ព្រះយេហូវ៉ាអើយ សូមប្រព្រឹត្តល្អដល់មនុស្សល្អ និងដល់មនុស្សទៀងត្រង់ក្នុងចិត្តផង!
ទំនុកតម្កើង 84:12 - ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ានៃពលបរិវារអើយ មនុស្សដែលជឿទុកចិត្តលើព្រះអង្គ មានពរហើយ!៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះយេហូវ៉ានៃពួកពលបរិវារអើយ អ្នកដែលទុកចិត្តដល់ព្រះអង្គ អ្នកនោះមានពរហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូលអើយ អ្នកណាទុកចិត្តលើព្រះអង្គ អ្នកនោះមានសុភមង្គលហើយ!។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះយេហូវ៉ានៃពួកពលបរិវារអើយ មនុស្សណាដែលទុកចិត្តនឹងទ្រង់ នោះមានពរហើយ។ អាល់គីតាប ឱអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលអើយ អ្នកណាទុកចិត្តលើទ្រង់ អ្នកនោះមានសុភមង្គលហើយ!។ |
ព្រះយេហូវ៉ាអើយ សូមប្រព្រឹត្តល្អដល់មនុស្សល្អ និងដល់មនុស្សទៀងត្រង់ក្នុងចិត្តផង!
ចូរថើបព្រះបុត្រាចុះ ក្រែងលោព្រះអង្គក្រេវក្រោធ ហើយអ្នករាល់គ្នាវិនាសតាមផ្លូវ ដ្បិតព្រះពិរោធរបស់ព្រះអង្គអាចឆេះឡើងក្នុងមួយរំពេច! មានពរហើយ អស់អ្នកដែលជ្រកកោនក្នុងព្រះអង្គ!៕
ខ្ញុំស្រែកហៅព្រះយេហូវ៉ាដោយសំឡេងរបស់ខ្ញុំ នោះព្រះអង្គក៏ឆ្លើយមកខ្ញុំពីភ្នំដ៏វិសុទ្ធរបស់ព្រះអង្គ។ សេឡា
ចូរភ្លក់មើលឲ្យដឹងថាព្រះយេហូវ៉ាទ្រង់ល្អ! មានពរហើយ មនុស្សដែលជ្រកកោនក្នុងព្រះអង្គ!
ប្រជាជនអើយ ចូរជឿទុកចិត្តលើព្រះអង្គគ្រប់ពេលវេលា ចូរបង្ហូរចិត្តរបស់អ្នករាល់គ្នាចេញនៅចំពោះព្រះអង្គចុះ គឺព្រះហើយ ជាជម្រកដល់យើង! សេឡា
ទោះបីជាយ៉ាងនោះក៏ដោយ ក៏ព្រះយេហូវ៉ាទ្រង់រង់ចាំដើម្បីមេត្តាដល់អ្នករាល់គ្នា។ ដោយហេតុនេះ ព្រះអង្គទ្រង់ក្រោកឡើងដើម្បីអាណិតមេត្តាដល់អ្នករាល់គ្នា ពីព្រោះព្រះយេហូវ៉ាជាព្រះនៃសេចក្ដីយុត្តិធម៌។ មានពរហើយ អស់អ្នកដែលរង់ចាំព្រះអង្គ!
ក្នុងចំណោមអ្នករាល់គ្នា មានអ្នកណាដែលកោតខ្លាចព្រះយេហូវ៉ា ហើយស្ដាប់តាមសំឡេងរបស់បាវបម្រើព្រះអង្គ? ចូរឲ្យអ្នកដែលដើរក្នុងភាពងងឹត ហើយគ្មានពន្លឺ ទុកចិត្តលើព្រះនាមរបស់ព្រះយេហូវ៉ា ហើយពឹងផ្អែកលើព្រះរបស់ខ្លួនចុះ!
ព្រះអាទិត្យនឹងលែងធ្វើជាពន្លឺដល់អ្នកទៀតនៅពេលថ្ងៃ ព្រះចន្ទនឹងលែងផ្ដល់ពន្លឺដល់អ្នកទៀតសម្រាប់ជាភាពចែងចាំង គឺព្រះយេហូវ៉ានឹងបានជាពន្លឺដ៏អស់កល្បដល់អ្នកវិញ ហើយព្រះរបស់អ្នកនឹងបានជាសិរីរុងរឿងដល់អ្នកដែរ។