ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ភីលីព 3:6 - ព្រះគម្ពីរខ្មែរសាកល

ខាងឯ​ចិត្តឆេះឆួល ខ្ញុំជា​អ្នក​ដែល​បាន​បៀតបៀន​ក្រុមជំនុំ​; ខាងឯ​សេចក្ដីសុចរិត​តាម​ក្រឹត្យវិន័យ ខ្ញុំ​គ្មានកន្លែងបន្ទោស​សោះ​។

សូមមើលជំពូក

Khmer Christian Bible

រីឯ​ខាង​ភាព​ប្ដូរផ្ដាច់​ ខ្ញុំ​ជា​អ្នក​បៀតបៀន​ក្រុមជំនុំ​ ខាង​សេចក្ដី​សុចរិត​ក្នុង​គម្ពីរ​វិន័យ​វិញ​ ខ្ញុំ​ជា​អ្នក​ដែល​ឥត​បន្ទោស​បាន​ឡើយ។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ខាង​សេចក្ដី​ឧស្សាហ៍ នោះ​ខ្ញុំ​ជា​អ្នក​ដែល​បាន​ធ្វើ​ទុក្ខ​បៀត​បៀន​ដល់​ក្រុម​ជំនុំ ចំណែក​ខាង​សេចក្តី​សុចរិត​ក្នុង​ក្រឹត្យ‌វិន័យ នោះ​ខ្ញុំ​គ្មាន​ទោស​សោះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បើ​និយាយ​ពី​ខ្នះ‌ខ្នែង ខ្ញុំ​បាន​ខ្នះ‌ខ្នែង​រហូត​ដល់​ទៅ​បៀត‌បៀន​ក្រុម‌ជំនុំ​ទៀត​ផង។ បើ​និយាយ​ពី​សេចក្ដី​សុចរិត ដែល​មក​ពី​ការ​កាន់​តាម​ក្រឹត្យ‌វិន័យ​នោះ​វិញ ខ្ញុំ​គ្មាន​កំហុស​ត្រង់​ណា​សោះ​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ខាង​ឯ​សេចក្ដី​ឧស្សាហ៍ នោះ​ខ្ញុំ​ជា​អ្នក​ដែល​បាន​ធ្វើ​ទុក្ខ​បៀត‌បៀន​ដល់​ពួក​ជំនុំ ចំណែក​ខាង​សេចក្ដី​សុចរិត​ក្នុង​ក្រិត្យ‌វិន័យ នោះ​ខ្ញុំ​គ្មាន​ទោស​សោះ

សូមមើលជំពូក

អាល់គីតាប

បើ​និយាយ​ពី​ខ្នះ‌ខ្នែង ខ្ញុំ​បាន​ខ្នះ‌ខ្នែង​រហូត​ដល់​ទៅ​បៀត‌បៀន​ក្រុម‌ជំអះ​ទៀត​ផង។ បើ​និយាយ​ពី​សេចក្ដី​សុចរិត ដែល​មក​ពី​ការ​កាន់​តាម​ហ៊ូកុំ​នោះ​វិញ ខ្ញុំ​គ្មាន​កំហុស​ត្រង់​ណា​សោះ​ឡើយ។

សូមមើលជំពូក



ភីលីព 3:6
25 ការដាក់ឲ្យឆ្លើយតបគ្នា  

កុំ​ឲ្យ​សុចរិត​ហួសហេតុពេក ហើយក៏​កុំ​ធ្វើឲ្យ​ខ្លួន​មានប្រាជ្ញា​ពេក​ដែរ​។ ម្ដេចក៏​ត្រូវ​បំផ្លាញ​ខ្លួនឯង​ដូច្នេះ​?


“វេទនា​ដល់​អ្នករាល់គ្នា​ហើយ ពួកគ្រូវិន័យ និងពួកផារិស៊ី ជា​មនុស្សមានពុត​អើយ​! ដ្បិត​អ្នករាល់គ្នា​សម្អាត​ពែង និង​ចាន​តែ​ខាងក្រៅ រីឯ​ខាងក្នុង​វិញ ពោរពេញទៅដោយ​ការលោភលន់ និង​ការបណ្ដោយខ្លួនតាមអំពើចិត្ត​។


ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា លុះត្រាតែ​សេចក្ដីសុចរិត​របស់អ្នករាល់គ្នា លើស​ជាង​សេចក្ដីសុចរិត​របស់​ពួកគ្រូវិន័យ និងពួកផារិស៊ី ពុំនោះទេ អ្នករាល់គ្នា​ចូលទៅ​ក្នុង​អាណាចក្រស្ថានសួគ៌​មិន​បាន​សោះឡើយ​។


អ្នក​ទាំងពីរ​ជា​មនុស្ស​សុចរិត​នៅចំពោះ​ព្រះ ហើយ​ដើរតាម​អស់ទាំង​បទបញ្ជា និង​បទបញ្ញត្តិ​របស់​ព្រះអម្ចាស់​ដោយ​ឥតបន្ទោសបាន​ឡើយ​។


កាល​បាន​ឮ​អំពី​ការទាំងនេះ ពួកគេ​ក៏​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះ​។ បន្ទាប់មក ពួកគេ​និយាយ​នឹង​គាត់​ថា​៖ “ប៉ូល​ជា​បងប្អូន​អើយ អ្នក​ឃើញ​ហើយ​ថា មាន​មនុស្ស​រាប់ម៉ឺន​នាក់​ដែល​បាន​ជឿ​ក្នុងចំណោម​ជនជាតិយូដា ហើយ​ពួកគេ​សុទ្ធតែ​ជា​អ្នកស៊ប់​ខាង​ក្រឹត្យវិន័យ​។


ដូចដែល​មហាបូជាចារ្យ និង​ក្រុមព្រឹទ្ធាចារ្យ​ទាំងមូល ក៏​អាច​ធ្វើបន្ទាល់​អំពី​ខ្ញុំ​ដែរ​។ ខ្ញុំ​បាន​ទទួល​ពី​លោកទាំងនោះ​នូវ​លិខិត​ទៅកាន់​បងប្អូន​នៅ​ដាម៉ាស់ ហើយ​ចេញទៅ ដើម្បី​ចាប់ចង​អ្នក​ដែល​នៅ​ទីនោះ យក​មក​យេរូសាឡិម ដើម្បីឲ្យ​ពួកគេ​ទទួលទោស​ដែរ​។


ពួកគេ​ស្គាល់​ខ្ញុំព្រះបាទ​តាំងពីយូរមកហើយ ហើយ​ពួកគេ​អាច​ធ្វើបន្ទាល់​បាន ប្រសិនបើ​ចង់ ថា​ខ្ញុំព្រះបាទ​បាន​រស់នៅ​ជា​ពួកផារិស៊ី​ស្របតាម​និកាយ​ដ៏តឹងរ៉ឹងបំផុត​នៃ​សាសនា​របស់យើង​។


ចំណែកឯ​សូល​វិញ គាត់​បំផ្លិចបំផ្លាញ​ក្រុមជំនុំ ដោយ​ចូល​ពីផ្ទះមួយទៅផ្ទះមួយ អូស​ទាំង​ប្រុស​ទាំង​ស្រី យកទៅ​ដាក់គុក​។


ពីមុន ខ្ញុំ​បាន​រស់នៅ​ដោយគ្មាន​ក្រឹត្យវិន័យ ប៉ុន្តែ​នៅពេល​បទបញ្ជា​ចូលមក បាប​ក៏​មានជីវិតឡើង


កុំឲ្យ​មាន​ការជំពប់ដួល​ដល់​ជនជាតិយូដា ឬ​សាសន៍ដទៃ ឬ​ក្រុមជំនុំ​របស់​ព្រះ


ជាការពិត ខ្ញុំ​ជា​អ្នក​តូចជាងគេ​ក្នុងចំណោម​ពួក​សាវ័ក ហើយ​មិន​ស័ក្ដិសម​នឹង​ត្រូវគេ​ហៅថា​សាវ័ក​ទេ ពីព្រោះ​ខ្ញុំ​បាន​បៀតបៀន​ក្រុមជំនុំ​របស់​ព្រះ​។


ដើម្បីឲ្យ​អ្នករាល់គ្នា​ទៅជា​ឥតបន្ទោសបាន និង​ស្លូតត្រង់ ជា​កូន​ឥតសៅហ្មង​របស់​ព្រះ​នៅ​កណ្ដាលចំណោម​ជំនាន់​វៀចវេរ និង​ខូចសីលធម៌​នេះ ដែល​នៅកណ្ដាលចំណោម​ពួកគេ អ្នករាល់គ្នា​បញ្ចេញពន្លឺ ជា​ប្រភពពន្លឺ​ក្នុង​ពិភពលោក​។


និង​ឲ្យ​គេ​បាន​ឃើញ​ខ្ញុំ​ក្នុង​ព្រះអង្គ មិនមែន​ដោយ​សេចក្ដីសុចរិត​របស់ខ្លួនខ្ញុំ​ដែល​មកពី​ក្រឹត្យវិន័យ​ទេ គឺ​ដោយ​សេចក្ដីសុចរិត​តាមរយៈ​ជំនឿ​លើ​ព្រះ​គ្រីស្ទ​វិញ ជា​សេចក្ដីសុចរិត​ដែល​មកពី​ព្រះ​ដោយសារតែ​ជំនឿ​។


ទោះបី​ពីមុន ខ្ញុំ​ជា​មនុស្ស​ប្រមាថព្រះ ជា​អ្នកបៀតបៀន និង​ជា​មនុស្សព្រហើន​ក៏ដោយ ក៏​ខ្ញុំ​បាន​ទទួលសេចក្ដីមេត្តា ពីព្រោះ​ខ្ញុំ​បាន​ប្រព្រឹត្ត​ដោយ​ភាពមិនយល់ ក្នុង​ភាពឥតជំនឿ