Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 80:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ឱ​ព្រះ​នៃ​ពួក​ពល‌បរិវារ​អើយ សូម​ព្រះ‌អង្គ​បែរ​មក​វិញ ហើយ​ទត​មើល​ពី​លើ​ស្ថាន‌សួគ៌​មក សូម​ប្រោស​ប្រណី​ដើម​ទំពាំង‌បាយ‌ជូរ​នេះ​ផង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

14 ព្រះ​នៃ​ពលបរិវារ​អើយ សូម​បែរមកវិញ​ផង​! សូម​ទត​មើល​ពី​ស្ថានសួគ៌ ហើយ​គន់មើល ព្រមទាំង​មើលថែ​ដើមទំពាំងបាយជូរ​នេះ​ផង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ឱ​ព្រះ‌ជាម្ចាស់​នៃ​ពិភព​ទាំង​មូល​អើយ សូម​យាង​មក​វិញ! សូម​ទត​មើល​ពី​ស្ថាន​បរម‌សុខ​មក! សូម​យាង​មក​ជួយ​ចម្ការ​ទំពាំង‌បាយជូរ​នេះ​ផង!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ឱ​ព្រះ​នៃ​ពួក​ពល‌បរិវារ​អើយ យើង​ខ្ញុំ​អង្វរ​ដល់​ទ្រង់ សូម​បែរ​មក​វិញ ហើយ​ទត​ពី​លើ​ស្ថាន‌សួគ៌​មក​មើល ព្រម​ទាំង​ប្រោស​ដើម​ទំពាំង‌បាយ‌ជូរ​នេះ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

14 ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​អើយ សូម​មក​វិញ! សូម​មើល​ពី​សូរ៉កា​មក! សូម​មក​ជួយ​ចម្ការ​ទំពាំង‌បាយជូរ​នេះ​ផង!

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 80:14
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌យេហូវ៉ា​ទត​មក​ពី​លើ​ស្ថាន‌សួគ៌ ព្រះ‌អង្គ​ឃើញ​មនុស្ស​លោក​ទាំង​អស់


សូម​ឲ្យ​ក្រុម​ជំនុំ​នៃ​សាសន៍​ទាំង‌ឡាយ មកជួប​ជុំ​គ្នានៅ​ជុំ‌វិញ​ព្រះ‌អង្គ សូម​ព្រះ‌អង្គ​គ្រប់‌គ្រង​គេ​ពី​លើ​ទី​ខ្ពស់។


ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​វិល​មក​វិញ តើ​ដល់​កាល​ណា​ទៅ? សូម​អាណិត​មេត្តា​ពួក​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ផង!


សូម​ព្រះ‌អង្គ​ពិចារ‌ណា​ពី​លើ​ស្ថាន​សួគ៌ ហើយ​ទត​មើល ពី​ទី​លំនៅ​បរិសុទ្ធ និង​សិរី‌ល្អ​របស់​ព្រះ‌អង្គ តើ​សេចក្ដី​ខ្មី‌ឃ្មាត និង​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ​នៅឯណា? សេចក្ដី​ស្រឡាញ់​ក្នុង​ព្រះ‌ហឫ‌ទ័យ និង​សេចក្ដី​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ នោះ​បាន​លាក់​បាំង​ពី​ទូល‌បង្គំ​ហើយ។


ឱ​ព្រះ‌យេហូវ៉ា​អើយ ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ ធ្វើ​ឲ្យ​យើង​ខ្ញុំ​វង្វេង​ចេញ​ពី​ផ្លូវ​របស់​ព្រះ‌អង្គ ហើយ​ឲ្យ​យើង​ខ្ញុំ​មាន​ចិត្ត​រឹង​ទទឹង ចំពោះ​សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ‌អង្គ​ដូច្នេះ? សូម​ព្រះ‌អង្គ​វិល​មក​វិញ ដោយ​យល់​ដល់​ពួក​អ្នក​បម្រើ​របស់​ព្រះ‌អង្គ គឺ​ជា​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន​នៃ​មត៌ក​របស់​ព្រះ‌អង្គ។


ទាល់​តែ​ព្រះ‌យេហូវ៉ា​ឈ្ងោក​មើល ហើយ​ពិចា‌រណា​ពី​ស្ថាន‌សួគ៌​មក។


ដូច្នេះ ប្រហែល​ជា​ព្រះ‌អង្គ​ប្រទាន​ការ​លើក​លែង​ទោស ហើយ​ចាត់​ព្រះ​ពរ​មក​ឯ​អ្នក​រាល់​គ្នា ជំនួស​ឲ្យ​បណ្ដា​សា​ទេ​ដឹង? គឺ​ឲ្យ​មាន​តង្វាយ​ម្សៅ និង​តង្វាយ​ច្រួច សម្រាប់​ថ្វាយ​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ផង។


អ្នក​រាល់​គ្នា​បាន​បោះ‌បង់​ចោល​សេចក្ដី​បញ្ញត្តិ​របស់​យើង ចាប់​តាំង​ពី​ជំនាន់​បុព្វបុរស​មក ឥត​កាន់​តាម​ឡើយ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​បង្គាប់​ថា ចូរ​វិល​មកយើង​វិញ​ចុះ នោះ​យើង​នឹង​ត្រឡប់​មក​រកអ្នក​រាល់​គ្នា​ដែរ តែ​អ្នក​រាល់​គ្នា​ថា "តើ​យើង​នឹង​វិល​ទៅ​យ៉ាង​ដូច​ម្តេច?"


"ក្រោយ​ការ​នោះ​មក យើង​នឹង​ត្រឡប់​មក​វិញ ហើយ​យើង​នឹង​សង់​លំនៅ​របស់​ដាវីឌ​ដែល​រលំ​នោះ​ឡើង​វិញ យើង​នឹង​សង់​កន្លែង​ខូច​បង់ ហើយ​យើង​នឹង​តាំង​ឡើង​វិញ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម