Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 88:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ដ្បិត​ព្រលឹង​នៃ​ទូលបង្គំ​មាន​ពេញ​ដោយ​សេចក្ដី​វេទនា ជីវិត​នៃ​ទូលបង្គំ​ក៏​កាន់​តែ​ជិត​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

3 ដ្បិត​ព្រលឹង​របស់ទូលបង្គំ​បាន​ពេញ​ដោយ​ទុក្ខវេទនា ហើយ​ជីវិត​របស់ទូលបង្គំ​បាន​ខិតទៅជិត​ស្ថានមនុស្សស្លាប់​ហើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ដ្បិត​ព្រលឹង​ទូល‌បង្គំ​មាន​ពេញ ដោយ​សេចក្ដី​វេទនា ហើយ​ជីវិត​ទូល‌បង្គំ​ខិត​ទៅ​ជិត ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ដ្បិត​ទូលបង្គំ​មាន​ទុក្ខ​ខ្លោច‌ផ្សា​ឥត​ឧបមា សេចក្ដី​ស្លាប់​បាន​ខិត​មក​ជិត​ទូលបង្គំ​ហើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ដ្បិត​ខ្ញុំ​មាន​ទុក្ខ​ខ្លោច‌ផ្សា​ឥត​ឧបមា សេចក្ដី​ស្លាប់​បាន​ខិត​មក​ជិត​ខ្ញុំ​ហើយ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 88:3
15 ការដាក់ឲ្យឆ្លើយតបគ្នា  

អើ ព្រលឹង​គេ​ចូល​ទៅ​ជិត​រណ្តៅ​ស្លាប់ ហើយ​ជីវិត​គេ​ក៏​ជិត​ដល់​មេ​បំផ្លាញ​ហើយ។


ព្រលឹង​គេ​តែង‌តែ​ខ្ពើម​អាហារ​គ្រប់​មុខ ហើយ​គេ​ចូល​ទៅ​ជិត​ទ្វារ​នៃ​សេចក្ដី​ស្លាប់


រលក​ទាំង​នោះ​ផាត់​ឡើង​ដល់​ផ្ទៃ​មេឃ ក៏​ធ្លាក់​ទៅ​វិញ​ដល់​ទី​ជំរៅ នោះ​ព្រលឹង​គេ​ក៏​រលាយ​ទៅ ដោយ​សេចក្ដី​អន្តរាយ


ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ស្តាប់​សេចក្ដី ដែល​ទៀង​ត្រង់ សូម​ប្រុង​ស្តាប់​សំរែក​នៃ​ទូលបង្គំ​ផង សូម​ផ្ទៀង​ព្រះ‌កាណ៌ ស្តាប់​សេចក្ដី​អធិស្ឋាន​របស់​ទូលបង្គំ ជា​សេចក្ដី​អធិស្ឋាន ដែល​មិន​ចេញ​ពី​បបូរ​មាត់​មាន​ពុត​ទេ


នៅ​ថ្ងៃ​ដែល​ខ្ញុំ​មាន​សេចក្ដី​វេទនា នោះ​ខ្ញុំ​បាន​ស្វែង​រក​ព្រះ‌អម្ចាស់ នៅ​ពេល​យប់ នោះ​ខ្ញុំ​បាន​ប្រទូល​ដៃ​ឡើង​ឥត​ឈប់‌ឈរ ព្រលឹង​ខ្ញុំ​មិន​ព្រម​ក្សាន្ត​ទុក្ខ​ទេ


ទ្រង់​ត្រូវ​គេ​មើល‌ងាយ ហើយ​ត្រូវ​មនុស្ស​បោះ‌បង់​ចោល ទ្រង់​ជា​មនុស្ស​ទូទុក្ខ ហើយ​ក៏​ធ្លាប់​ស្គាល់​សេចក្ដី​ឈឺ‌ចាប់ ទ្រង់​ត្រូវ​គេ​មើល‌ងាយ ដូច​ជា​អ្នក​ណា​ដែល​មនុស្ស​គេច​មុខ​ចេញ ហើយ​យើង​រាល់​គ្នា​មិន​បាន​រាប់‌អាន​ទ្រង់​សោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម