Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ភីលីព 3:6 - Khmer Christian Bible

6 រីឯ​ខាង​ភាព​ប្ដូរផ្ដាច់​ ខ្ញុំ​ជា​អ្នក​បៀតបៀន​ក្រុមជំនុំ​ ខាង​សេចក្ដី​សុចរិត​ក្នុង​គម្ពីរ​វិន័យ​វិញ​ ខ្ញុំ​ជា​អ្នក​ដែល​ឥត​បន្ទោស​បាន​ឡើយ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

6 ខាងឯ​ចិត្តឆេះឆួល ខ្ញុំជា​អ្នក​ដែល​បាន​បៀតបៀន​ក្រុមជំនុំ​; ខាងឯ​សេចក្ដីសុចរិត​តាម​ក្រឹត្យវិន័យ ខ្ញុំ​គ្មានកន្លែងបន្ទោស​សោះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ខាង​សេចក្ដី​ឧស្សាហ៍ នោះ​ខ្ញុំ​ជា​អ្នក​ដែល​បាន​ធ្វើ​ទុក្ខ​បៀត​បៀន​ដល់​ក្រុម​ជំនុំ ចំណែក​ខាង​សេចក្តី​សុចរិត​ក្នុង​ក្រឹត្យ‌វិន័យ នោះ​ខ្ញុំ​គ្មាន​ទោស​សោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 បើ​និយាយ​ពី​ខ្នះ‌ខ្នែង ខ្ញុំ​បាន​ខ្នះ‌ខ្នែង​រហូត​ដល់​ទៅ​បៀត‌បៀន​ក្រុម‌ជំនុំ​ទៀត​ផង។ បើ​និយាយ​ពី​សេចក្ដី​សុចរិត ដែល​មក​ពី​ការ​កាន់​តាម​ក្រឹត្យ‌វិន័យ​នោះ​វិញ ខ្ញុំ​គ្មាន​កំហុស​ត្រង់​ណា​សោះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ខាង​ឯ​សេចក្ដី​ឧស្សាហ៍ នោះ​ខ្ញុំ​ជា​អ្នក​ដែល​បាន​ធ្វើ​ទុក្ខ​បៀត‌បៀន​ដល់​ពួក​ជំនុំ ចំណែក​ខាង​សេចក្ដី​សុចរិត​ក្នុង​ក្រិត្យ‌វិន័យ នោះ​ខ្ញុំ​គ្មាន​ទោស​សោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

6 បើ​និយាយ​ពី​ខ្នះ‌ខ្នែង ខ្ញុំ​បាន​ខ្នះ‌ខ្នែង​រហូត​ដល់​ទៅ​បៀត‌បៀន​ក្រុម‌ជំអះ​ទៀត​ផង។ បើ​និយាយ​ពី​សេចក្ដី​សុចរិត ដែល​មក​ពី​ការ​កាន់​តាម​ហ៊ូកុំ​នោះ​វិញ ខ្ញុំ​គ្មាន​កំហុស​ត្រង់​ណា​សោះ​ឡើយ។

សូមមើលជំពូក ចម្លង




ភីលីព 3:6
25 ការដាក់ឲ្យឆ្លើយតបគ្នា  

វេទនា​ដល់​អ្នក​រាល់គ្នា​ហើយ​ ពួក​គ្រូវិន័យ​ និង​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ ជា​មនុស្ស​មានពុត​អើយ!​ ដ្បិត​អ្នក​រាល់គ្នា​សំអាត​ពែង​ និង​ចាន​ដែល​នៅ​ខាង​ក្រៅ​ ឯ​ខាង​ក្នុង​វិញ​ពេញ​ដោយ​ការ​លោភលន់​ និង​ការ​បណ្ដោយ​តាម​តណ្ហា​របស់​ខ្លួន​


ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ បើ​សេចក្ដី​សុចរិត​របស់​អ្នក​រាល់គ្នា​ មិន​លើស​សេចក្ដី​សុចរិត​របស់​ពួក​គ្រូវិន័យ​ និង​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ទេ​ នោះ​អ្នក​រាល់គ្នា​មិន​អាច​ចូល​នគរ​ស្ថានសួគ៌​បាន​ឡើយ។​


ពួកគេ​ទាំង​ពីរ​នាក់​សុចរិត​នៅ​ចំពោះ​ព្រះជាម្ចាស់​ ដោយ​ដើរ​តាម​បញ្ញត្ដិ​ និង​ច្បាប់​ទាំងឡាយ​របស់​ព្រះអម្ចាស់​ឥត​បន្ទោស​បាន​ឡើយ​


ពេល​ឮ​ដូច្នេះ​ ពួកគេ​ក៏​សរសើរ​តម្កើង​ព្រះជាម្ចាស់​ ហើយ​និយាយ​ទៅ​គាត់​ថា៖​ «បង​អើយ!​ បង​ឃើញ​ស្រាប់​ហើយ‍​ថា​ មាន​មនុស្ស​រាប់​ម៉ឺន​នាក់​នៅ​ក្នុង​ចំណោម​ជនជាតិ​យូដា​បាន​ជឿ​ និង​មាន​ការ​ប្ដូរផ្ដាច់​តាម​គម្ពីរ​វិន័យ​ទាំង​អស់​គ្នា​


សូម្បីតែ​សម្ដេច​សង្ឃ​ និង​ក្រុម​ប្រឹក្សា​ចាស់ទុំ​ទាំង​អស់​ ក៏​ជា​សាក្សី​របស់​ខ្ញុំ​ដែរ​ ខ្ញុំ​បាន​ទទួល​សំបុត្រ​ពី​លោក​ទាំង​នេះ​ ឲ្យ​ទៅ​ចាប់​ចង​ពួក​បងប្អូន​នៅ​ក្រុង​ដាម៉ាស់​ ដើម្បី​នាំ​ខ្លួន​ពួកគេ​យក​មក​ធ្វើ​ទោស​នៅ​ក្រុង​យេរូសាឡិម។​


ហើយ​ដោយ​ព្រោះ​ពួកគេ​បាន​ស្គាល់​ខ្ញុំ​តាំងពី​ដើម​មក​ ពួកគេ​ធ្វើ​បន្ទាល់​បាន​ បើ​ពួកគេ​ចង់​ធ្វើ​ គឺ​ថា​ខ្ញុំ​បាន​រស់នៅ​ស្រប​ទៅ​តាម​គណៈ​ដ៏​តឹងរ៉ឹង​បំផុត​ក្នុង​សាសនា​របស់​យើង​ គឺ​ខាង​គណៈ​ផារិស៊ី​


រីឯ​លោក​សុល​បាន​បំផ្លាញ​ក្រុម​ជំនុំ​ ដោយ​ចូល​ទៅ​ចាប់​អូស​ពួក​អ្នកជឿ​ទាំង​ប្រុស​ទាំង​ស្រី​នៅ​តាម​ផ្ទះ​យក​ទៅ​ដាក់​គុក។​


កាល​គ្មាន​គម្ពីរ​វិន័យ​នៅ​ឡើយ​ ខ្ញុំ​មាន​ជីវិត​ ប៉ុន្ដែ​ពេល​មាន​បញ្ញត្ដិ​ នោះ​បាប​បាន​រស់​ឡើង​វិញ​ រីឯ​ខ្ញុំ​បាន​ស្លាប់​


សូម​កុំ​ឲ្យ​ក្រុមជំនុំ​របស់​ព្រះជាម្ចាស់​ជំពប់​ដួល​ឡើយ​ ទាំង​ជនជាតិ​យូដា​ និង​ជនជាតិ​ក្រេក​


ដ្បិត​ក្នុង​ចំណោម​ពួក​សាវក​ ខ្ញុំ​ជា​អ្នក​តូច​ជាង​គេ​ ហើយ​មិន​ស័ក្ដិសម​នឹង​ឲ្យ​គេ​ហៅ​ថា​ជា​សាវក​ផង​ ព្រោះ​ខ្ញុំ​បាន​បៀតបៀន​ក្រុមជំនុំ​របស់​ព្រះជាម្ចាស់​


ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ត្រលប់​ជា​មនុស្ស​ដែល​ស្លូត​ត្រង់​ ឥត​បន្ទោស​បាន​ និង​ជា​កូន​របស់​ព្រះជាម្ចាស់​ដែល​គ្មាន​កំហុស​នៅ​កណ្ដាល​ចំណោម​ជំនាន់​មនុស្ស​ដែល​វៀចវេរ​ ហើយ​ខិល​ខូច​នេះ​ គឺ​អ្នក​រាល់គ្នា​កំពុង​ចាំង​ពន្លឺ​ក្នុង​ចំណោម​ពួកគេ​ ដូច​ជា​ពន្លឺ​ចាំង​មក​ក្នុង​ពិភព​លោក​នេះ​


និង​ឲ្យ​គេ​មើល​ឃើញ​ខ្ញុំ​នៅ​ក្នុង​ព្រះអង្គ​ដោយសារ​សេចក្ដី​សុចរិត​តាមរយៈ​ជំនឿ​លើ​ព្រះគ្រិស្ដ​ ជា​សេចក្ដី​សុចរិត​ដែល​មក​ពី​ព្រះជាម្ចាស់​ដោយ​ផ្អែក​លើ​ជំនឿ​ មិន​មែន​ដោយសារ​សេចក្ដី​សុចរិត​របស់​ខ្ញុំ​ដែល​មក​ពី​គម្ពីរ​វិន័យ​ទេ​


ទោះបី​កាល​ពីដើម​ ខ្ញុំ​ជា​អ្នក​ប្រមាថ​ព្រះជាម្ចាស់​ ជា​អ្នក​បៀតបៀន​ ហើយ​ជា​មនុស្ស​ព្រហើន​ក៏​ដោយ​ ក៏​ព្រះអង្គ​បាន​អាណិត​មេត្ដា​ដល់​ខ្ញុំ​ដែរ​ ព្រោះ​ខ្ញុំ​បាន​ប្រព្រឹត្ដ​ដោយ​មិន​យល់​ និង​ដោយ​គ្មាន​ជំនឿ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម