ទំនុកតម្កើង 80:14 - ព្រះគម្ពីរខ្មែរសាកល ព្រះនៃពលបរិវារអើយ សូមបែរមកវិញផង! សូមទតមើលពីស្ថានសួគ៌ ហើយគន់មើល ព្រមទាំងមើលថែដើមទំពាំងបាយជូរនេះផង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះនៃពួកពលបរិវារអើយ សូមព្រះអង្គបែរមកវិញ ហើយទតមើលពីលើស្ថានសួគ៌មក សូមប្រោសប្រណីដើមទំពាំងបាយជូរនេះផង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះជាម្ចាស់នៃពិភពទាំងមូលអើយ សូមយាងមកវិញ! សូមទតមើលពីស្ថានបរមសុខមក! សូមយាងមកជួយចម្ការទំពាំងបាយជូរនេះផង! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះនៃពួកពលបរិវារអើយ យើងខ្ញុំអង្វរដល់ទ្រង់ សូមបែរមកវិញ ហើយទតពីលើស្ថានសួគ៌មកមើល ព្រមទាំងប្រោសដើមទំពាំងបាយជូរនេះផង អាល់គីតាប ឱអុលឡោះជាម្ចាស់នៃពិភពទាំងមូលអើយ សូមមកវិញ! សូមមើលពីសូរ៉កាមក! សូមមកជួយចម្ការទំពាំងបាយជូរនេះផង! |
សូមឲ្យសហគមន៍នៃជាតិសាសន៍នានាផ្ដុំគ្នានៅជុំវិញព្រះអង្គ សូមព្រះអង្គយាងត្រឡប់ទៅស្ថានដ៏ខ្ពស់វិញ គឺពីលើពួកគេ។
ព្រះយេហូវ៉ាអើយ តើដល់ពេលណាទើបព្រះអង្គបែរមកវិញ? សូមអាណិតមេត្តាបាវបម្រើរបស់ព្រះអង្គផង!
សូមទតមើលពីស្ថានសួគ៌ ហើយទតឃើញពីលំនៅដ៏វិសុទ្ធ និងដ៏រុងរឿងរបស់ព្រះអង្គផង! ព្រះហឫទ័យឆេះឆួល និងព្រះចេស្ដារបស់ព្រះអង្គ តើនៅឯណា? ការរំជួលក្នុងព្រះហឫទ័យ និងសេចក្ដីមេត្តារបស់ព្រះអង្គ ត្រូវបានបង្ខាំងពីទូលបង្គំហើយ។
ព្រះយេហូវ៉ាអើយ ហេតុអ្វីបានជាព្រះអង្គទ្រង់ធ្វើឲ្យយើងខ្ញុំវង្វេងចេញពីមាគ៌ារបស់ព្រះអង្គ ក៏ធ្វើឲ្យចិត្តរបស់យើងខ្ញុំរឹងរូសគ្មានការកោតខ្លាចដល់ព្រះអង្គដូច្នេះ? សូមព្រះអង្គយាងត្រឡប់មកវិញដោយយល់ដល់បាវបម្រើរបស់ព្រះអង្គ ដែលជាកុលសម្ព័ន្ធនៃមរតករបស់ព្រះអង្គផង!
ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលថា៖ “តាំងពីគ្រាដូនតារបស់អ្នករាល់គ្នា អ្នករាល់គ្នាបានបែរចេញពីបទបញ្ញត្តិរបស់យើង ហើយមិនបានកាន់តាមទេ។ ចូរត្រឡប់មកឯយើងវិញ នោះយើងនឹងត្រឡប់មកឯអ្នករាល់គ្នាវិញដែរ។ ប៉ុន្តែអ្នករាល់គ្នាសួរថា: ‘តើឲ្យយើងខ្ញុំត្រឡប់មកវិញយ៉ាងដូចម្ដេច?’។
‘បន្ទាប់ពីការទាំងនេះ យើងនឹងត្រឡប់មក ហើយសង់លំនៅ របស់ដាវីឌ ដែលរលំនោះឡើងវិញ; យើងនឹងសង់កន្លែងដែលបាក់បែកឡើងវិញ ហើយតាំងលំនៅនោះឡើងវិញដែរ