ប៉ុន្តែខ្ញុំមិនចាត់ទុកថាជីវិតរបស់ខ្ញុំមានតម្លៃដល់ខ្លួនឯងឡើយ ដើម្បីឲ្យខ្ញុំបានបង្ហើយដំណើរជីវិតរបស់ខ្ញុំ និងការងារបម្រើដែលខ្ញុំបានទទួលពីព្រះអម្ចាស់យេស៊ូវ គឺការធ្វើបន្ទាល់យ៉ាងម៉ឺងម៉ាត់អំពីដំណឹងល្អនៃព្រះគុណរបស់ព្រះ។
ភីលីព 2:17 - ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែទោះបីជាខ្ញុំត្រូវបានច្រូចចេញជាតង្វាយច្រូច លើយញ្ញបូជានិងការបម្រើ នៃជំនឿរបស់អ្នករាល់គ្នាក៏ដោយ ក៏ខ្ញុំអរសប្បាយ ហើយអបអរជាមួយអ្នកទាំងអស់គ្នាដែរ។ Khmer Christian Bible ហើយទោះបីត្រូវច្រូចខ្ញុំលើយញ្ញបូជា និងលើការងារបម្រើជំនឿរបស់អ្នករាល់គ្នាក៏ដោយ ក៏ខ្ញុំមានអំណរ ហើយត្រេកអរជាមួយអ្នករាល់គ្នាដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ខ្ញុំក៏អរ ហើយមានអំណរជាមួយអ្នកទាំងអស់គ្នាដែរ ប្រសិនបើខ្ញុំត្រូវច្រួចលើយញ្ញបូជា និងថ្វាយជាតង្វាយនៃជំនឿរបស់អ្នករាល់គ្នា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទោះបីខ្ញុំត្រូវបង្ហូរឈាមទុកជាសក្ការបូជាបន្ថែមពីលើយញ្ញបូជា និងពីលើតង្វាយនៃជំនឿរបស់បងប្អូន ខ្ញុំមានអំណរសប្បាយពីការនេះ ហើយខ្ញុំក៏សប្បាយចិត្តរួមជាមួយបងប្អូនទាំងអស់គ្នាដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែ បើសិនជាត្រូវច្រួចខ្ញុំចេញលើយញ្ញបូជា នឹងការជំនួយរបស់សេចក្ដីជំនឿនៃអ្នករាល់គ្នា នោះខ្ញុំក៏អរ ហើយមានសេចក្ដីអំណរជាមួយនឹងអ្នករាល់គ្នាទាំងអស់ដែរ អាល់គីតាប ទោះបីខ្ញុំត្រូវបង្ហូរឈាម ទុកជាជំនូនបន្ថែមពីលើគូរបាន និងពីលើជំនូននៃជំនឿរបស់បងប្អូន ខ្ញុំមានអំណរសប្បាយពីការនេះ ហើយខ្ញុំក៏សប្បាយចិត្ដរួមជាមួយបងប្អូនទាំងអស់គ្នាដែរ។ |
ប៉ុន្តែខ្ញុំមិនចាត់ទុកថាជីវិតរបស់ខ្ញុំមានតម្លៃដល់ខ្លួនឯងឡើយ ដើម្បីឲ្យខ្ញុំបានបង្ហើយដំណើរជីវិតរបស់ខ្ញុំ និងការងារបម្រើដែលខ្ញុំបានទទួលពីព្រះអម្ចាស់យេស៊ូវ គឺការធ្វើបន្ទាល់យ៉ាងម៉ឺងម៉ាត់អំពីដំណឹងល្អនៃព្រះគុណរបស់ព្រះ។
ពេលនោះ ប៉ូលតបថា៖ “អ្នករាល់គ្នាយំ និងបំបាក់ទឹកចិត្តខ្ញុំធ្វើអី? ដ្បិតខ្ញុំបានត្រៀមជាស្រេចហើយ មិនគ្រាន់តែឲ្យគេចាប់ចងប៉ុណ្ណោះទេ គឺថែមទាំងត្រៀមស្លាប់នៅយេរូសាឡិមទៀតផង ដើម្បីព្រះនាមរបស់ព្រះអម្ចាស់យេស៊ូវ”។
ដូច្នេះ បងប្អូនអើយ ខ្ញុំសូមជំរុញទឹកចិត្តអ្នករាល់គ្នាដោយសេចក្ដីមេត្តាករុណារបស់ព្រះ ឲ្យថ្វាយរូបកាយរបស់អ្នករាល់គ្នាជាយញ្ញបូជាដ៏រស់ ទាំងវិសុទ្ធ និងជាទីគាប់ព្រះហឫទ័យដល់ព្រះ។ នេះហើយ ជាការបម្រើដ៏សមគួរសម្រាប់អ្នករាល់គ្នា។
ដើម្បីឲ្យខ្ញុំធ្វើជាអ្នកបម្រើរបស់ព្រះគ្រីស្ទយេស៊ូវដល់សាសន៍ដទៃ ដោយបំពេញតួនាទីជាបូជាចារ្យសម្រាប់ដំណឹងល្អរបស់ព្រះ។ នេះគឺដើម្បីឲ្យតង្វាយរបស់សាសន៍ដទៃបានជាទីគាប់ព្រះហឫទ័យ ទាំងត្រូវបានញែកជាវិសុទ្ធដោយព្រះវិញ្ញាណដ៏វិសុទ្ធផង។
ដូច្នេះ ខ្ញុំនឹងចំណាយរហូតដល់អស់រលីងដោយអំណរយ៉ាងខ្លាំង ដើម្បីព្រលឹងរបស់អ្នករាល់គ្នា។ ប្រសិនបើខ្ញុំស្រឡាញ់អ្នករាល់គ្នាកាន់តែខ្លាំងឡើង តើអ្នករាល់គ្នាស្រឡាញ់ខ្ញុំកាន់តែតិចទៅឬ?
ដូច្នេះ សេចក្ដីស្លាប់កំពុងចេញឥទ្ធិពលនៅក្នុងយើង រីឯអ្នករាល់គ្នាវិញ ជីវិតកំពុងចេញឥទ្ធិពលនៅក្នុងអ្នករាល់គ្នា។
ហាក់ដូចជាព្រួយចិត្ត ប៉ុន្តែអរសប្បាយជានិច្ច; ហាក់ដូចជាក្រីក្រ ប៉ុន្តែធ្វើឲ្យមនុស្សជាច្រើនមានបរិបូរ; ហាក់ដូចជាគ្មានអ្វីសោះ ប៉ុន្តែមានគ្រប់ទាំងអស់។
ខ្ញុំមានទំនុកចិត្តយ៉ាងខ្លាំងចំពោះអ្នករាល់គ្នា; ខ្ញុំមានមោទនភាពយ៉ាងខ្លាំងចំពោះអ្នករាល់គ្នា។ ខ្ញុំបានពេញដោយសេចក្ដីកម្សាន្តចិត្ត ហើយក្នុងទុក្ខវេទនាទាំងអស់របស់យើង ខ្ញុំមានអំណរកើនឡើងរឹតតែខ្លាំងទៅទៀត។
បំណងចិត្ត និងសេចក្ដីសង្ឃឹមរបស់ខ្ញុំគឺថា កុំឲ្យខ្ញុំមានអ្វីត្រូវអៀនខ្មាសឡើយ ផ្ទុយទៅវិញ សូមឲ្យព្រះគ្រីស្ទត្រូវបានលើកតម្កើងក្នុងរូបកាយរបស់ខ្ញុំ ដោយភាពក្លាហានដ៏ពេញលេញនៅឥឡូវនេះដូចសព្វដង ទោះបីជាតាមរយៈការរស់ ឬការស្លាប់ក៏ដោយ។
ដ្បិតគាត់ស្ទើរតែនឹងស្លាប់ដោយសារតែកិច្ចការរបស់ព្រះគ្រីស្ទ ដោយបានប្រថុយជីវិត ដើម្បីបំពេញភាពខ្វះខាតក្នុងការបម្រើរបស់អ្នករាល់គ្នាដល់ខ្ញុំ៕
សព្វថ្ងៃនេះ ខ្ញុំមានគ្រប់គ្រាន់ទាំងអស់ ហើយមានសម្បូរហូរហៀរទៀតផង។ ខ្ញុំបានទទួលគ្រប់គ្រាន់ហើយ ដោយបានទទួលពីអេប៉ាប្រូឌីតនូវអ្វីៗដែលមកពីអ្នករាល់គ្នា។ របស់ទាំងនោះជាក្លិនក្រអូបពិដោរ ជាយញ្ញបូជានៃការសន្ដោស និងជាទីគាប់ព្រះហឫទ័យដល់ព្រះ។
ឥឡូវនេះ ខ្ញុំអរសប្បាយក្នុងទុក្ខលំបាកសម្រាប់អ្នករាល់គ្នា ហើយកំពុងបំពេញភាពខ្វះខាតនៃទុក្ខវេទនារបស់ព្រះគ្រីស្ទ មកក្នុងរូបសាច់របស់ខ្ញុំ ដោយយល់ដល់ព្រះកាយរបស់ព្រះគ្រីស្ទ ដែលជាក្រុមជំនុំ។
ដូច្នេះ ដោយយើងស្រឡាញ់អ្នករាល់គ្នាខ្លាំងដល់ម្ល៉េះ បានជាយើងពេញចិត្តនឹងចែកចាយដល់អ្នករាល់គ្នា មិនគ្រាន់តែដំណឹងល្អរបស់ព្រះប៉ុណ្ណោះទេ គឺថែមទាំងជីវិតរបស់ខ្លួនយើងទៀតផង ពីព្រោះអ្នករាល់គ្នាបានក្លាយជាទីស្រឡាញ់ដល់យើង។
ជាការពិត ខ្ញុំកំពុងតែត្រូវបានច្រូចចេញជាតង្វាយច្រូចរួចជាស្រេចហើយ ហើយពេលកំណត់នៃការចាកចេញរបស់ខ្ញុំបានមកដល់ហើយ។
អ្នករាល់គ្នាក៏កំពុងត្រូវបានសាងសង់ជាដំណាក់ខាងវិញ្ញាណសម្រាប់ការងារបូជាចារ្យដ៏វិសុទ្ធ ដូចជាថ្មដ៏រស់ដែរ ដើម្បីថ្វាយយញ្ញបូជាខាងវិញ្ញាណដែលជាទីគាប់ព្រះហឫទ័យដល់ព្រះ តាមរយៈព្រះយេស៊ូវគ្រីស្ទ
យើងបានស្គាល់សេចក្ដីស្រឡាញ់ដោយសារតែការនេះ គឺព្រះគ្រីស្ទបានលះបង់ជីវិតរបស់ព្រះអង្គសម្រាប់យើង ដូច្នេះយើងក៏ត្រូវតែលះបង់ជីវិតសម្រាប់បងប្អូនដែរ។