Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 80:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ទ្រង់​បាន​រៀប​កន្លែង​នៅ​ជុំវិញ ហើយ​ដើម​នោះ​ក៏​ចាក់​ឫស​បែក​សាយ​ទៅ​ពេញ​ក្នុង​ស្រុក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

9 ព្រះអង្គ​បាន​រៀបចំ​កន្លែង​នៅចំពោះ​វា ហើយ​ឲ្យ​វា​ចាក់​ឫស នោះ​វា​ក៏​មានពេញ​លើ​ផែនដី​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ព្រះ‌អង្គ​បានជម្រះ​ដី​នោះ​យ៉ាង​ស្អាត ដើម​ទំពាំង​បាយ​ជូរ​ក៏​ចាក់​ឫស​យ៉ាង​ជ្រៅ ហើយ​ដុះពាស​ពេញ​ក្នុង​ស្រុក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ព្រះអង្គ​ឆ្ការ​ដី​កន្លែង​នោះ​យ៉ាង​ស្អាត ដើម​ទំពាំង‌បាយជូរ​ក៏​ចាក់​ឫស ហើយ​ដុះ​ពាស‌ពេញ​នៅ​ក្នុង​ស្រុក

សូមមើលជំពូក ចម្លង

អាល់គីតាប

9 ទ្រង់​ឆ្ការ​ដី​កន្លែង​នោះ​យ៉ាង​ស្អាត ដើម​ទំពាំង‌បាយជូរ​ក៏​ចាក់​ឫស ហើយ​ដុះ​ពាស‌ពេញ​នៅ​ក្នុង​ស្រុក

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 80:9
17 ការដាក់ឲ្យឆ្លើយតបគ្នា  

អញ​បាន​ដំរូវ​ទី​កន្លែង​១ ឲ្យ​ពួក​អ៊ីស្រាអែល​ជា​រាស្ត្រ​អញ ហើយ​បាន​ដាំ​គេ​ឲ្យ​បាន​នៅ​ជាប់​ក្នុង​ស្រុក​របស់​គេ ឥត​រលើង​ទៅ​ឯ​ណា​ទៀត​ឡើយ ឯ​ពួក​មនុស្ស​អាក្រក់​នឹង​មិន​ធ្វើ​ទុក្ខ​គេ ដូច​កាល​ពី​ដើម​ទៀត


ឯ​ពួក​យូដា នឹង​ពួក​អ៊ីស្រាអែល គេ​មាន​គ្នា​សន្ធឹក​ដូច​ជា​ខ្សាច់​ដែល​នៅ​មាត់​សមុទ្រ ក៏​តែង‌តែ​បរិភោគ ហើយ​លេង​សប្បាយ


ពួក​យូដា នឹង​ពួក​អ៊ីស្រាអែល គេ​នៅ​ដោយ​សុខ‌សាន្ត‌ត្រាណ គ្រប់​គ្នានៅ​ក្រោម​ទ្រើង​ទំពាំង‌បាយ‌ជូរ ហើយ​ក្រោម​ដើម​ល្វា​របស់​ខ្លួន ចាប់​តាំង​ពី​ក្រុង​ដាន់ រហូត​ដល់​បៀរ-សេបា ដរាប​ដល់​អស់​ព្រះ‌ជន្ម​នៃ​សាឡូម៉ូន


នោះ​យ៉ូអាប់​ក៏​បង្ហាញ​ចំនួន​នៃ​ជន​ទាំង‌ឡាយ ដែល​បាន​រាប់​នោះ​ថ្វាយ​ដាវីឌ គឺ​ពួក​អ៊ីស្រាអែល​ទាំង​អស់ ដែល​ចេះ​កាន់​ដាវ នោះ​មាន​១​លាន​១​សែន​នាក់ ហើយ​ពួក​យូដា ដែល​ចេះ​កាន់​ដាវ នោះ​មាន​៤​សែន​៧​ម៉ឺន​នាក់


ទ្រង់​ក៏​ប្រទាន​ស្រុក​របស់​នគរ​ដទៃ​ទាំង​ប៉ុន្មាន​ឲ្យ​ដល់​គេ គេ​បាន​ចាប់​យក​ផល​នៃ​ស្នាដៃ​របស់​សាសន៍​ទាំង​នោះ ទុក​ជា​របស់​ផង​ខ្លួន


ដ្បិត​គេ​មិន​បាន​ចាប់​យក​ស្រុក​នោះ​ដោយ​ដាវ​ខ្លួន​ទេ ក៏​មិន​មែន​ជា​ដៃ​ខ្លួន​គេ ដែល​បាន​ជួយ​សង្គ្រោះ​គេ​ដែរ គឺ​ជា​ព្រះ‌ហស្ត​ស្តាំ នឹង​ព្រះ‌ពាហុ​ទ្រង់ ព្រម​ទាំង​ពន្លឺ​នៃ​ព្រះ‌ភក្ត្រ​ទ្រង់​វិញ ដ្បិត​ទ្រង់​បាន​ប្រោស​ដល់​គេ។


នៅ​គ្រា​នោះ នឹង​មាន​ចំការ សំរាប់​ធ្វើ​ស្រា​ទំពាំង‌បាយ‌ជូរ ចូរ​ច្រៀង​ជូន​ថា


នៅ​គ្រា​ខាង​មុខ នោះ​ពួក​យ៉ាកុប​នឹង​ចាក់​ឫស​ទៅ ពួក​អ៊ីស្រាអែល​នឹង​ពន្លក​ចេញ​ឡើង ហើយ​គេ​នឹង​បង្កើត​ផល​ផ្សាយ​ទៅ​ពេញ​លើ​ផែនដី។


ឯ​សំណល់​នៃ​ពួក​កូន​ចៅ​យូដា​ដែល​រួច​ជីវិត គេ​នឹង​ចាក់​ឫស​ទៅ​ក្រោម ហើយ​នឹង​បង្កើត​ផល​ទៅ​លើ


ទ្រង់​ក៏​កាប់​គាស់​ដី ហើយ​រើស​យក​ដុំ​ថ្ម​ចេញ រួច​ទ្រង់​ដាំ​ទំពាំង‌បាយ‌ជូរ​យ៉ាង​ល្អ​បំផុត ក៏​សង់​ប៉ម​១​នៅ​ជា​កណ្តាល ហើយ​ធ្វើ​ធុង​ឃ្នាប​គាប​ផ្លែ​ផង ក្រោយ​នោះ ទ្រង់​ប្រាថ្នា​ចង់​ឲ្យ​ទំពាំង‌បាយ‌ជូរ​នោះ​កើត​ផល តែ​បាន​កើត​ផល​ក្លាយ​ជា​ទំពាំង‌បាយ‌ជូរ​ព្រៃ​វិញ។


ទ្រង់​បាន​ដាំ​គេ អើ គេ​ចាក់​ឫស​ចុះ ហើយ​ក៏​ធំ​ឡើង អើ គេ​កើត​ផល​ផង គេ​យក​ទ្រង់​មក​ផ្ទាល់​នៅ​មាត់ តែ​ឲ្យ​ទ្រង់​នៅ​ឆ្ងាយ​ពី​ចិត្ត​គេ​វិញ


អញ​បាន​ផ្សាំ​ឯង​ទុក​ជា​ទំពាំង‌បាយ‌ជូរ​សំរាំង ជា​ពូជ​យ៉ាង​ល្អ​បំផុត ចុះ​ធ្វើ​ដូច​ម្តេច​ឲ្យ​ឯង​បាន​ក្លាយ​ទៅ​ជា​ខ្នែង​របស់​ដើម​ទំពាំង‌បាយ‌ជូរ​ដទៃ ដល់​អញ​ដូច្នេះ


អញ​ក៏​ចាត់​ឪម៉ាល់​ឲ្យ​ទៅ​មុន​ឯង​រាល់​គ្នា ហើយ​វា​បាន​បណ្តេញ​គេ​ពី​មុខ​ឯង​ចេញ គឺ​ស្តេច​សាសន៍​អាម៉ូរី​ទាំង​២​អង្គ មិន​មែន​ដោយ​ដាវ ឬ​ធ្នូ​របស់​ឯង​ទេ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម