ក្រោយ​ខ្ញុំ ទ្រង់​មាន​អំណាច​លើស​ជាង​ខ្ញុំ ខ្ញុំ​មិន​គួរ​នឹង​ឱន​ស្រាយ​ខ្សែ​សុព័ណ៌‌បាទ​ទ្រង់​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

7 យ៉ះយ៉ា​ប្រកាស​ប្រាប់​បណ្ដា‌ជន​ថា៖ «អ្នក​ដែល​មាន​កម្លាំង​ខ្លាំង​ជាង​ខ្ញុំ នឹង​មក​តាម​ក្រោយ​ខ្ញុំ។ ខ្ញុំ​មាន​ឋានៈ​ទាប​ណាស់ សូម្បី​តែ​អោន​ស្រាយ​ខ្សែ​ស្បែក​ជើង​ជូន​គាត់ ក៏​មិន​សម​នឹង​ឋានៈ​ដ៏​ខ្ពង់‌ខ្ពស់​របស់​គាត់​ផង។

សូមមើលជំពូក ចម្លង




ម៉ាកុស 1:7
11 ការដាក់ឲ្យឆ្លើយតបគ្នា  

“ខ្ញុំ​ធ្វើពិធីជ្រមុជ​ឲ្យ​អ្នករាល់គ្នា​ដោយ​ទឹក​សម្រាប់​ការកែប្រែចិត្ត​។ ប៉ុន្តែ​ម្នាក់​ដែល​នឹង​មក​ក្រោយ​ខ្ញុំ ធំជាង​ខ្ញុំ ដែល​ខ្ញុំ​មិន​ស័ក្ដិសម​នឹង​ដោះ​ស្បែកជើង​របស់លោក​ផង​។ លោក​នឹង​ធ្វើពិធីជ្រមុជ​ឲ្យ​អ្នករាល់គ្នា​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ និង​ដោយ​ភ្លើង​។


ប៉ុន្តែ​យ៉ូហាន​ព្យាយាម​ឃាត់​ព្រះអង្គ ដោយ​ទូលថា​៖ “គឺ​ខ្ញុំ​ទេតើ ដែល​ត្រូវការ​ទទួលពិធីជ្រមុជទឹក​ពី​លោក ម្ដេចក៏​លោក​មករក​ខ្ញុំ​ទៅវិញ​?”។


យ៉ូហាន​ស្លៀក​សម្លៀកបំពាក់​រោម​អូដ្ឋ និង​ពាក់​ខ្សែក្រវាត់​ស្បែក​នៅ​ចង្កេះ ហើយ​ហូប​កណ្ដូប និង​ទឹកឃ្មុំ​ព្រៃ​។


ខ្ញុំ​ធ្វើពិធីជ្រមុជ​ឲ្យ​អ្នករាល់គ្នា​ដោយ​ទឹក រីឯ​លោក​វិញ លោក​នឹង​ធ្វើពិធីជ្រមុជ​ឲ្យ​អ្នករាល់គ្នា​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ”។


យ៉ូហាន​តប​នឹង​ពួកគេ​ទាំងអស់គ្នា​ថា៖ “ខ្ញុំ​ធ្វើពិធីជ្រមុជ​ឲ្យ​អ្នករាល់គ្នា​ដោយ​ទឹក​មែន ប៉ុន្តែ​មាន​ម្នាក់​ដែល​ធំជាង​ខ្ញុំ​នឹង​មក ដែល​ខ្ញុំ​មិន​ស័ក្ដិសម​នឹង​ស្រាយ​ខ្សែស្បែកជើង​របស់​លោក​ផង​។ លោក​នឹង​ធ្វើពិធីជ្រមុជ​ឲ្យ​អ្នករាល់គ្នា​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ និង​ដោយ​ភ្លើង​។


ជា​ម្នាក់​ដែល​នឹង​មក​ក្រោយ​ខ្ញុំ ដែល​ខ្ញុំ​មិន​ស័ក្ដិសម​នឹង​ស្រាយ​ខ្សែស្បែកជើង​របស់​លោក​ផង”។


នៅពេល​យ៉ូហាន​ជិត​បញ្ចប់​ដំណើរជីវិត គាត់​និយាយថា​: ‘តើ​អ្នករាល់គ្នា​គិតថា​ខ្ញុំ​ជា​នរណា? ខ្ញុំ​មិនមែន​ជា​ព្រះអង្គនោះ​ទេ​។ មើល៍! មាន​ម្នាក់​នឹង​មក​ក្រោយ​ខ្ញុំ ដែល​ខ្ញុំ​មិន​ស័ក្ដិសម​នឹង​ស្រាយ​ខ្សែស្បែកជើង​ពី​ជើង​របស់លោក​ផង’។


ប៉ូល​ក៏​និយាយថា​៖ “យ៉ូហាន​បាន​ធ្វើពិធីជ្រមុជទឹក​ដោយ​ពិធីជ្រមុជ​នៃ​ការកែប្រែចិត្ត ទាំង​ប្រាប់​ប្រជាជន​ឲ្យ​ជឿលើ​ព្រះអង្គ​ដែល​នឹង​យាង​មក​ក្រោយ​គាត់ គឺ​ជឿ​លើ​ព្រះយេស៊ូវ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម