Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 80:8 - ព្រះគម្ពីរខ្មែរសាកល

8 ព្រះអង្គ​បាន​យក​ដើមទំពាំងបាយជូរ​ចេញ​ពី​អេហ្ស៊ីប ព្រះអង្គ​បាន​បណ្ដេញ​ប្រជាជាតិ​នានា​ចេញ ហើយ​ដាំ​ដើមទំពាំងបាយជូរនោះ​វិញ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ៙ ព្រះ‌អង្គ​បាន​យក​ដើម​ទំពាំង‌បាយ‌ជូរ​មួយ ពី​ស្រុក​អេស៊ីព្ទ​មក ព្រះ‌អង្គ​បាន​បណ្តេញ​សាសន៍នានា​ចេញ ហើយ​បាន​ដាំ​ដើម​ទំពាំង​បាយ​ជូរ​នោះ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ព្រះអង្គ​បាន​គាស់​ទំពាំង‌បាយជូរ​មួយ​ដើម ពី​ស្រុក​អេស៊ីប​មក ព្រះអង្គ​បាន​ដេញ​ប្រជា‌ជាតិ​នានា​ចេញ​ពី​ទឹក​ដី ហើយ​យក​ទំពាំង‌បាយជូរ​នេះ​មក​ដាំ​ជំនួស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ៙ ទ្រង់​បាន​យក​ដើម​ទំពាំង‌បាយ‌ជូរ​១​ពី​ស្រុក​អេស៊ីព្ទ​មក ក៏​បណ្តេញ​អស់​ទាំង​សាសន៍​ដទៃ​ចេញ ហើយ​បាន​ដាំ​ដើម​នោះ​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ទ្រង់​បាន​គាស់​ទំពាំង‌បាយជូរ​មួយ​ដើម ពី​ស្រុក​អេស៊ីប​មក ទ្រង់​បាន​ដេញ​ប្រជា‌ជាតិ​នានា​ចេញ​ពី​ទឹក​ដី ហើយ​យក​ទំពាំង‌បាយជូរ​នេះ​មក​ដាំ​ជំនួស។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 80:8
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​អើយ សូម​កុំឲ្យ​ទូលបង្គំ​អាម៉ាស់មុខ​ឡើយ ដ្បិត​ទូលបង្គំ​បាន​ស្រែកហៅ​ព្រះអង្គ​! សូមឲ្យ​ពួកមនុស្ស​អាក្រក់​អាម៉ាស់មុខ សូមឲ្យ​ពួកគេ​នៅស្ងៀម​ក្នុង​ស្ថានមនុស្សស្លាប់​។


ព្រះអង្គ​បាន​បណ្ដេញ​ប្រជាជាតិ​នានា​ចេញ​ដោយ​ព្រះហស្ត​របស់ព្រះអង្គ ប៉ុន្តែ​ព្រះអង្គ​បាន​ដាំ​ដូនតារបស់យើងខ្ញុំ​វិញ​; ព្រះអង្គ​បាន​ធ្វើទុក្ខ​ជាតិសាសន៍​នានា ប៉ុន្តែ​ព្រះអង្គ​បាន​ធ្វើឲ្យ​ដូនតារបស់យើងខ្ញុំ​ចម្រើនឡើង​វិញ​។


ព្រះអង្គ​បាន​ធ្វើឲ្យ​ប្រជារាស្ត្រ​របស់ព្រះអង្គ​ឃើញ​ការ​លំបាក ព្រះអង្គ​បាន​ឲ្យ​យើងខ្ញុំ​ផឹក​ស្រា​នៃ​សេចក្ដីងេកងោក​។


ព្រះអង្គ​បាន​បណ្ដេញ​ប្រជាជាតិ​នានា​ចេញ​ពីមុខ​ពួកគាត់ ហើយ​បែងចែក​មរតក​ដល់​ពួកគាត់​ដោយ​ខ្សែរង្វាស់ ក៏​ឲ្យ​បណ្ដា​កុលសម្ព័ន្ធ​នៃ​អ៊ីស្រាអែល​រស់នៅ​ក្នុង​រោង​របស់ខ្លួន​។


គឺ​ព្រះពន្លា​ដែល​ដូនតា​របស់យើង​បាន​ទទួលតៗមក ហើយ​នាំយកមក​ជាមួយ​យ៉ូស្វេ ចូលក្នុង​ទឹកដីកម្មសិទ្ធិ​របស់​សាសន៍ដទៃ​ដែល​ព្រះ​បាន​បណ្ដេញ​ចេញពី​មុខ​ដូនតា​របស់យើង រហូតដល់​សម័យ​ដាវីឌ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម