Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 88:3 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ដ្បិត​ទូលបង្គំ​មាន​ទុក្ខ​ខ្លោច‌ផ្សា​ឥត​ឧបមា សេចក្ដី​ស្លាប់​បាន​ខិត​មក​ជិត​ទូលបង្គំ​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

3 ដ្បិត​ព្រលឹង​របស់ទូលបង្គំ​បាន​ពេញ​ដោយ​ទុក្ខវេទនា ហើយ​ជីវិត​របស់ទូលបង្គំ​បាន​ខិតទៅជិត​ស្ថានមនុស្សស្លាប់​ហើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ដ្បិត​ព្រលឹង​ទូល‌បង្គំ​មាន​ពេញ ដោយ​សេចក្ដី​វេទនា ហើយ​ជីវិត​ទូល‌បង្គំ​ខិត​ទៅ​ជិត ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ដ្បិត​ព្រលឹង​នៃ​ទូលបង្គំ​មាន​ពេញ​ដោយ​សេចក្ដី​វេទនា ជីវិត​នៃ​ទូលបង្គំ​ក៏​កាន់​តែ​ជិត​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ដ្បិត​ខ្ញុំ​មាន​ទុក្ខ​ខ្លោច‌ផ្សា​ឥត​ឧបមា សេចក្ដី​ស្លាប់​បាន​ខិត​មក​ជិត​ខ្ញុំ​ហើយ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 88:3
15 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​កាន់​តែ​ខិត​ជិត​រណ្ដៅ ជីវិត​របស់​គេ ក៏​ខិត​ទៅ​ជិត​មច្ចុរាជ​ដែរ។


គេ​លេប​អាហារ​លែង​ចូល​ទៀត​ហើយ គឺ​គេ​នៅ​ជិត​សេចក្ដី​ស្លាប់។


លើក​នាវា​ទាំង‌ឡាយ​ឡើង​យ៉ាង​ខ្ពស់ រួច​ធ្វើ​ឲ្យ​ធ្លាក់​ចុះ​ទៅ​វិញ រហូត​ដល់​បាត​សមុទ្រ ពួក​គេ​ត្រូវ​វេទនា​អស់​សង្ឃឹម។


ឱ​ព្រះ‌អម្ចាស់​អើយ! សូម​ទ្រង់​ព្រះ‌សណ្ដាប់​សំណូម​ពរ ដ៏​ត្រឹម​ត្រូវ​របស់​ទូលបង្គំ សូម​យក​ព្រះ‌ហឫទ័យ​ទុក​ដាក់​នឹង សម្រែក​របស់​ទូលបង្គំ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ពាក្យ​ទូល‌អង្វរ​របស់ ទូលបង្គំ​ដែល​ហូរ​ចេញ​ពី​ដួង​ចិត្ត​ដ៏​ស្មោះ​ត្រង់។


នៅ​ថ្ងៃ​មាន​អាសន្ន ខ្ញុំ​ស្វែង​រក​ព្រះ‌អម្ចាស់ នៅ​ពេល​យប់ ខ្ញុំ​លើក​ដៃ​អង្វរ​ព្រះអង្គ ឥត​ឈប់​ឈរ ខ្ញុំ​មិន​ចង់​ឲ្យ​នរណា​សម្រាល​ទុក្ខ​ខ្ញុំ​សោះ​ឡើយ។


លោក​ជា​មនុស្ស​ដែល​ត្រូវ​គេ​មើល‌ងាយ គ្មាន​នរណា​រាប់​រក។ លោក​ជា​មនុស្ស​ស្គាល់​តែ​ការ​ឈឺ​ចាប់ ធ្លាប់​តែ​រង​ទុក្ខ​វេទនា លោក​ដូច​មនុស្ស​ដែល​គេ​ខ្ពើម គេ​ខ្ទប់​មុខ​មិន​ហ៊ាន​សម្លឹង​មើល​ទេ។ យើង​បាន​មើល‌ងាយ​លោក ហើយ​មិន​រាប់​រក​លោក​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម