Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 26:5 - ព្រះគម្ពីរខ្មែរសាកល

5 ពួកគេ​ស្គាល់​ខ្ញុំព្រះបាទ​តាំងពីយូរមកហើយ ហើយ​ពួកគេ​អាច​ធ្វើបន្ទាល់​បាន ប្រសិនបើ​ចង់ ថា​ខ្ញុំព្រះបាទ​បាន​រស់នៅ​ជា​ពួកផារិស៊ី​ស្របតាម​និកាយ​ដ៏តឹងរ៉ឹងបំផុត​នៃ​សាសនា​របស់យើង​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

5 ហើយ​ដោយ​ព្រោះ​ពួកគេ​បាន​ស្គាល់​ខ្ញុំ​តាំងពី​ដើម​មក​ ពួកគេ​ធ្វើ​បន្ទាល់​បាន​ បើ​ពួកគេ​ចង់​ធ្វើ​ គឺ​ថា​ខ្ញុំ​បាន​រស់នៅ​ស្រប​ទៅ​តាម​គណៈ​ដ៏​តឹងរ៉ឹង​បំផុត​ក្នុង​សាសនា​របស់​យើង​ គឺ​ខាង​គណៈ​ផារិស៊ី​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ពួក​គេ​បាន​ស្គាល់​ទូល​បង្គំ​យូរ​មក​ហើយ ប្រសិន​គេ​ព្រម​ធ្វើ​បន្ទាល់ គេអាច​ធ្វើ​បាន​ថា ទូល​បង្គំ​បាន​រស់​នៅ​ក្នុង​ពួក​ផារិស៊ី ស្រប​តាមគណៈ​មួយ​តឹង​រ៉ឹង​ជាង​គេ​នៅ​ក្នុង​សាសន៍​ទូល​បង្គំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 គេ​បាន​ស្គាល់​ទូលបង្គំ តាំង​ពី​យូរ​មក​ហើយ ពី​ដើម ទូលបង្គំ​ជា​អ្នក​ខាង​គណៈ‌ផារីស៊ី* ដែល​ជា​គណៈ​តឹង‌រ៉ឹង​ជាង​គេ​ក្នុង​សាសនា​របស់​យើង ប្រសិន​បើ​ពួក​គេ​ចង់ ពួក​គេ​អាច​ធ្វើ​ជា​សាក្សី​បាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ហើយ​បើ​គេ​ព្រម​ធ្វើ​បន្ទាល់ នោះ​មុខ​ជា​គេ​បាន​ស្គាល់​ទូលបង្គំ​ពី​ដើម​មក​ជា​ពិត​ថា ទូលបង្គំ​បាន​ប្រព្រឹត្ត​តាម​បក្ស‌ពួក​តឹង​រ៉ឹង​ជាង​គេ ក្នុង​សាសន៍​នៃ​ទូលបង្គំ គឺ​ជា​ពួក​ផារិស៊ី

សូមមើលជំពូក ចម្លង

អាល់គីតាប

5 គេ​បាន​ស្គាល់​ខ្ញុំ តាំង​ពី​យូរ​មក​ហើយ ពី​ដើម ខ្ញុំ​ជា​អ្នក​ខាង​គណៈ‌ផារីស៊ី ដែល​ជា​គណៈ​តឹង‌រ៉ឹង​ជាង​គេ​ក្នុង​សាសនា​របស់​យើង ប្រសិន​បើ​ពួក​គេ​ចង់ ពួក​គេ​អាច​ធ្វើ​ជា​សាក្សី​បាន។

សូមមើលជំពូក ចម្លង




កិច្ចការ 26:5
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ​មាន​អ្នកខ្លះ​ក្នុង​គណៈ​ផារិស៊ី​ដែល​បាន​ជឿ ក្រោកឡើង​និយាយ​ថា៖ “ត្រូវតែ​ធ្វើពិធីកាត់ស្បែក​ឲ្យ​ពួកសាសន៍ដទៃ ហើយ​បង្គាប់​ពួកគេ​ឲ្យ​កាន់តាម​ក្រឹត្យវិន័យ​របស់​ម៉ូសេដែរ”។


“ខ្ញុំ​ជា​ជនជាតិយូដា បាន​កើត​នៅ​តើសុស​ក្នុង​គីលីគា ប៉ុន្តែ​ធំឡើង​នៅ​ទីក្រុង​នេះ ហើយ​ទទួល​ការ​អប់រំ​តាម​ក្រឹត្យវិន័យ​របស់​ដូនតា​យ៉ាងតឹងរ៉ឹង ក្រោមការបង្រៀន​របស់​កាម៉ាលាល​។ ខ្ញុំ​ជា​អ្នកស៊ប់​ចំពោះ​ព្រះ ដូច​អ្នក​ទាំងអស់គ្នា​នៅ​សព្វថ្ងៃនេះ​ដែរ​។


ដូចដែល​មហាបូជាចារ្យ និង​ក្រុមព្រឹទ្ធាចារ្យ​ទាំងមូល ក៏​អាច​ធ្វើបន្ទាល់​អំពី​ខ្ញុំ​ដែរ​។ ខ្ញុំ​បាន​ទទួល​ពី​លោកទាំងនោះ​នូវ​លិខិត​ទៅកាន់​បងប្អូន​នៅ​ដាម៉ាស់ ហើយ​ចេញទៅ ដើម្បី​ចាប់ចង​អ្នក​ដែល​នៅ​ទីនោះ យក​មក​យេរូសាឡិម ដើម្បីឲ្យ​ពួកគេ​ទទួលទោស​ដែរ​។


នៅពេល​ប៉ូល​ឃើញ​ថា ពួកគេ​មួយ​ប៉ែក​ជា​ពួកសាឌូស៊ី និង​មួយ​ប៉ែក​ទៀត​ជា​ពួកផារិស៊ី គាត់​ក៏​ស្រែកឡើង​នៅកណ្ដាល​ក្រុមប្រឹក្សា​ថា​៖ “បងប្អូន​អើយ! ខ្ញុំ​ជា​ពួកផារិស៊ី​ម្នាក់ ហើយ​ជា​កូន​របស់​ពួកផារិស៊ី​។ ខ្ញុំ​កំពុង​ត្រូវបាន​កាត់ក្ដី​អំពី​សេចក្ដីសង្ឃឹម​នៃ​ការរស់ឡើងវិញ​របស់​មនុស្សស្លាប់​!”។


យ៉ាងណាមិញ ខ្ញុំ​សូម​សារភាព​ការនេះ​ដល់​លោក​ថា ខ្ញុំ​បាន​បម្រើ​ព្រះ​នៃ​ដូនតា​របស់ខ្ញុំ​ដូច្នេះ ស្របតាម​មាគ៌ា​នេះ​ដែល​ពួកគេ​ហៅថា​និកាយខុសឆ្គង ព្រមទាំង​ជឿ​សេចក្ដី​ទាំងអស់​ស្របតាម​ក្រឹត្យវិន័យ និង‍អ្វីៗ​ដែល​មាន​សរសេរ​ទុកមក​ក្នុង​គម្ពីរ​ព្យាការី


យើងខ្ញុំ​បាន​ឃើញថា ជន​នេះ​ដូចជា​ជំងឺរាតត្បាត ជា​អ្នក​ពន្យុះ​ឲ្យមាន​ការបះបោរ​ក្នុង​ជនជាតិយូដា​ទាំងអស់​ទូទាំង​ពិភពលោក និង​ជា​មេដឹកនាំ​នៃ​និកាយ​អ្នកណាសារ៉ែត​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម