ហើយប្រទានទឹកដីរបស់ប្រជាជាតិនានាដល់ពួកគេ នោះពួកគេក៏ទទួលផលនៃការនឿយហត់របស់ជាតិសាសន៍នានាជាមរតក
ទំនុកតម្កើង 80:9 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គបានរៀបចំកន្លែងនៅចំពោះវា ហើយឲ្យវាចាក់ឫស នោះវាក៏មានពេញលើផែនដី។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានជម្រះដីនោះយ៉ាងស្អាត ដើមទំពាំងបាយជូរក៏ចាក់ឫសយ៉ាងជ្រៅ ហើយដុះពាសពេញក្នុងស្រុក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គឆ្ការដីកន្លែងនោះយ៉ាងស្អាត ដើមទំពាំងបាយជូរក៏ចាក់ឫស ហើយដុះពាសពេញនៅក្នុងស្រុក ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានរៀបកន្លែងនៅជុំវិញ ហើយដើមនោះក៏ចាក់ឫសបែកសាយទៅពេញក្នុងស្រុក អាល់គីតាប ទ្រង់ឆ្ការដីកន្លែងនោះយ៉ាងស្អាត ដើមទំពាំងបាយជូរក៏ចាក់ឫស ហើយដុះពាសពេញនៅក្នុងស្រុក |
ហើយប្រទានទឹកដីរបស់ប្រជាជាតិនានាដល់ពួកគេ នោះពួកគេក៏ទទួលផលនៃការនឿយហត់របស់ជាតិសាសន៍នានាជាមរតក
ជាការពិត ពួកគាត់ចាប់យកទឹកដី មិនមែនដោយដាវរបស់ខ្លួនទេ ហើយដើមដៃរបស់ពួកគាត់ក៏មិនបានសង្គ្រោះពួកគាត់ដែរ គឺព្រះហស្តស្ដាំ និងព្រះពាហុរបស់ព្រះអង្គ ព្រមទាំងពន្លឺនៃព្រះភក្ត្ររបស់ព្រះអង្គវិញ ដ្បិតព្រះអង្គបានសព្វព្រះហឫទ័យនឹងពួកគាត់។
នៅគ្រាដែលនឹងមកដល់ យ៉ាកុបនឹងចាក់ឫស អ៊ីស្រាអែលនឹងចេញពន្លក ហើយចេញផ្កា ព្រមទាំងបំពេញផ្ទៃផែនដីដោយផលផ្លែផង។
រីឯអ្នកដែលរួចជីវិតនៃវង្សត្រកូលយូដាដែលនៅសល់ នឹងចាក់ឫសទៅក្រោមម្ដងទៀត ព្រមទាំងបង្កើតផលទៅលើផង។
គាត់បានកាប់គាស់ដី ហើយយកថ្មចេញ រួចដាំដើមទំពាំងបាយជូរល្អបំផុត ព្រមទាំងសាងសង់ប៉មមួយនៅកណ្ដាលចម្ការនោះ ហើយដាប់លុងទីបញ្ជាន់ផ្លែនៅក្នុងចម្ការនោះដែរ។ ក្រោយមក គាត់បានរំពឹងចាំឲ្យទំពាំងបាយជូរបង្កើតផល ប៉ុន្តែវាបានបង្កើតផលជាទំពាំងបាយជូរព្រៃទៅវិញ។