ទំនុកតម្កើង 88:3 - ព្រះគម្ពីរខ្មែរសាកល ដ្បិតព្រលឹងរបស់ទូលបង្គំបានពេញដោយទុក្ខវេទនា ហើយជីវិតរបស់ទូលបង្គំបានខិតទៅជិតស្ថានមនុស្សស្លាប់ហើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតព្រលឹងទូលបង្គំមានពេញ ដោយសេចក្ដីវេទនា ហើយជីវិតទូលបង្គំខិតទៅជិត ស្ថានឃុំព្រលឹងមនុស្សស្លាប់ហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតទូលបង្គំមានទុក្ខខ្លោចផ្សាឥតឧបមា សេចក្ដីស្លាប់បានខិតមកជិតទូលបង្គំហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតព្រលឹងនៃទូលបង្គំមានពេញដោយសេចក្ដីវេទនា ជីវិតនៃទូលបង្គំក៏កាន់តែជិតស្ថានឃុំព្រលឹងមនុស្សស្លាប់ អាល់គីតាប ដ្បិតខ្ញុំមានទុក្ខខ្លោចផ្សាឥតឧបមា សេចក្ដីស្លាប់បានខិតមកជិតខ្ញុំហើយ។ |
ព្រះយេហូវ៉ាអើយ សូមសណ្ដាប់ពាក្យបណ្ដឹងដ៏សុចរិតរបស់ទូលបង្គំផង សូមប្រុងស្ដាប់សម្រែករបស់ទូលបង្គំផង! សូមផ្ទៀងព្រះកាណ៌នឹងពាក្យអធិស្ឋានរបស់ទូលបង្គំ ដែលចេញពីបបូរមាត់គ្មានសេចក្ដីបោកបញ្ឆោតផង!
នៅថ្ងៃនៃទុក្ខវេទនារបស់ខ្ញុំ ខ្ញុំបានស្វែងរកព្រះអម្ចាស់របស់ខ្ញុំ ដៃរបស់ខ្ញុំលាតចេញនៅពេលយប់ ហើយមិនល្វើយឡើយ ព្រលឹងរបស់ខ្ញុំបដិសេធការសម្រាលទុក្ខ។
លោកត្រូវបានមើលងាយ ហើយត្រូវបានបដិសេធពីមនុស្ស ក៏ជាមនុស្សនៃការឈឺចាប់ ហើយធ្លាប់ស្គាល់រោគា; លោកត្រូវបានមើលងាយដូចជាអ្នកដែលលាក់មុខពីគេ ហើយពួកយើងក៏មិនបានឲ្យតម្លៃលោកសោះ។